នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ជូននូវអាហារូបករណ៍១០០% រហូតចប់ថ្នាក់ទី១២ ដល់កូនៗរបស់វីរយុទ្ធជន យ៉េន ថា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។អាហារូបករណ៍១០០%រហូតចប់ថ្នាក់ទី១២នេះ បានប្រគល់ជូនដល់ កុមារា យ៉េន រ៉ាយុទ្ធ និង កុមារី យ៉េន សុផារី ដើម្បីបន្ដការសិក្សាទាំងកម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីភាសាអង់គ្លេសនៅសាលារៀនសុវណ្ណភូមិ ទីតាំងប៉ោយប៉ែតទី២។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរអំពីវីរភាពដ៏ក្លាហានរបស់វីរយុទ្ធជន យ៉េន ថា ដែលបានលះបង់អាយុជីវិតដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ទាហានសៀម។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រួសារវីរយុទ្ធជន ជាពិសេសកូនៗទាំង២ឱ្យខិតខំសិក្សារៀនសូត្របន្ថែមដើម្បីក្លាយជាធនធានរបស់ជាតិនាពេលអនាគត ត្បិតសាលារៀនសុវណ្ណភូមិគឺប្រៀបដូចជាផ្ទះទី២ និងជាទីដុះខាត់កែខៃកូនៗឱ្យក្លាយជាអ្នកពូកែដែលជាសសរទ្រូងរបស់ប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិបាននិងកំពុងបន្ដផ្ដល់ជូនអាហារូបករណ៍១០០%រហូតចប់ថ្នាក់ទី១២ ទាំងកម្មវិធីចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
☎️សូមក្រុមគ្រួសាររបស់វីរយុទ្ធជនដែលបានពលីធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខ 015 838 902
📍ស្វែងរកទីតាំងដែលនៅជិតបំផុតដោយគ្រាន់តែចុចតំណរភ្ជាប់ 👇៖
https://www.google.com/maps/d/u/5/edit?mid=14hYtP0pIbacARQXTsaLohcEaY9xOLmtn&usp=sharing
#សាលារៀនសុវណ្ណភូមិរួមគ្នាដើម្បីប្រទេសជាតិយើង
#សាលារៀនសុវណ្ណភូមិនៅជាមួយអ្នក (https://www.sovannaphumi.edu.kh/)
📱Facebook (https://www.facebook.com/SovannaphumiSchool) 📱Telegram (https://t.me/sovannaphumischoolcambodia)
📱YouTube (https://www.youtube.com/@sovannaphumischool) 📱Instagram (https://www.instagram.com/sovannaphumi_school_cambodia?igsh=MWpxMnl5anhlbDlp)
📱TikTok (https://www.tiktok.com/@spscambodia?_t=8qpSVS2QtVa&_r=1) 🌐Website (https://www.sovannaphumi.edu.kh/)
📱App (IOS (https://apps.apple.com/kh/app/sovannaphumi-app/id6477804006)) 📱App (Android (https://play.google.com/store/apps/details?id=com.ocsolutiom.sovannaphumi))


