នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនសុវណ្ណភូមិបានប្រកាសថា នឹងផ្តល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ។
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថានិក នៃស្ថាប័នអប់រំ អ៊ុន ធី ស៊ី គ្រុប បានសម្រេចផ្តល់ជូនអាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២ សម្រាប់ កម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសទូទៅ ជូនដល់កូនៗយុទ្ធជនពលីជីវិត ក្នុងបុព្វ ហេតុការពារជាតិ។
ដោយការចូលរួមនេះដើម្បីចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនដែលបានពលីការពារជាតិ។
អាស្រ័យដូចបានជម្រាបខាងលើ សូមក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារ ជាតិ អាចធ្វើការទំនាក់ទំនងមកកាន់ សាលារៀនសុវណ្ណភូមិតាមរយៈលេខទូរសព្ទ ០១៥ ៨៣៨ ០១៥ ឬ ០១៥ ៨៣៨ ៩០២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សូមបញ្ជាក់បន្ថែមផងដែរថាសាលារៀនសុវណ្ណភូមិមានទីតាំងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងក្រុងប៉ោយប៉ែត៕