បច្ចុប្បន្នតំបន់ភាគខាងត្បូងកំពុងមានភាពលេចធ្លោរខ្លាំងក្រោយគម្រោងធំៗបានលេចវត្ដមានឡើងដូចជា ផ្សារទំនើបអ៊ីអន ៣ ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល គម្រោងតំនៅឋានបុរីប៉េង ហួត និងគម្រោងជាច្រើនទៀត។ ពិសេសគម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងខ្មៅ ដែលកំពុងដំណើរការសាងសង់ និងគ្រោងបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខ។
ដើម្បីឆ្លើយតបនឹងគម្រោងធំៗដែលបានលេចឡើងនៅភាគខាងត្បូងរាជធានីភ្នំពេញនេះ ក្រុមហ៊ុនចិន China Metro Group បានកំពុងសិក្សាសាងសង់ផ្លូវរថភ្លើងធុនស្រាលមួយខ្សែ ដើម្បីតភ្ជាប់ពីភ្នំពេញទៅកាន់ព្រលានថ្មីនេះ។ អ្វីដែលចាប់អារម្មណ៍សម្រាប់ផ្លូវរថភ្លើងថ្មីនេះ គឺប្រើប្រាស់តែដឹកជញ្ជូនអ្នកដំណើរតែមួយមុខប៉ុណ្ណោះ ដោយមិនមានការដឹកទំនិញអ្វីនោះឡើយ។
តាមការបញ្ជាក់ពីឯកឧត្ដម ផល រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថភ្លើងធុនស្រាលនេះ សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។
ឯកឧត្ដមបន្ថសម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។
គម្រោងពីគម្រោងផ្លូវនេះ កាលពីថ្ងៃទី១៩ រាជរដ្ឋាភិបាល ក៏ទៀតនឹងបើកការដ្ឋានសាងសង់ស្ពានមួយខ្សែទៀត ឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រាផងដែរ ខណៈគម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខ៕