ខេត្ដសំណាង! ក្រុមហ៊ុនកូរ៉េ ជ្រើសយកខេត្ដ១នេះ ដើម្បីវិនិយោគគម្រោងថ្មីៗចំនួន ៥
Bunthoeun KoemJUNE 9 20262.8 K views

ជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្ដកំពង់ធំ ខណៈក្រុមហ៊ុនមកពីប្រទេសកូរ៉េចំនួន ៤ បានសម្រេចបោះទុនវិនិយោគគម្រោងរបស់ខ្លួនសរុបចំនួន ៥ នៅក្នុងខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ។ ដោយគម្រោងវិនិយោគនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសេអូល។

 

719427129 1525258175733779 2900574321399215927 N

 

យោងតាមការបញ្ជាក់ពីឯកឧត្ដម នួន ផារ័ត្ន អភិបាល និងគណៈអភិបាលខេត្ដកំពង់ធំ បានឲ្យដឹងថា៖ កន្លែងដដែល ជួបជាមួយមនុស្សដដែល ប៉ុន្តែបានបោះមួយជំហានទៀតទៅមុខ ដោយបានចុះអនុស្សរណៈនៃការយោគយល់រវាងរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរបស់ប្រទេសកូរ៉េចំនួន ៤ លើគម្រោងវិនិយោគចំនួន ៥ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ យើងរំពឹងថា គម្រោងទាំង ៥ នេះ អាចនឹងលេចចេញជារូបរាងបានឆាប់រហ័ស នៅលើទឹកដីខេត្តកំពង់ធំរបស់យើង។

 

សូមជម្រាបថា ខេត្តកំពង់ធំ មានសក្ដានុពលស្នូលលើវិស័យកសិកម្ម-ឧស្សាហកម្ម ដោយជាតំបន់ដាំដុះដំណាំស្វាយចន្ទី កៅស៊ូ និងស្រូវធំជាងគេមួយ ទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ (ជាពិសេសប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក) និងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលប្រទេសងាយស្រួលតភ្ជាប់ទៅកាន់បណ្តាខេត្តនានា៕

 

720219017 1525258259067104 3046817125433388982 N

720191240 1525259152400348 7711985321399647865 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia