ចង់លក់អចលនទ្រព្យឱ្យដាច់ក្នុងតម្លៃល្អ និងរហ័ស ម្ចាស់អចលនទ្រព្យត្រូវចៀសវាងកំហុសធំ ៣ នេះ
Bunthoeun KoemMARCH 20 2026198 views

នៅក្នុងស្ថានភាពទីផ្សារអចលនទ្រព្យបច្ចុប្បន្នដែលកំពុងតែមានការប្រកួតប្រជែងខ្ពស់ (ចំនួនអ្នកលក់ច្រើនជាងអ្នកទិញ) ការដាក់លក់អចលនទ្រព្យឱ្យឆាប់ដាច់ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាទាមទារនូវយុទ្ធសាស្ត្រច្បាស់លាស់ ដោយមិនចេះធ្វើឲ្យតែបានៗនោះទេ។

 

ទាក់ទងនឹងការដាក់លក់ចលនទ្រព្យនេះដែរ លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាអ្នកជំនាញមួយរូបនៅក្នុងវិសឍ័យនេះ បានចែករំលែកនូវបទពិសោធន៍អំពីកំហុស ៣ យ៉ាង ដែលម្ចាស់ទ្រព្យភាគច្រើនតែងតែប្រព្រឹត្តនៅពេលពួកគេលក់អចលនទ្រព្យម្ដងៗ ដែលធ្វើឱ្យអចលនទ្រព្យទាំងនោះលក់មិនចេញ។ 

 

655878217 1488651079969891 1356198139793788097 N

 

១. ដាក់តម្លៃខ្ពស់ជាងទីផ្សារ

 

ក្នុងចំណុចនេះលោកឧកញ៉ាលើកឡើងថា ម្ចាស់ទ្រព្យភាគច្រើនកំណត់តម្លៃផ្អែកលើការស្រឡាញ់ ឬផ្អែកតាមតម្លៃដែលអ្នកជិតខាងប្រាប់។ ប៉ុន្តែក្នុងវិស័យជំនួញ អ្នកទិញគេវៃឆ្លាតណាស់ បើតម្លៃខ្ពស់ជាងទីផ្សារ គេនឹងរំលងអចលនទ្រព្យរបស់អ្នកភ្លាមៗ។​ កត្ដានេះអាចនឹងនាំឲ្យការដាក់លក់អចលនទ្រព្យមានដំណើរការយឺតយ៉ាវ។

 

២. មិនរៀបចំអចលនទ្រព្យឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់

 

អ្នកជំនាញរូបនេះលើកឡើងថា ចំណាប់អារម្មណ៍ដំបូងគឺសំខាន់បំផុតក្នុងការដាក់លក់អចលនទ្រព្យដូចជាផ្ទះ ដី និងទ្រព្យផ្សេងៗទៀត។ ជាក់ស្ដែងប្រសិនបើផ្ទះ ឬដីរបស់អ្នកមានសភាពទ្រុឌទ្រោម មិនមានសណ្តាប់ធ្នាប់ ឬពោពេញដោយសម្រាម វានឹងធ្វើឱ្យតម្លៃនៃអចលនទ្រព្យនោះធ្លាក់ចុះក្នុងកែវភ្នែកអ្នកទិញ។

 

៣. ការលក់ដោយខ្លួនឯង ដោយគ្មានអ្នកជំនាញប្រឹក្សា

 

ដើម្បីសន្សំប្រាក់កម្រៃជើងសារ ម្ចាស់ទ្រព្យភាគច្រើនរើសយកការលក់ដោយខ្លួនឯង។ ប៉ុន្តែលោកឧកញ៉ា សន សៀប បានលើកឡើងថា ការធ្វើបែបនេះ អាចធ្វើឱ្យម្ចាស់អចលនទ្រព្យបាត់បង់ឱកាសច្រើន ព្រោះខ្វះយុទ្ធសាស្ត្រផ្សព្វផ្សាយ ខ្វះជំនាញចរចា និងមិនសូវច្បាស់លាស់រឿងនីតិវិធីច្បាប់ ដែលនាំឱ្យខាតទាំងពេលវេលា និងអាចលក់បានតម្លៃទាបជាងការរំពឹងទុក។

 

624579071 1461184925604106 3246373882211981318 N

 

យ៉ាងណាដើម្បីឲ្យម្ចាស់អចលនទ្រព្យដាក់លក់ទ្រព្យរបស់ខ្លួនបានត្រឹមត្រូវ អ្នកជំនាញរូបនេះក៏បានផ្ដល់នូវដំបូន្មានមួយចំនួនដូចជា៖  ម្ចាស់អចលនទ្រព្យត្រូវកំណត់តម្លៃឱ្យស្របតាម "តម្លៃទីផ្សារជាក់ស្តែង" ទើបអាចទាក់ទាញអ្នកទិញបានលឿន។ ត្រូវចំណាយថវិកាបន្តិចបន្តួចដើម្បីសម្អាត រៀបចំសណ្តាប់ធ្នាប់ ឬជួសជុលចំណុចខូចខាតតូចតាចនៃអចលនទ្រព្យ ដើម្បីបង្កើតភាពទាក់ទាញ និងបង្កើនទំនុកចិត្តដល់អ្នកទិញ។ និងចុងក្រោយម្ចាស់អចលនទ្រព្យ គួរធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យអាជីព ព្រោះពួកគាត់មានបណ្តាញអ្នកទិញក្នុងដៃ និងមានបច្ចេកទេសលក់ដែលជួយឱ្យអ្នកទទួលបានផលចំណេញខ្ពស់។

 

សម្រាប់លោកអ្នកដែលចង់ស្វែងរកឱកាសវិនិយោគអលនទ្រព្យល្អៗ អាចធ្វើការទាក់ទងមកកាន់Juwai Cambodia ដើម្បីពិភាក្សាលើការវិនិយោគថ្មី។ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 092 207 308, 087 207 308

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia