ស្ដ្រីខ្មែរ១រូប ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»
Bunthoeun KoemMAY 6 202618.1 K views

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា ដល់លោកស្រី ណូ សុភា។ ដោយការផ្ដល់គោរមងារនេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមជម្រាបថា លោកស្រី ណូ សុភា គឺជា​សប្បុរសជន​ខ្មែរ​​រស់នៅ​ក្រៅ​ប្រទេស ដែល​តែងតែ​ឈឺឆ្អាល​នឹង​សុខទុក្ខ​ប្រជាជន​ខ្មែរ ហើយតែង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ និង​ជន​រងគ្រោះ​ដោយសារ​សង្គ្រាម​កាល​ពីពេលកន្លងមក។ 

 

ក្រោយទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ា លោកស្រី ណូ សុភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ដែលបានផ្តល់គោរមងារជា “ឧកញ្ញា” ដល់រូបលោកស្រី។ ហើយលោកស្រី ប្តេជ្ញាថានឹងប្រើប្រាស់កិត្តិយសនេះ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕ 

680181058 26540247302296488 1506074548465597956 N

687951905 26591248450535412 6553970800855448283 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia