កត់ទុក! ករណីបាត់អត្តសញ្ញាណប័ណ្ណមិនអាចធ្វើថ្មីបានទេ តែអាចដោះស្រាយតាមវិធីទាំងនេះដើម្បីអាចបោះពុម្ពថ្មី
ធី ស្រីល័ក្ខ•OCTOBER 28 2026•303 views

ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនមិនអាចថតធ្វើថ្មីបានទេ តែត្រូវដាក់ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ដើម្បីបោះពុម្ពថ្មីវិញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

 

បើតាមការបញ្ជាក់របស់ឯកឧត្ដម ក្នុងករណីបាត់អត្ដសញ្ញាណប័ណ្ណ ស្វាមីខ្លួនត្រូវដោះស្រាយដូចខាងក្រោម៖

១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍  ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន)

២. ទីតាំងដែលត្រូវយកពាក្យ​បណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណ​ម្តងទៀតបាន មានដូចជា​ 

·      ប៉ុស្តិនគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍

·      អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍

·      ស្នងការដ្ឋាននគរបាលរាជធានី​ ខេត្តនៃទីលំនៅអចិន្ត្រៃយ៍

·      ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ

·      នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ដែលមានទីតាំងនៅ​ ភូមិតាង៉ូវក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។

 

គួរបញ្ជាក់ថា រយ:ពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារសម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

Cfb6deb9 81e1 4292 8720 0a5d27b0572c

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia