ស្ងាត់ៗ អ្នកឧកញ៉ា សុខ គង់ ប្រកាសសង់អគារថ្មីកម្ពស់ ២០ ជាន់ធ្វើជាការិយាល័យក្រុមហ៊ុនសូគីម៉ិច
Bunthoeun KoemFEBRUARY 28 2024763 views

អ្នកឧកញ៉ា សុខ គង់ ដែលជាពាណិជ្ជករល្បីឈ្មោះរូបនៅក្នុងប្រទេសកម្ពុជា នឹងធ្វើការសាងសង់អគារកម្ពស់ ២០ ជាន់ដើម្បីធ្វើជាការិយាល័យក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ ឬសូគីម៉ិច។ ខណៈបច្ចុប្បន្នកំពុងជ្រើសរើសក្រុមហ៊ុនសាងសង់ដើម្បីធ្វើការស្ថាបនាអគារដ៏ធំមួយនេះ។ 

 

305

 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន សូគីម៉ិច នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នា២០២៤ ​បានឲ្យដឹងថា គម្រោងអគារថ្មីនេះនឹងត្រូវត្រូវសាងលើដីឡូត៍លេខ២២ ស្ថិតនៅបណ្ដោយវិថីក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយក្រុមហ៊ុននឹងដាក់ដេញថ្លៃជាសាធារណៈ ដើម្បីស្វែងរកក្រុមហ៊ុនសាងសង់ ដំណើរការគម្រោងមួយនេះចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤តទៅ។

 

ដូច្នេះសម្រាប់ក្រុមហ៊ុនសំណង់ ដែលមានចំណាប់អារម្មណ៍គម្រោងខាងលើ អាចធ្វើការចូលរួមដេញថ្លៃបាន ដោយអញ្ជើញមកកាន់ការិយាល័យរដ្ឋបាលក្រុមហ៊ុន ដែលមានអាសយដ្ឋាន អគារលេខ១៣១ ផ្លូវលេខ១៥៤ កែវផ្លូវ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឬតាមលេខទូរស័ព្ទ៖ ០៨៨ ៧៣១ ៨២ ៩០ និង០១៧ ៧៣៥ ៧៣៥។

 

សូមជម្រាបថា ក្រុមហ៊ុន សូគីម៉ិច គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈ ដ៏ពេញនិយមមួយនៅក្នុងព្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩០។ គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកស្ថានីយប្រេងរាប់រយកន្លែងនៅទូទាំងប្រទេសកម្ពុជា៕

 

Photo 2024 02 27 22.51.11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia