CEO របស់ LOLC ប្រាប់ពីរបៀបប្រើកម្ចីធនាគារ ឲ្យបានត្រឹមត្រូវ បើចង់រីកចម្រើន លុយកើនជាលំដាប់
Toeuy HongJUNE 17 2026296 views

 គេថាកម្ចីគឺប្រៀបដូចជាអាវុធមុខពីរអញ្ចឹងពោលគឺបើប្រើប្រាស់កម្ចីឲ្យបានត្រឹមត្រូវនិងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនោះជីវិតអ្នកនឹងកាន់តែរីកចម្រើនធូរធារ ប៉ុន្ដែប្រើប្រាស់កម្ចីខុសនោះជីវិតអ្នកនឹងដេកមិនលក់ បក់មិនល្ហើយព្រោះតែបញ្ហាបំណុល។

 

ទាក់ទងនឹងការប្រើប្រាស់កម្ចីនេះដែរ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិញ្ញវត្ថ LOLC  បានចែករំលែកពីរបៀបប្រើប្រាស់កម្ចីឲ្យមានប្រសិទ្ធភាពដើម្បីភាពរីកចម្រើននិងកើនលុយជាលំដាប់។

 

. ខ្ចីដោយមានគោលដៅច្បាស់

ត្រង់នេះលោកសុខ វឿន បានលើកឡើងថា ជាធម្មតាកាលណាយើងធ្វើអ្វីមួយដោយគ្មានគោលដៅយើងតែងតែបរាជ័យ។ ដូច្នេះយើងត្រូវកំណត់គោលដៅថាយើងចង់បានអ្វីឲ្យប្រាកដ ដូចឃ្លាខ្មែរយើងពោលថា” ចាប់ច្រវ៉ាឲ្យស្រវាត្រើយ”។ ត្រង់នេះលោកបានបញ្ជាក់ថាមុននឹងអ្នកខ្ចីលុយពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកត្រូវមានគោលដៅច្បាស់ ហើយគោលដៅនោះគឺខ្ចីដើម្បីពង្រីកអាជីវកម្មឬខ្ចីដើម្បីធ្វើជាទុនបង្វិលនៅក្នុងអាជីវកម្ម ដែលការខ្ចីបែបនេះធ្វើឲ្យអាជីវកម្មអ្នកកាន់តែរីកចម្រើន។

 

. កុំខ្ចីទិញទ្រព្យដែលមិនបង្កើតចំណូល

លោកបានណែនាំចៀសវាងការខ្ចីលុយទៅប្រើប្រាស់ទៅលើផលិតផលឬរបស់ទាំងឡាយណាដែលមិនអាចបង្កើតចំណូលសោះឡើយដូចជា ការទិញសម្ភារនិយមមាន នាឡិកា ម៉ូតូឡានទំនើបជាដើម។ ហើយការទិញសម្ភារនិយមទាំងនេះមិនបានបម្រើដល់ការរីកចម្រើនបង្កើតចំណូលទៅឲ្យអាជីវកម្មរបស់អ្នកឡើយ។  ត្រង់នេះលោកបានបញ្ជាក់ប្រសិនបើខ្ចីលុយទិញឡានក្នុងគោលបំណងបម្រើដល់អាជីវកម្មដើម្បីបង្កើតចំណូលគឺជារឿងល្អ តែបើទិញដើម្បីហ៊ឺហារអ្នកនឹងអាចនឹងជួបបញ្ហា។

 

តាមពិតទៅ ការទិញសម្ភារនិយមហួសពីសមត្ថភាព ដូចជា នាឡិកាប្រណីតៗ កាបូបម៉ាកល្បីៗ ទូរស័ព្ទស៊េរីទំនើប ឬឡានម៉ូតូទាន់សម័យ គ្រាន់តែដើម្បីបង្ហាញពីភាពស៊ីវិល័យ ឬដេញតាមទាន់សម័យកាល ត្រូវបានចាត់ទុកថាជាការបង្កើត «បំណុលអាក្រក់»។ សម្ភារទាំងនេះមិនត្រឹមតែមិនអាចជួយបង្កើនប្រាក់ចំណូលនោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការធ្លាក់ចុះតម្លៃ (Depreciation) យ៉ាងលឿនបំផុតភ្លាមៗបន្ទាប់ពីទិញ ហើយថែមទាំងតម្រូវឱ្យយើងចំណាយប្រាក់បន្ថែមលើការថែទាំទៀតផង។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ វាមិនបានរួមចំណែកបម្រើដល់ការរីកចម្រើន ឬបង្កើនលំហូរទុននៅក្នុងអាជីវកម្ម ឬការងាររបស់អ្នកឡើយ។

 

. ហាមខ្ចីលុយក្រៅប្រព័ន្ធ

ទាក់ទងនឹងការប្រើប្រាស់ទុនដើម្បីពង្រីកអាជីវកម្ម លោក សុខ វឿន ណែនាំមិនឲ្យម្ចាស់អាជីវកម្មប្រើប្រាស់កម្ចីក្រៅផ្លូវការឡើយព្រោះកម្ចីប្រភេទនេះគ្រោះថ្នាក់ណាស់ ដោយទីមួយគឺការប្រាក់ខ្ពស់កប់ពពក។ ឧទាហរណ៍បើអ្នកខ្ចីធនាគារ១ម៉ឺនដុល្លារ បង់ការប្រាក់តែ១០០ដុល្លារ តែបើអ្នកទៅខ្ចីកម្ចីក្រៅផ្លូវការ ខ្ចី១ម៉ឺនដុល្លារដូចគ្នាតែត្រូវបង់ការប្រាក់រហូតដល់ទៅ៥០០ដុល្លារឯណោះ ដែលធ្វើឲ្យម្ចាស់អាជីវកម្មជាច្រើនពិបាកវេទនាខ្លាំង។ 

 

លើសពីនេះពេលអ្នកខ្ចីលុយក្រៅប្រព័ន្ធ​ ពួកគាត់ពិបាកក្នុងការសងត្រលប ដែលធ្វើឲ្យពួកគាត់រត់ទៅកម្ចីមួយផ្សេងទៀតដើម្បីបានលុយមកបង់សងខណៈដែលទៅខ្ចីកន្លែងផ្សេងទៀតការប្រាក់កាន់តែខ្ពស់ហើយជាលទ្ធភាពធ្វើឲ្យពួកគាត់ផុងខ្លួនក្នុងបំណុលកាន់តែជ្រៅធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។

 

ជាងនេះទៅទៀត ការធ្លាក់ខ្លួនចូលទៅក្នុងល្បែងបំណុលក្រៅផ្លូវការមិនត្រឹមតែបំផ្លាញលំហូរទុនបង្វិល និងកាត់បន្ថយប្រាក់ចំណេញរបស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ម្ចាស់អាជីវកម្ម និងក្រុមគ្រួសារផងដែរ។

 

ដោយសារតែច្បាប់ចម្លងនៃកិច្ចសន្យាខ្ចីប្រាក់ក្រៅផ្លូវការជារឿយៗមិនមានការការពារត្រឹមត្រូវពីស្ថាប័នរដ្ឋ ឬធនាគារជាតិ ម្ចាស់បំណុលងាយនឹងប្រើប្រាស់វិធីសាស្ត្រទារបំណុលបែបបង្ខិតបង្ខំ ឬការផាកពិន័យខុសច្បាប់ ដែលធ្វើឱ្យទំហំបំណុលកាន់តែរីករាលដាលឥតឈប់ឈរ។

 

ហេតុដូចនេះ ដើម្បីការពារនិរន្តរភាពនៃអាជីវកម្ម ម្ចាស់សហគ្រាសគ្រប់រូបគួរតែរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ស្វែងរកការប្រឹក្សាផ្នែកច្បាប់ហិរញ្ញវត្ថុ និងងាកមកប្រើប្រាស់សេវាកម្មកម្ចីស្របច្បាប់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ ដែលមានអត្រាការប្រាក់សមរម្យ និងមានការការពារត្រឹមត្រូវតាមផ្លូវច្បាប់ ទោះបីជាត្រូវឆ្លងកាត់ការពិនិត្យឯកសារហ្មត់ចត់បន្តិចក៏ដោយ។ 

 

ទាក់ទងនឹងការប្រើប្រាស់កម្ចីនេះដែរ សម្រាប់បងប្អនដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលមានតម្រូវការសាច់លុយសម្រាប់ពង្រីកអាជីវកម្មនិងធ្វើជាទុនបង្វិលរកស៊ី បងប្អូនអាចស្នើកម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលមានអត្រាការប្រាក់ទាបសមរម្យនិងលក្ខខណ្ឌល្អផងដែរ។ ចង់ស្នើកម្ចីពី LOLC អាចទាក់ទងទៅលេខទូរស័ព្ទ 023 991 991

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia