ទីបំផុតមានហើយ! Smartkh វេបសាយ AI ខ្មែរដំបូងគេ ផ្ទុកឯកសារខ្មែរជាង ១០០០០ ច្បាប់ និងមានមុខងារច្រើនជម្រើសឥតគិតថ្លៃ
Khunna - ឃុនណា•OCTOBER 2 2026•

ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ការស្វែងរកព័ត៌មាន និងការសិក្សាស្រាវជ្រាវលើឯកសារវែងៗ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលទាមទារនូវភាពរហ័សទាន់ចិត្ត និងច្បាស់លាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ Smartkh.com ត្រូវបានបង្កើតឡើងជាគេហទំព័រ AI ដំបូងគេនៅកម្ពុជា ដែលផ្ទុកនូវឯកសារខ្មែរជាង ១០,០០០ ច្បាប់ ព្រមទាំងបំពាក់នូវមុខងារវៃឆ្លាតចម្រុះដូចជា ការសង្ខេបអត្ថបទ ការឆ្លើយសំណួរមានប្រភពយោងត្រឹមត្រូវ បច្ចេកវិទ្យាបញ្ជាជាសំឡេង និងប្រព័ន្ធរក្សាទិន្នន័យឯកជន ដែលជួយសម្រួលដល់ការស្រាវជ្រាវឱ្យកាន់តែងាយស្រួល និងចំណេញពេលវេលាលើគ្រប់ឧបករណ៍។ 

Photo 2026 10 02 10 35 13

Smartkh.com គឺជាប្រព័ន្ធសម្រួលដល់ការស្វែងរកព័ត៌មានដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសការសន្សំសំចៃពេលវេលាដោយមិនចាំបាច់ចំណាយពេលអានឯកសារ PDF របាយការណ៍ ឬកិច្ចសន្យាដែលមានចាប់ពី ៥០ ដល់ ១០០+ ទំព័រឡើយ។ អ្នកប្រើប្រាស់អាចសួរសំណួរជាភាសាខ្មែរ ឬភាសាអង់គ្លេស ដើម្បីទទួលបានចម្លើយ និងសេចក្តីសង្ខេបភ្លាមៗ ព្រមទាំងអាចស្វែងរកឯកសារផ្សេងៗទៀតនៅក្នុងប្រព័ន្ធបានយ៉ាងងាយស្រួល។ អត្ថប្រយោជន៍ចម្បងមួយទៀតគឺភាពជឿជាក់ និងភាពអាចផ្ទៀងផ្ទាត់បាននៃទិន្នន័យ ដោយសាររាល់ចម្លើយទាំងអស់ត្រូវបានទាញចេញដោយផ្ទាល់ពីឯកសារដែលបានបង្ហោះ ជាមួយការបង្ហាញប្រភពយោង និងលេខទំព័រដើមច្បាស់លាស់ ដើម្បីកាត់បន្ថយការផ្តល់ព័ត៌មានមិនត្រឹមត្រូវ។ លើសពីនេះ ប្រព័ន្ធក៏មានបំពាក់មុខងារស្វែងរកព័ត៌មានបន្ថែមលើបណ្តាញអ៊ីនធឺណិត (Web Search) ជាក់ស្តែង សម្រាប់អ្នកដែលចង់បានចម្លើយ និងបច្ចុប្បន្នភាពព័ត៌មានថ្មីៗបន្ថែមពីលើឯកសារដែលមានស្រាប់។

Screenshot 2026 10 02 102035

ដើម្បីផ្តល់បទពិសោធប្រើប្រាស់ដ៏ល្អប្រសើរ Smartkh.com ត្រូវបានរចនាឡើងឱ្យមានភាពងាយស្រួល និងគាំទ្របច្ចេកវិទ្យា Multi-Modal ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានតាមរយៈសំឡេង (Voice Search) ឬស្តាប់សេចក្តីសង្ខេប និងចម្លើយជាសំឡេង (Text-to-Speech) ដោយមិនបាច់ចំណាយពេលអាន ជាពិសេសមានឯកសារខ្មែរជាង ១០០០០ ច្បាប់សម្រាប់សិក្សាស្រាវជ្រាវ។ បន្ថែមពីនេះ ប្រព័ន្ធក៏បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពទិន្នន័យ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សាទុកឯកសារសំខាន់ៗជាឯកជន ដែលមានតែម្ចាស់គណនីប៉ុណ្ណោះអាចចូលមើលបាន ដោយធានាមិនឱ្យមានការបែកធ្លាយទៅកាន់អ្នកដទៃឡើយ។ ប្រព័ន្ធនេះក៏អាចប្រើប្រាស់បានយ៉ាងរលូនលើគ្រប់ឧបករណ៍ទាំងអស់ (Cross-Platform) រួមមាន Web App, Desktop និង Mobile Browser។

Screenshot 2026 10 02 101738

ជារួមមកវិញអត្ថប្រយោជន៍ចម្បង ដែលអ្នកមិនគួររំលង Smartkh.com រួមមាន៖

  • ទទួលបានចម្លើយភ្លាមៗ៖ អ្នកអាចសួរសំណួរជាភាសាខ្មែរ ឬភាសាអង់គ្លេស ដើម្បីទទួលបានចម្លើយ និងសេចក្តីសង្ខេបភ្លាមៗ ព្រមទាំងអាចស្វែងរកឯកសារផ្សេងៗទៀតនៅក្នុងប្រព័ន្ធបាន។
  • ព័ត៌មានអាចផ្ទៀងផ្ទាត់បាន៖ រាល់ចម្លើយទាំងអស់ត្រូវបានទាញចេញដោយផ្ទាល់ពីឯកសារដែលបានបង្ហោះ ជាមួយការបង្ហាញប្រភពយោង និងលេខទំព័រដើមច្បាស់លាស់ ដើម្បីកាត់បន្ថយការផ្តល់ព័ត៌មានមិនត្រឹមត្រូវ។
  • ស្វែងរកទិន្នន័យបន្ថែម (Web Search)៖ ប្រព័ន្ធអាចទាញយកព័ត៌មានជាក់ស្តែងពីបណ្តាញអ៊ីនធឺណិត សម្រាប់អ្នកដែលចង់បានចម្លើយ និងបច្ចុប្បន្នភាពព័ត៌មានថ្មីៗបន្ថែមពីលើឯកសារដែលមានស្រាប់។
  • បទពិសោធ Multi-Modal៖ សម្រួលដល់ការស្វែងរកព័ត៌មានតាមរយៈសំឡេង (Voice Search) និងអាចស្តាប់សេចក្តីសង្ខេប ឬចម្លើយជាសំឡេង (Text-to-Speech) ដោយមិនបាច់ចំណាយពេលអាន។
  • សុវត្ថិភាពទិន្នន័យ (Private Security)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សាទុកឯកសារសំខាន់ៗជាឯកជន ដែលមានតែម្ចាស់គណនីប៉ុណ្ណោះអាចចូលមើលបាន ដោយធានាមិនឱ្យមានការបែកធ្លាយឡើយ។
  • ប្រើប្រាស់បានគ្រប់ឧបករណ៍ (Cross-Platform)៖ អាចដំណើរការបានយ៉ាងរលូនលើ Web App, Desktop និង Mobile Browser។
  • គូសបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបង្កើតគណនីតាមរយៈ Telegram ដើម្បីបង្ហោះ និងរក្សាទុកឯកសារដែលខ្លួនចូលចិត្តសម្រាប់មើលពេលក្រោយ ដោយគាំទ្រប្រភេទឯកសារចម្រុះដូចជា PDF, DOCX, PNG, JPG និង JPEG ព្រមទាំងអាចធ្វើការកែប្រែ លុប ឬកំណត់សិទ្ធិជា Private បានយ៉ាងងាយស្រួល។

Screenshot 2026 10 02 102425

ដោយឡែក សម្រាប់អ្នកប្រើប្រាស់ទូទៅដែលមិនបានចុះឈ្មោះតាម Telegram ក៏នៅតែអាចប្រើប្រាស់មុខងារសំខាន់ៗបានផងដែរ ដូចជា៖

  • ស្វែងរកឯកសារដោយប្រើតម្រង (Search Filter) តាមប្រភេទទិន្នន័យ ឬតាមអ្នកបង្ហោះ
  • សួរសំណួរតាមរយៈការវាយអក្សរ ឬបញ្ជាដោយសំឡេង
  • ជ្រើសរើសបើកមុខងារ Web Search ដើម្បីទទួលបានចម្លើយបន្ថែមពីអ៊ីនធឺណិត
  • ជ្រើសរើសបិទមុខងារ Web Search ដើម្បីទទួលបានចម្លើយដែលទាញចេញពីឯកសារក្នុងប្រព័ន្ធផ្ទាល់ ជាមួយប្រភពយោងត្រឹមត្រូវ
  • ប្រើប្រាស់មុខងារបកប្រែភាសា (Translate) និងការផ្លាស់ប្តូរទម្រង់អេក្រង់ (Dark/Light Mode)

ទស្សនាវីដេអូពេញតាមរយៈលីងមួយនេះ https://youtu.be/lhXVg4LQ8a0

តាមដានព័ត៌មានបន្ថែមពីដំណើរការមុខងារពិសេសរបស់ Smartkh.com នៅលើគេហទំព័រហ្វេសប៊ុក​ អិនអេសអិម តិចណូឡូជី ឯ.ក ។

763120095 957312377373276 6771873732692582103 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia