ក្បួនសាមញ្ញតែអ្នកខ្លះមិនដឹង! ក្បួនវិនិយោគអចលនទ្រព្យ ទិញបានធូថ្លៃហើយលក់ចេញបានចំណេញច្រើន
Toeuy HongFEBRUARY 20 2024357 views

នៅប្រទេសកម្ពុជាអចលនទ្រព្យគឺមានវិសាលភាពធំធេងណាស់ ដោយសារតែប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍនដូច្នេះតម្រូវការអចលនទ្រព្យដូចជាដីធ្លីនិងអគារនឹងកាន់តែកើនឡើង។ ដូច្នេះអ្នកវិនិយោគអចលនទ្រព្យអាចមានពេលវេលាច្រើនទៀតក្នុងការកសាងទ្រព្យក្នុងវិស័យនេះ។

 

ទាក់ទងនឹងការវិនិយោគលើអចលនទ្រព្យនេះដែរ មានក្បួនវិនិយោគសាមញ្ញមួយដែលមនុស្សមួយចំនួនមិនទាន់ដឹងឬក៏មើលរំលេងដូច្នេះហើយពេលខ្លះពួកគាត់វិនិយោគលើអចលនទ្រព្យមិនចំណេញ ហើយពេលខ្លះលក់ទាំងខាតក៏មាន។

 

មិនថាអ្នកវិនិយោគលើអចលនទ្រព្យឬភាគហ៊ុននោះទេ ក្បួនឆ្លាតវៃក្នុងការទិញលក់គឺ”ទិញពេលគេចង់លក់ហើយលក់ពេលគេចង់ទិញ”។

 

មូលហេតុយើងគួរលក់ពេលគេចង់ទិញនោះគឺងាយស្រួលលក់ចេញ ហើយអ្វីដែលសំខាន់នោះគឺយើងលក់ទ្រព្យបានថ្លៃចំណេញបានច្រើន។ ត្រង់នេះនៅក្នុងជីវិតជាក់ស្ដែងបើអ្នកមានដី ពេលខ្លះមានអ្នកដទៃមកសុំទិញដីរបស់អ្នកក្នុងតម្លៃលើទីផ្សា ហើយក្នុងងករណីនេះអ្នកគួរគិតគូលក់ព្រោះងាយស្រួលលក់ហើយអ្នកលក់បានតម្លៃថ្លៃព្រោះគេសុំទិញឲ្យតម្លៃលើទីផ្សារទៅទៀត។

 

ចំណែកមូលហេតុយើងគួរទិញពេលគេចង់លក់នោះគឺយើងទិញបានក្នុងតម្លៃធូរថ្លៃក្រោមទីផ្សារមិនថាភាគហ៊ុនឬអចលនទ្រព្យនោះទេ។ ជាក់ស្ដែងនៅពេលមានវិបត្តិសេដ្ឋកិច្ច អ្នកខ្លះបាត់បង់ចំណូលនិងជាប់បំណុល ដូច្នេះពួកគាត់នាំគ្នាលក់ហ៊ុន លក់អចលទ្រព្យ លក់ដីព្រោងព្រាតក្នុងតម្លៃធូថ្លៃក្រោមទីផ្សារ។ ត្រង់នេះយើងជាអ្នកទិញគឺចំណេញព្រោះយើងទិញពេលគេចង់លក់ខណៈដែលគេលក់ឲ្យយើងក្នុងតម្លៃធូថ្លៃខ្លាំងមែនទែនដែលយើងប្រើដើមទុនតិចហើយអាចមានឱកាសចំណេញច្រើននាពេលអនាគត។

 

យ៉ាងណាមិញនៅជីវិតជាក់ស្ដែង មនុស្សមួយចំនួនមិនសូវបានអនវត្តហើយក៏មើលរំលងក្បួនឆ្លាតវៃនេះនោះទេ។ ជាក់ស្ដែងអ្នកខ្លះមានអចលនទ្រព្យដូចជាដី ហើយមានគេសុំទិញតែពួកគាត់មិនព្រមលក់នោះព្រោះគិតទុកទៅអនាគតនឹងលក់បានកាន់តែច្រើន។ តែជាអកុសលអី ពេលមានវិបត្តិ បាត់បង់ចំណូលនិងជាប់បំណុល ពួកគាត់បង្ខំចិត្តលក់អចលនទ្រព្យក្នុងតម្លៃធូថ្លៃក្រោមទីផ្សារដែលពេលខ្លះគឺលក់ទាំងខាតក៏មានដែរ។ អញ្ចឹងបើមានដី មានអចលនទ្រព្យហើយមានគេសុំទិញនៅតម្លៃមួយដែលយើងឃើញថាចំណេញអាចទទួលយកបានអ្នកគួរគិតគូលក់ក៏បាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia