កុំមើលងាយរបរតូចតាច! មកស្គាល់របរ៤ លក់តែតាមចិញ្ចឹមផ្លូវសាមញ្ញៗ តែចំណូលចូលរាប់រយដុល្លារស្ទើររាល់ថ្ងៃ
ធី ស្រីល័ក្ខJULY 28 20261.8 K views

កុំមើលងាយមុខដែលតូចតាច ព្រោះបច្ចុប្បន្ននេះមានអាជីវកម្មជាច្រើនដែលអាចរកចំណូលចូលខ្ទង់រាប់រយដុល្លារក្នុងមួយថ្ងៃ ជាក់ស្តែង ដូចអាជីវកម្មទាំង៤ ខាងក្រោមនេះ មើលទៅជាកូនរទេះតូចធម្មតាៗប៉ុន្តែមួយថ្ងៃអាចរកចំណូលបានរាប់ពាន់ដុល្លារនៅក្នុងមួយខែ ដែលរបរទាំងនោះរួមមាន ៖

 

១.របរលក់ស៊ុបគុយទាវ

សម្រាប់របរនេះមើលទៅសាមញ្ញៗគ្មានហាងត្រឹមត្រូវដូចហាងផ្សេងៗប៉ុន្តែអាចរកចំណូលបានមិនក្រោមពាន់ដុល្លារនោះទេ ជាក់ស្តែង ដូចហាងលក់មីស៊ុប គុយទាវមួយកន្លែងនៅវៀតណាម អាចលក់បានចន្លោះពី ៦០០ទៅ ៨០០ចានបើគិតប្រាក់ក្នុងមួយថ្ងៃគាត់អាចរកបានខ្ទង់ ៤ពាន់ដុល្លារក្នុងមួយថ្ងៃ ជាមធ្យម ដោយថ្ងៃខ្លះអាចកើនដល់ ៥ពាន់ដុល្លារក៏មានដែរ។

 

២. តូបប្រហិត

អាហារតាមចិញ្ចើមផ្លូវមួយប្រភេទនេះ នៅទីណាក៏មានដែរមានចាប់តាំងពីតាមផ្សារទំនើប រហូតដល់តាមចិញ្ចើមផ្លូវ។ របរប្រភេទនេះបើចង់លក់ដាច់ត្រូវ បន្ថែមជម្រើសដែលជាចំណូលចិត្តរបស់យុវវ័យឲ្យបានច្រើនជាទូទៅដូចជាបុកល្ហុង សាច់ចង្កាក់អាំង អាហារបំពង ពងទាកូន ពងមាន់អាំង និងអ្វីផ្សេងទៀតជាដើម ដោយមិនភ្លេចបញ្ចូលការលក់ភេសជ្ជៈកំប៉ុងនោះទេ។ អាហារប្រភេទនេះ មិនបាច់ដើររកនាំហត់ កន្លែងណាក៏មានលក់ដែរ ដោយសារតែវាជាអាហារ​ពេញនិយម​សម្រាប់​ប្រជាជន​តំបន់​អាស៊ី ពិសេស​មិនបាច់​​ត្រូវ​ចំណាយ​​ដើម​ទុន​ច្រើន។

 

. លក់ម្ជូរ

កាលពីមុនការលក់ម្ជូរ យើងធ្លាប់តែឃើញគេលក់តិចតួច តាមរទេះ ទូលលក់ ឬមានជាទូកញ្ចក់តូចមួយសម្រាប់លក់ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន របរមួយនេះទទួលបានភាពជោគជ័យណាស់ និងមានការបើកជាកន្លែងលក់ទ្រង់ទ្រាយធំរហូតដល់ពង្រីកការ លក់ជាសាខាទៀតផង។ អាជីវកម្មមួយប្រភេទនេះ ក៏មិនសូវជាខុសពីរបរខាងលើប៉ុន្មានដែរ មិនជាចំណាយដើមទុនច្រើន ប៉ុន្មាននោះទេ។

 

. សាច់ចង្កាក់អាំង

 សាច់ចង្កាក់អាំង ជាអាហារពេលល្ងាចដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយអាហារប្រភេទនេះ មានលក់ជា លក្ខណៈ​តាមរទេះ និងបើកជាតូបតូចៗជាដើម ដោយក្នុងនោះ មានទាំងជាប្រភេទបន្លែ សាច់ គ្រឿងក្នុង ប្រហិតជាដើម ដែលមានលក់ទូទៅ នៅតាមដងផ្លូវសាធារណៈ ឬតាមកន្លែងប្រជុំជន ដូចជាផ្សារ សាលារៀន ឬកន្លែងដើរលេងជាដើម។ អាហារប្រភេទនេះ ក៏មានលក់ផងដែរនៅហាងអាហារសាច់អាំងបែបចិន ដែលមានសាច់ចង្កាក់ និងបន្លែ សម្រាប់អាំង លក់ដូចគ្នា គ្រាន់តែហាងអាហារបែបចិន សម្បូរបែបជាងប៉ុណ្ណោះ។

គួរជម្រាបថា សម្រាប់បងប្អូនដែលចង់ចេញរកស៊ីបងប្អូនត្រូវចាំថារបរតូចឬធំវាមិនសំខាន់នោះទេ តែអ្វីដែលអ្នកត្រូវមាននោះគឺចំណេះដឹងនិងជំនាញច្បាស់លាស់ ព្រោះនៅពេលអ្នកមានជំនាញច្បាស់សាល់ ហើយពូកែមានគំនិតច្នៃប្រឌិតមិនខ្វះទេភ្ញៀវដែលរត់មករកយើង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia