ដើម្បីជួយពង្រឹងវិស័យសំណង់ អតីតសិស្សវិស្វកម្ម និងធ្វើការច្រើនឆ្នាំនៅសិង្ហបុរី ត្រឡប់មកស្រុកវិញបើកក្រុមហ៊ុនប្រឹក្សាដ៏ស្ទាត់ជំនាញមួយ
Sakada KhonDECEMBER 26 2022877 views

ដោយសារមានមហិច្ឆតា ចង់ចូលរួមចំណែកដើម្បីធ្វើឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានស្តង់ដា និងសុវត្ថិភាពអាចធ្វើការប្រកួតប្រជែង ជាមួយប្រទេសនៅក្នុងតំបន់ លោក ឡាយ ហ្សានឹត នាយកប្រតិបត្តិនៃ ក្រុមហ៊ុន SlabCheck Consultants Co.,Ltd និងជាអ្នកជំនាញផ្នែកសំណង់ស៊ីវិល ដែលធ្វើការសិក្សារៀនសូត្រនិងមានបទពិសោធន៍ការងារនិង អស់រយៈពេលជាច្រើនឆ្នាំទាំងក្នុងស្រុកនិងប្រទេស​ សិង្ហបុរី (Singapore) បានសម្រេចចិត្តបើកក្រុមហ៊ុនប្រឹក្សាយោបល់លើវិស័យសំណង់ ដ៏ស្ទាត់ជំនាញមួយដើម្បីប្រទេសកម្ពុជា។

លោក ហ្សានឹក គឺជាអតីតសិស្សដែលបានចាប់ផ្ដើមការសិក្សានៅសង្ហបុរី ចាប់តាំងពីថ្នាក់វិទ្យាល័យ រហូតបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញបត្រ័វិស្វកម្ម (Bachelor of Engineering) ពីសាកលវិទ្យាល័យ National University of Singapore ហៅកាត់NUS ដែលជាសាកលវិទ្យាល័យ ជាប់ចំណាត់ថ្នាក់លេខ១នៅ អាស៊ី និងលេខ១១ទូទាំងពិភពលោក(យោងលើ QS World University Rankings 2019)។

មិនត្រឹមតែមានប្រវត្តិសិក្សាដ៏ល្អនោះទេ វិស្វករដ៏ជំនាញម្នាក់នេះ ក៏ជាអតីតអ្នកប្រឡូកក្នុងវិស័យសំណង់អស់រយៈពេលជាច្រើនឆ្នាំផងដែរ ដោយលោក​ ធ្លាប់មានបទពិសោធន៏ការងារជាមួយនិងក្រុមហ៊ុនដ៏ល្បីល្បាញអស់រយៈពេលប្រមាណជាង ៤ឆ្នាំ ក្នុងប្រទេសសិង្ហបុរីដែលមានឈ្មោះថា Surbana International Consultants ជាក្រុមហ៊ុនដ៏ល្អមួយដែលត្រូវបានទទួលស្គាល់ទាំងស្រុង មិនថារដ្ឋាភិបាលសិង្ហបុរីនិងប្រជាជនសិង្ហបុរីទូទាំងប្រទេស។មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានពង្រីកខ្លួនបាន ប្រមាណជា ៣០ សាខាជុំវិញពិភពលោក។ បន្ទាប់ពីត្រឡប់មកពីសិង្ហបុរី រូបលោក ក៏បានមកប្រឡូកការងារបន្ថែមនៅក្នុងប្រទេសកម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួនផ្ទាល់ជាមួយនឹងក្រុមហ៊ុន ដ៏ធំប្រចាំនៅប្រទេសកម្ពុជាយើងដែលមានឈ្មោះថា Meihardt Group ជាក្រុមហ៊ុនដែលមានប្រភពមកពីសិង្ហបុរីដូចគ្នា។ក្រៅពីបទពិសោធន៍ទាំងក្នុងនិងក្រៅស្រុក លោកជាសមាជិកវិស្វករអាជីព នៃគណៈវិស្វករកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលត្រឹមត្រូវផងដែរ។

ថ្លែងមកកាន់Business Cambodia លោក ឡាយ ហ្សានឹក បានមានប្រសាសន៍ថា គោលបំណងធំបំផុតដែលលោក បង្កើតក្រុមហ៊ុន ប្រឹក្សាយោបល់ទាក់ទងនឹងសំណង់ ដែលមានឈ្មោះថា SlabCheck Consultants Co.,Ltd នេះឡើង “ដោយសារ ខ្ញុំចង់ចូលរួមចំណែកដើម្បីធ្វើឲ្យសំណង់នៅកម្ពុជាមានស្តង់ដា និងសុវត្ថិភាពអាចប្រកួតប្រជែងរឹតតែខ្លាំងជាមួយប្រទេសនៅក្នុងតំបន់”។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោក គឺជា បុគ្គលទី៣ បន្ទាប់ពីម្ចាស់គម្រោង និងអ្នកសាងសង់ ដោយជួយមើលថែរក្សាមិនឱ្យមានការខ្វះចន្លោះឡើយ ពោលគឺធ្វើយ៉ាងណាឱ្យសំណង់របស់អតិថិជន ពោរពេញដោយគុណភាព សុវត្ថិភាពនិង អាចជួយឱ្យម្ចាស់គម្រោង ប្រើប្រាស់ថវិការមិនខ្ជះខ្ជាយ ដោយមិនឱ្យមានការកេងបន្លំពី អ្នកម៉ៅការ ឫមេជាងឡើយ។

បន្ថែមពីលើនេះក្រុមហ៊ុនក៏ផ្ដោតសំខាន់លើការ ពង្រឹងសមត្ថភាពនៃក្រុមការងាររបស់ក្រុមហ៊ុន និងការជួយផ្តល់ជាយោបល់ដល់អតិថិជន លើគ្រប់បញ្ហានិងឧបសគ្គទាំងអស់ នៅក្នុងគម្រោងសំណង់នីមួយៗ មិនថា ទើបនឹងចាប់ផ្ដើមសាងសង់ កំពុងដំណើរការសាងសង់ និងសាងសង់ហើយក្ដីដ៏ ក្រុមហ៊ុនអាចផ្ដល់សេវាកម្មពិគ្រោះយោបល់បានដែរ។

ម៉្យាងវិញទៀត ដោយសារលោកសម្លឹងឃើញបច្ចុប្បន្ននេះ ម្ចាស់គំរោងសម័យថ្មីមានការរវល់ច្រើននឹងការងារប្រចាំថ្ងៃរបស់ខ្លួន ហើយម្ចាស់សំណង់ភាគច្រើនគឺមិនមែនជាអ្នកមានជំនាញក្នុងដំណើរការសាងសង់សំណង់នេះទៀត ទើបលោកមិនចង់ឱ្យក្រោយពេលសាងសង់ម្ចាស់សំណង់ម្នាក់ៗ មានការព្រួយបារម្ភខ្លាច លំនៅឋាន ឫសំណង់អគាររបស់ខ្លួនមិនមានគុណភាពគ្រប់គ្រាន់ រស់នៅមិនមានសុភមង្គលពេញលេញ ហើយអ្វីដែលសំខាន់ ប្រសិនបើជាគម្រោងធំៗ ដែលម្ចាស់សំណង់ ត្រូវធ្វើអាជីវកម្មដោយមានការលក់ឫជួលបន្តឱ្យអតិថិជន ទៀតនោះគឺរឹតតែសំខាន់ គឺដើម្បីទទួលបានទំនុកចិត្តពីអ្នកដែលទទួលទិញឫជួលបន្តទាំងនោះផងដែរ។

Photo 2022 12 23 12.01.09

Photo 2022 12 23 12.01.14

ជាមួយSlabCheck ម្ចាស់គម្រោង នឹងទទួលបានសំណង់ដែលមានគុណភាព សុវត្ថិភាព និងប្រើប្រាស់ថវិការបានល្អបំផុត

ទំនាក់ទំនងព័ត៌មានបន្ថែម៖ (+855) 78 655 552

Email: slabcheck.cambodia@gmail.com

Website: www.slabcheckconsultant.com

Facebook Page: Slabcheck Construction Consultant

📍TH1 Building (6th Floor), Street 70, Sangkat Sras Chok, Khan Daun Penh, Phnom Penh (Next to Phnom Penh City Center, Boeung Kok)

Sakada Khon

អត្ថបទសរុប៖ 11

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia