រយៈពេល ១៥ ឆ្នាំស្ពានអាកាសចំនួន ៩ នេះត្រូវបានដាក់ឲ្យដំណើរការនៅរាជធានីភ្នំពេញ
Bunthoeun KoemFEBRUARY 16 202618 views

ចាប់ពីឆ្នាំ២០១០មក នៅរាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសប្រើប្រាស់ដំបូង ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបការកក់ស្ទះចរាចរណ៍នៅតាមច្រកចូលរាជធានីភ្នំពេញ ខណៈមានកំណើនសេដ្ឋកិច្ច និងកំណើនយានជំនិះ។

 

ស្ពានអាកាសទី១នេះ គឺស្ពានអាកាសក្បាលថ្នល់ដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១។

 

២ឆ្នាំបន្ទាប់ពីនោះ រាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសទី២ប្រើប្រាស់គឺស្ពានអាកាស ៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ។ នៅឆ្នាំ២០១៤ ស្ពានអាកាសទី៣ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់មានឈ្មោះថា ស្ពានអាកាសស្ទឹងមានជ័យដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២។

 

នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានប្រកាសដាក់អោយប្រើប្រាស់ ស្ពានអាកាសទី៤ រួមមានទាំងផ្លូវក្រោមដី ដែលមានឈ្មោះថាស្ពានអាកាស៥មករាឬស្ពានអាកាសតិចណូ ។

 

នៅឆ្នាំ២០១៨ ស្ពានអាកាសទី៥ ត្រូវបានប្រកាសដាក់អោយប្រើប្រាស់មានឈ្មោះថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយដើម្បីសម្រួលចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣និងលេខ៤។ នៅឆ្នាំ២០២២ រាជធានីភ្នំពេញបានសម្ភោធអោយប្រើប្រាស់ស្ពានអាកាសទី៦ រួមមានទាំងផ្លូវក្រោមដី ដែលមានឈ្មោះថា ស្ពានអាកាសរង្វង់មូលចោមចៅ ។

 

នៅឆ្នាំ២០២៣ រាជធានីភ្នំពេញចាប់ផ្តើមមានស្ពានអាកាសទី៧ ប្រើប្រាស់ដែលមានឈ្មោះថា ស្ពានអាកាសឫស្សីកែវ ជាស្ពានអាកាសភ្លោះដំបូងគេ ដើម្បីសម្រួលចរាចរណ៍ច្រកចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥៕

 

Img 0841

Img 0838

Img 0839

Img 0840

Img 0837

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia