ចប់ទី១២មិនដឹងរៀនអី ជំនាញចំណូលខ្ពស់៥នេះ ត្រូវប៉ាន់និងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ននិងអនាគត
Toeuy HongSEPTEMBER 2 2026404 views

 ប្អូនៗសិស្សដែលទើបតែប្រលងជាប់ថ្នាក់ទី១២មួយចំនួនធំប្រហែលជាកំពុងធ្វើការសម្រេចចិត្តថាតើគួរជ្រើសរើសជំនាញអ្វីសម្រាប់ការសិក្សានៅមហាវិទ្យាល័យដើម្បីជាជំនាញគោលសម្រាប់អាជីពការងារនិងការចំណូលនាពេលខាងមុខ។

 

ទាក់ទងនឹងជំនាញនេះដែរសម្រាប់បងប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ ប៉ុន្ដែមិនទាន់បានជ្រើសរើសជំនាញ ខាងក្រោមនេះគឺជាជំនាញទាំង៥ដែលត្រូវប៉ាន់និងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននិងអនាគត៖ 

 

. បច្ចេកវិទ្យានិងឌីជីថល៖   អាជីវកម្ម និងស្ថាប័ននានាកំពុងត្រូវការអ្នកជំនាញដើម្បីវិភាគទិន្នន័យ និងប្រែក្លាយវាទៅជាយុទ្ធសាស្ត្រអាជីវកម្ម។ ដូច្នេះជំនាញបច្ចេកវិទ្យានិងឌីជីថលនាពេលបច្ចុប្បន្ននិងអងនាគតនឹងត្រូវប៉ាន់ខ្លាំងសម្រាប់ទីផ្សារស្រុកយើងក៏ដូចជាទីផ្សារទូទាំងពិភពលោក។ 

. Software & Web/App Developmentផ្សារនៅតែបន្តខ្វះខាតអ្នកសរសេរកម្មវិធី (Developers) សម្រាប់បង្កើតដំណោះស្រាយឌីជីថល។ នៅក្នុងស័យសេដ្ឋកិច្ចឌីជីថលនិងAI កាន់តែរីកចម្រើនក្រុមហ៊ុនជាច្រើនសុទ្ធតែត្រូវអភិវឌ្ឍនវេបសាយនិងApp ដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួនតាមអនឡាញ ដូច្នេះជំនាញ Software និងwebដូចជាApp development គឺមានតម្រូវការខ្ពស់។ 

. បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech)ការរួមបញ្ចូលគ្នារវាងហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (ដូចជាការទូទាត់តាម App និងការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល) កំពុងរីកចម្រើនយ៉ាងរហ័ស។ ជាការពិតណាស់នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះជំនាញទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែមានតម្រូវការខ្លាំងស្របពេលដែលវិស័យហិរញ្ញវត្ថុបានវិវត្តន៍ទៅតាមភាពរីកចម្រើនរបស់បច្ចេកវិទ្យា។ 

 

. Communication & Digital Media ក្រុមហ៊ុននានាកំពុងផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មមកលើបណ្តាញសង្គម និងប្រព័ន្ធឌីជីថល ដែលត្រូវការអ្នកជំនាញយុទ្ធសាស្ត្រមាតិកា (Content Strategist) និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះទំនាញទំនាក់ទំនងនិងផ្សព្វផ្សាយតាមឌីជីថលនេះពិតជាមានតម្រូវការនិងជាជំនាញត្រូវប៉ាន់នៅក្នុងទីផ្សារបច្ចុប្បន្ននេះ។ 

 

. Supply Chain & Logistics ម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផលិតកម្ម ធ្វើឲ្យតម្រូវការអ្នករៀបចំ និងគ្រប់គ្រងការដឹកជញ្ជូនមានកើនឡើងជាលំដាប់។ ដូច្នេះជំនាញទាក់ទងនឹងការដឹកជញ្ជូនគឺជាជំនាញមួយដែលមានតម្រូវទាំងពេលបច្ចុប្បន្ននិងពេលអនាគត។ 

ក្រៅពីនេះភាសាអង់គ្លេសនៅតែជាគ្រឹះមិនអាចខ្វះបាន ហើយការចេះភាសាទីពីរដូចជា ចិន ឬកូរ៉េ នឹងបន្ថែមប្រៀបការប្រកួតប្រជែង។ ចំណែកជំនាញទាន់(soft skill) ជំនាញដោះស្រាយបញ្ហា (Critical Thinking) ការប្រាស្រ័យទាក់ទង (Communication) និងសមត្ថភាពបត់បែនតាមការប្រែប្រួលនៃបច្ចេកវិទ្យា គឺជាអ្វីដែលនិយោជកស្វែងរកបំផុត៕  

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia