ចង់មានជំនាញមួយច្បាស់លាស់ អាចរកចំណូលចិញ្ចឹមក្រពះបាន តែពុំមានលទ្ធភាពសិក្សារយៈពេលវែង។ ចូរកុំបារម្ភ ខាងក្រោមនេះគឺជាជំនាញធំៗ៣ ប្រើពេលរៀនត្រឹម ៣-៦ខែ អាចចេញធ្វើការបាន ហើយចំណូលខ្ពស់ទៀត៖
១. Digital Marketing និង Social Media៖ ជំនាញទីផ្សារឌីជីថលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា ខណៈក្រុមហ៊ុនស្ទើគ្រប់វិស័យត្រូវការអ្នកជំនាញផ្នែកផ្សព្វផ្សាយតាម Facebook, TikTok និង Google Ads។ អ្នកអាចរៀនពី SEO, ការធ្វើ Content និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត ដោយចំណាយពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រោយបញ្ចប់ការសិក្សា អាចចាប់ផ្តើមអាជីពធ្វើជា Freelance ឬធ្វើការពេញម៉ោងនៅក្រុមហ៊ុន Marketing ដោយមានប្រាក់ចំណូលចាប់ពី ៣០០ ដុល្លារឡើងទៅក្នុងមួយខែ។
២. Graphic Design និង Video Editing៖ អាជីវកម្មសព្វថ្ងៃត្រូវការការផលិត Content ដែលមានភាពទាក់ទាញដើម្បីទាញចំណាប់អារម្មណ៍អតិថិជនទិញផលិតផល ឬសេវាកម្ម។ ជំនាញក្នុងការប្រើ Photoshop, Illustrator, Canva ឬ Premiere Pro នឹងធ្វើឲ្យអ្នកអាចបង្កើតរូបភាព និងវីដេអូសម្រាប់ក្រុមហ៊ុន ខណៈប្រាក់ចំណូលអាចរកបានទាំងធ្វើការពេញម៉ោង ឬ Freelance project ដោយគិតតាមគម្រោង (project-based)។
៣. Accounting Basics និង QuickBooks / Xero៖ ក្រុមហ៊ុនឯកជនតូចៗតែងតែត្រូវការអ្នកជួយរៀបចំសៀវភៅគណនេយ្យ និងរៀបចំរបាយការណ៍ពន្ធ។ ប្រសិនបើអ្នករៀនជំនាញគណនេយ្យមូលដ្ឋាន និងប្រើបាន QuickBooks ឬ Xero អ្នកអាចចូលធ្វើការជា Accountant Assistant ឬ Freelance Accountant បានយ៉ាងឆាប់រហ័ស។ ចំណូលអាចចាប់ពី ២៥០ ដុល្លារឡើងទៅក្នុងមួយខែ។
៤. ជំនាញវិនិយោគភាគហ៊ុន
ជំនាញវិនិយោគលើផ្សារហ៊ុនគឺជាជំនាញដែលអាចឲ្យអ្នករកចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលានិងកម្លាំងឡើយ។ ពេលអ្នកចេះវិនិយោគលើផ្សារហ៊ុន អ្នកអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗ ហើយបានចំណូល២ផ្លូវដែលទីមួយគឺបានចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន អេស៊ីលីដា តម្លៃ៧ពាន់រៀល ពេលហ៊ុនឡើងថ្លៃ៨ពាន់រៀល អ្នកចំណេញ១ពាន់រៀល ឃើញចំណេញអាចលក់យកលុយចំណេញបាន។ ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលភាគលាភ។ ឧទាហរណ៍ទិញហ៊ុន អេស៊ីលីដា ហើយអេស៊ីលីដាចែកភាគលាភ ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុន នោះអ្នកបានប្រាក់ភាគលាភសរុបចំនួន៣០០ដុល្លារ។
នៅផ្សារហ៊ុនខ្មែរ ក្រុមហ៊ុនមួយចំនួនចែកភាគលាភ៣ខែម្ដងដូចជាក្រុមហ៊ុនសែលកាតជាដើម។ ដូច្នេះអ្នកចាយពេលខ្លីតែបានចំណូលទៀតទាត់។ ចង់ចេះរកចំណូលពីការវិនិយោគលើផ្សារហ៊ុន អាចតាមដានេផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong
បើចង់ចេះទិញហ៊ុន តែពិបាកយល់ ហើយចង់ចូលទិញហ៊ុនលឿនអាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy


