បន្ទាប់ពីការប្រឡងបាក់ឌុបបានបញ្ចប់ទៅ! សំណួរដ៏សំខាន់បំផុតមួយដែលប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលតែងតែចោទសួរនោះគឺ៖ «តើគួរជ្រើសរើសរៀនជំនាញអ្វីនៅសាកលវិទ្យាល័យ ទើបងាយស្រួលរកការងារធ្វើ ហើយគួររៀននៅសាលាណា?»
ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់ប្អូនៗ និង អាណាព្យាបាលទាំងអស់ដែលកំពុងតែស្វែងរកជំនាញ និង សាលាដើម្បីរៀន ខាងក្រោមនេះជា ៥ ជំនាញល្បីៗ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ដែលយោងតាមសេដ្ឋកិច្ចជាក់ស្តែងនៅកម្ពុជា ព្រមទាំងមកដឹងពីឈ្មោះសាកលវិទ្យាល័យល្បីៗនៅភ្នំពេញសម្រាប់ជំនាញនីមួយៗផងដែរ៖
១. ក្រុមបច្ចេកវិទ្យា និងឌីជីថល (IT & Digital Technologies)
ដូចដែលគ្រប់គ្នាដឹងហើយថាវិស័យបច្ចេកវិទ្យាកំពុងក្លាយជាឆ្អឹងខ្នងនៃអាជីវកម្មគ្រប់ប្រភេទនៅកម្ពុជា តោះមកដឹងពីជំនាញទាំងនោះទាំងអស់គ្នា។
· មុខជំនាញសំខាន់ៗ៖ អ្នកបង្កើតកម្មវិធី/វេបសាយ (Software Developer), អ្នកជំនាញការពារសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity), អ្នកវិភាគទិន្នន័យ (Data Analyst)។ ជាក់ស្តែងដូចដែលគ្រប់គ្នាដឹងហើយថារាជរដ្ឋាភិបាលកំពុងតែជំរុញ «សេដ្ឋកិច្ចឌីជីថល»។
· សាកលវិទ្យាល័យល្បីៗដែលគួររៀន : ITC (តិចណូ) , Kirirom institute of technology, CADT (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល) Cybersecurity , RUPP (ដេប៉ាតឺម៉ង់ IT) , AUPP & Paragon ។
២. ក្រុមអាជីវកម្ម និងទីផ្សារឌីជីថល (Business & Digital Marketing)
ការធ្វើអាជីវកម្មសម័យថ្មីនេះមិនអាចខ្វះបានទេទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងការគ្រប់គ្រងការដឹកជញ្ជូនអោយមានប្រសិទ្ធភាពនោះឡើយ។
· មុខជំនាញសំខាន់ៗ៖ អ្នកជំនាញទីផ្សារឌីជីថល (Digital Marketing / Content Creator), អ្នកចាត់ចែងការដឹកជញ្ជូន (Logistics), អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)។
· សាកលវិទ្យាល័យល្បីៗ៖ NUM (ជាតិគ្រប់គ្រង) IFL(ដេប៉ាតឺម៉ង់ BBA/GEP), UC & SETEC Limkokwing
៣. ក្រុមភាសាបរទេស និងទំនាក់ទំនង (Foreign Languages & Communication)
ភាសាបរទេសគឺជំនាញដែលសំខាន់មួយដែលជាអាវុធដ៏សំខាន់ក្នុងការចាប់យកឱកាសការងារទាំងក្នុងស្រុក និង ក្រៅស្រុកផងដែរ ។
· មុខជំនាញសំខាន់ៗ៖ សម្រាប់ភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េ (អ្នកបកប្រែ Interpreter/Translator, មន្ត្រីទំនាក់ទំនងអន្តរជាតិ)។
· សាកលវិទ្យាល័យល្បីៗ៖ IFL (វិទ្យាស្ថានភាសាបរទេស), RUPP (ដេប៉ាតឺម៉ង់ភាសាចិន/កូរ៉េ/ជប៉ុន),BELTEI International University។
៤. ក្រុមសុខភាព និងចិត្តវិទ្យា (Healthcare & Psychology)
ការយកចិត្តទុកដាក់លើសុខភាពរាងកាយ និងផ្លូវចិត្តបានក្លាយជាអាទិភាពចម្បងក្នុងសង្គមកម្ពុជាទំនើប។
· មុខជំនាញសំខាន់ៗ៖ គ្រូពេទ្យឯកទេស, ឱសថការី (Pharmacist), អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត (Psychologist)។
· សាកលវិទ្យាល័យល្បីៗ៖UHS (សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល , IU (សាកលវិទ្យាល័យអន្តរជាតិ) , RUPP (ដេប៉ាតឺម៉ង់ចិត្តវិទ្យា)
·
៥. ក្រុមរចនាក្រាហ្វិក និងពហុប្រព័ន្ធផ្សព្វផ្សាយ (Graphic Design & Multimedia)
សម័យកាលឌីជីថល ទាមទារឱ្យគ្រប់អាជីវកម្មត្រូវមានរូបភាព និងវីដេអូទាក់ទាញដើម្បីទាញយកបេះដូងអតិថិជនបាន។
· មុខជំនាញសំខាន់ៗ៖ អ្នករចនាក្រាហ្វិក (Graphic Designer), UX/UI Designer (អ្នកឌីហ្សាញ App/Website), អ្នកកាត់តវីដេអូ (Video Editor / Motion Graphics)។ អាជីវកម្មនៅកម្ពុជាប្រជែងគ្នាយ៉ាងខ្លាំងលើការកសាងម៉ាកសញ្ញា (Branding)។
· សាកលវិទ្យាល័យល្បីៗ៖Limkokwing University , RUFA (ភូមិន្ទវិចិត្រសិល្បៈ) , SETEC Institute
ទោះបីជាជំនាញទាំង ៥ ខាងលើមានតម្រូវការទីផ្សារខ្ពស់យ៉ាងណាក៏ដោយ កត្តាសំខាន់បំផុតគឺ ចំណង់ចំណូលចិត្ត និងសមត្ថភាពផ្ទាល់ខ្លួន ផងដែរ។
ជូនពរប្អូនៗជោគជ័យក្នុងការជ្រើសរើសជំនាញសិក្សាសម្រាប់អនាគតខ្លួន!


