ពីមួយឆ្នាំទៅមួយឆ្នាំ ការចំណាយក្នុងការរស់នៅរបស់មនុស្សកាន់តែកើនខណៈប្រាក់ខែសឹងតែមិនអាចទូទាត់នឹងការចំណាយក្នុងការរស់នៅ ដែលធ្វើឲ្យអ្នកមានចំណូលទាបជាពិសេសអ្នកមានប្រាក់ខែខ្ទង់២៥០ដុល្លារទៅ៣០០ដុល្លារ ពួកគាត់ចំណាយមិនគ្រប់ខណៈអ្វីៗកាន់តែឡើងថ្លៃ។
ជុំវិញបញ្ហាចំណូលទាបចាយមិនចង់គ្រប់ ខាងក្រោមនេះគឺជាជំនាញធំៗចំនួន៦ដែលអ្នកប្រាក់ខែ២៥០$ទៅ៣០០$ អាចចាប់ផ្ដើមរៀនដើម្បីបង្កើនចំណូលឲ្យបានប្រាក់ខែខ្ទង់ពាន់ដុល្លារ។
១. ជំនាញលក់
ជំនាញលក់គឺជាជំនាញចំណូលខ្ពស់ ហើយបើអ្នកពូកែលក់ អ្នកអាចរកលុយបានស្ទើរតែគ្រប់ទីកន្លែងដូចជាលក់ផលិតផលនៅលើហ្វេសប៊ុក Tik Tok ជាដើម។ លើសនេះ បើអ្នកចេះជំនាញលក់ អ្នកអាចធ្វើការជាផ្នែកលក់នៅក្នុងវិស័អចលនទ្រព្យ រថយន្ត ទូរស័ព្ទ ធនាគារនិងវិស័យផ្សេងៗទៀត។ ត្រូវចាំថាបុគ្គលិកផ្នែកលក់បើពូកែគឺអាចរកចំណូលបានច្រើនជាងអ្នកធ្វើការនៅការិយាល័យ។
២. ជំនាញផលិតមាតិកា( Content creator)
នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ជំនាញផលិតមាតិកាគឹជាជំនាញត្រូវប៉ាន់មួយនៅក្នុងទីផ្សារ។ កាលណាអ្នកចេះផលិតមាតិកា អ្នកអាចផ្សព្វផ្សាយផលិតឲ្យក្រុមហ៊ុនធំៗដែលធ្វើឲ្យអ្នកបានចំណូលច្រើន។ លើសពីនេះ បើអ្នកមានផលិតផលឬសេវាកម្មត្រូវលក់ ហើយអ្នកចេះផលិតមាតិកា អ្នកនឹងរកចំណូលបានកាន់តែច្រើន។
៣. ជំនាញឌីជីថលឬជំនាញអនឡាញ
ជំនាញឌីជីថលនេះមិនត្រឹមតែបើកឱកាសឲ្យអ្នករកលុយបានច្រើនក្នុងស្រុកនោះទេ ប៉ុន្ដែអ្នកក៏អាចធ្វើការក្រៅស្រុកដើម្បីរកចំណូលផងដែរ។ ជំនាញឌីជីថលត្រង់នេះមានដូចជាGraphic Design, Video Editing, Social Media Management និងទីផ្សារឌីជីថលជាដើម។ ជំនាញនេះនៅក្នុងប្រទេសកម្ពុជាកំពុង់ត្រូវប៉ាន់ខ្លាំងឲ្យអ្នកពូកែនឹងរកលុយបានច្រើន។
៤. ជំនាញហិរញ្ញវត្ថុ
ជំនាញហិរញ្ញវត្ថុគឺជាជំនាញដែលធ្វើឲ្យអ្នកចេះចាត់ចែងលុយឲ្យសល់ហើយធ្វើឲ្យលុយរបស់អ្នកកាន់តែកើនឡើយជាលំដាប់។ ដើម្បីឲ្យលុយកាន់តែកើនអ្នកត្រូវចេះធ្វើផែនការចំណាយ ចេះសន្សំនិងចេះវិនិយោគលុយដែលអ្នករកបាន។
៥. ជំនាញបច្ចេកទេស
បើអ្នកចេះជំនាញបច្ចេសទេសច្បាស់លាស់ អ្នកនឹងរកចំណូលបានច្រើនហើយបានចំណូលទៀតទាត់ទៀតផង។ ជំនាញបច្ចេសទេសអាចជាជំនាញជួសជុលដូចជាជួលជុល ទូរស័ព្ទ ម៉ូតូនិងគ្រឿអេឡិចត្រូនិចជាដើម។ ជំនាញទាំងនេះអាចឲ្យអ្នករកចំណូលជាប្រចាំថ្ងៃបាន។
៦. ជំនាញភាសា
នៅក្នុងប្រទេសកម្ពុជាយើង ការចេះភាសាអង់គ្លេសនិងភាសាចិនគឺអ្នកមានឱកាសក្នុងការទទួកបានឱកាសការងារល្អបំផុត ហើយអាចបានការងារដែលបានប្រាក់ខែច្រើនគួរសមផងដែរ។ បើអ្នកចេះភាសាអង់គ្លេសនិងចិនទាំងការនិយាយនិងសរសេ រអ្នកអាចធ្វើការនៅតាមក្រុមហ៊ុន ក្នុងវិស័យទេសចរណ៍និងការប្រកបអាជីវកម្មផ្សេងៗទៀត៕


