ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការតភ្ជាប់សេដ្ឋកិច្ចពីតំបន់មួយទៅដំបន់មួយ រាជរដ្ឋាភិបាលមានគម្រោងនៅក្នុងការសាងសង់ផ្លូវដឹកជញ្ជូនជាច្រើន ដោយក្នុងនោះមានទាំងផ្លូវជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវអាកាស និងស្ពានជាដើម។ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងសិក្សាគម្រោងចំនួន ៦ ផងដែរ។ យោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងសំខាន់ៗទាំងនោះរួមមាន៖
១. គម្រោងផ្លូវថ្មីបាត់ដំបង-សៀមរាប (ថវិកាកម្ចីភាគីចិន) ដែលកំពុងសិក្សារសមិទ្ធិលទ្ធភាព។
២. គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប (កម្ចីថវិកាភាគីកូរ៉ូ) ដែលកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
៣. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (EX6 និង EX5)។
៤. គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងទី២ ភ្ជាប់ពីស្ពានមិត្ដភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ទៅផ្លូវល្បឿនលឿន-បាវិត ដោយបានបង្កើតនូវក្រុមហ៊ុនការងារអនុវត្ដរួចរាល់។
៥. គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៨
៦. គម្រោងផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ខេត្ដកំពង់ឆ្នាំង-កំពង់ធំ ដែលកំពុងស្ថិតនៅក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ដែរថា គម្រោងចំនួន១១ ត្រូវបានបញ្ចប់រួចរាល់ដោយក្នុងនោះរួមមាន៖ (១) គម្រោងធ្វើឱ្យ ប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង, (២) ការសាងសង់ឡើងវិញសម្រាប់ផ្លូវជាតិ លេខ១០, (៣) ការសាងសង់ឡើងវិញសម្រាប់ផ្លូវជាតិលេខ៣១, (៤) ការសាងសង់ឡើងវិញ សម្រាប់ផ្លូវជាតិលេខ៣៣ (កំពត-កំពង់ត្រាច), (៥) ការសាងសង់ឡើងវិញសម្រាប់ផ្លូវជាតិលេខ៤១, (៦) ការសាងសង់ឡើងវិញនៃផ្លូវជាតិលេខ ៧១C (ស្រឡប់-ស្ទឹងត្រង់-ចំការលើ), (៧) ការសាង សង់ឡើងវិញនៃផ្លូវជាតិលេខ៧៣ (លើកកម្រិត និងជួសជុលផ្លូវជាតិលេខ៧៣), (៨) ការសាងសង់ ឡើងវិញនៃផ្លូវខេត្តលេខ៣៧៧ និង ៣៧៧អា, (៩) គម្រោងផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ប្រវែង ២៤.៥គ.ម. (ពីអាកាសយានដ្ឋានទៅផ្លូវក្រវាត់ក្រុង), (១០) គម្រោងផ្លូវតភ្ជាប់ ក្រុងព្រះសីហនុ-ព្រៃនប់ ប្រវែង ៤៥គ.ម., និង (១១) គម្រោងទើបតែបានបញ្ចប់ថ្មីគឺ ផ្លូវជាតិលេខ ២៣ថ្មី (ផ្លូវជាតិលេខ២១-ផ្លូវជាតិលេខ១៤)៕


