សោកស្តាយ! ក្រោយរកស៊ីជាង៣០ឆ្នាំ ពេលនេះយីហោដ៏ធំ១នៅហុងកុង បានប្រកាសបិទទ្វាររហូតហើយ
ធី ស្រីល័ក្ខJANUARY 14 20261.4 K views

អ្នកទិញទំនិញនៅហុងកុងបាននិយាយលាគ្នាជាលើកចុងក្រោយ ខណៈដែលយីហោ Sincere ដែលជាហាងលក់សម្លៀកបំពាក់ដ៏ល្បីល្បាញខ្លាំងមួយនៅហុងកុងបានប្រកាសបិទទ្វាររហូតហើយបន្ទាប់ពីបើកដំណើរការបានរយៈពេល ៣០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយ South China Morning Post

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា យីហោ Sincere បានបង្កើតឡើងជាឡើងដំបូងតាំងពីឆ្នាំ១៩០០ មកម្លេះដែលគ្រប់គ្រងដោយជនជាតិចិនដំបូងគេនៅហុងកុង មិនតែប៉ុណ្ណោះការសម្រេចចិត្តបិទសាខានេះ បានបន្សល់ទុកនូវក្តីរំជួលចិត្តយ៉ាងខ្លាំងក្នុងចំណោមអតិថិជន ដោយសារ Sincere គឺជាក្រុមហ៊ុនលក់រាយចំណាស់ជាងគេបំផុតមួយក្នុងទីក្រុង។

២

ជាមួយគ្នានោះដែរ បន្ទាប់ពីប្រកាសបិទទ្វាររួចហើយនៅក្នុងហាងទាំងមូលមានបិទនូវសារ លាគ្នាជាច្រើន ដែលធ្វើឲ្យអតិថិជនជាច្រើនឈប់ថតរូបទុកជាអនុស្សាវរីយ៍។ សារមួយក្នុងចំណោមនោះបានសរសេរថា៖ យើងបានឆ្លងកាត់រយៈពេល ៣ទសវត្សរ៍ដ៏រីករាយ ជាមួយរឿងរ៉ាវដ៏កក់ក្តៅជាច្រើនពេលនេះវាជារឿងគួរឲ្យស្ដាយដែលយើងមិនអាចបន្តដំណើរនេះទៅមុខទៀតបាន។ ក្រៅពីនេះ ក៏មានផ្ទាំងមួយសរសេរដែលមានចំណងជើងថា “រាល់ការជួបជុំ សុទ្ធតែមានការបែកគ្នា” ដើម្បីថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្រអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

 

លោក Wong Kai-kee អាយុ ៧០ ឆ្នាំ ដែលជាអតិថិជនដ៏យូរអង្វែងម្នាក់ បានធ្វើដំណើរមកពីតំបន់ Sha Tin ជាមួយភរិយា ដើម្បីទិញសម្លៀកបំពាក់ និងថតរូបទុកជាអនុស្សាវរីយ៍ លោកបានមានប្រសាសន៍ថា លោកបានមកទិញទំនិញនៅទីនេះជាង ២០ ឆ្នាំមកហើយ ដោយសារភាពងាយស្រួល និងជម្រើសទំនិញដែលមានគុណភាពខ្ពស់ ដែលមិនងាយរកបាននៅកន្លែងផ្សេងទេ។

 

ចំណែកកញ្ញា Joyce Chu ដែលជាបុគ្គលិកផ្នែកសង្គមកិច្ច បានលើកឡើងថា វាជារឿងគួរឲ្យសោកស្ដាយបំផុតសម្រាប់ការបិទទ្វារនេះនាងបានយល់ឃើញថា ការធ្លាក់ចុះនៃហាងលក់រាយចំណាស់ៗបែបនេះ គឺបណ្តាលមកពីការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងនិន្នាការទៅទិញទំនិញនៅក្រៅប្រទេស ដែលមានតម្លៃធូរថ្លៃជាង។

 

គូសបញ្ជាក់ថា Sincere (Sincere Department Store) ធ្លាប់ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យលក់រាយនៅហុងកុង ដោយជាក្រុមហ៊ុនដំបូងគេដែលបានជួលបុគ្គលិកផ្នែកលក់ជាស្ត្រី ណែនាំការលក់ក្នុងតម្លៃថេរ (មិនតថ្លៃ) ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានចាប់ផ្តើមប្រឈមនឹងការខាតបង់យ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០១០ ដោយសារការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ និងរូបភាពម៉ាកសញ្ញាដែលត្រូវបានយុវវ័យសម័យថ្មីចាត់ទុកថាហួសសម័យ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia