តើអ្នកដឹងទេថា បេះដូងរបស់អ្នកធ្វើការឥតឈប់ឈរ ដើម្បីរក្សាជីវិតរបស់អ្នក? ក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ បេះដូងគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងជាកម្លាំងផ្លូវចិត្ត។ ការថែរក្សាបេះដូងឱ្យមានសុខភាពល្អ នឹងជួយឱ្យអ្នកមានថាមពលក្នុងការរស់នៅយ៉ាងពេញលេញ ថែរក្សាមនុស្សជាទីស្រឡាញ់ និងរីករាយជាមួយគ្រាដ៏មានអត្ថន័យក្នុងជីវិត។
តាមទស្សនៈវិទ្យាសាស្ត្រ បេះដូងធ្វើការឥតឈប់ឈរ ដោយលោតជាង ១០០,០០០ ដងក្នុងមួយថ្ងៃ និងបូមឈាមប្រមាណ ៥ លីត្រក្នុងមួយនាទី ដើម្បីបញ្ជូនឈាម អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់រាងកាយទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំជាទូទៅជាច្រើន ដោយគិតថា ជម្ងឺបេះដូងកើតមានតែចំពោះមនុស្សចាស់ អ្នកធាត់លើសទម្ងន់ ឬជាជម្ងឺតំណពូជ។ តែជាក់ស្តែង ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយអាចវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលយូរ ដោយមានសញ្ញាព្រមានតិចតួច ឬស្ទើរតែមិនមានសញ្ញាអ្វីទាំងអស់។
ប៉ុន្តែជាសំណាងល្អ យោងតាមសហព័ន្ធបេះដូងពិភពលោក (WHF) និងអង្គការសុខភាពពិភពលោក (WHO) ហានិភ័យនៃជម្ងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលអាចការពារបានរហូតដល់ ៨០% តាមរយៈការផ្លាស់ប្តូររបបអាហារ របៀបរស់នៅ និងការធ្វើសកម្មភាពហាត់ប្រាណជារៀងរាល់ថ្ងៃ។ លោកអ្នកប្រាកដជាភ្ញាក់ផ្អើលដោយគ្រាន់តែមានសកម្មភាពសាមញ្ញៗធម្មតាជារៀងរាល់ថ្ងៃក៍អាចធ្វើឱ្យបេះដូងមានសុខភាពល្អបានដែរ។ នេះក៏ជាមូលហេតុដែល Simply បានបង្កើតសៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ដែលប្រមូលផ្តុំនូវការណែនាំផ្អែកលើវិទ្យាសាស្ត្រ និងងាយស្រួលអនុវត្ត ដើម្បីជួយថែរក្សាសុខភាពបេះដូង។
អាហារដែលល្អសម្រាប់សុខភាពបេះដូង
រាល់អាហារនីមួយៗ មិនត្រឹមតែផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់យើងក្នុងការថែរក្សាសុខភាពបេះដូងផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់នេះ សៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ផ្តល់ជូននូវចំណេះដឹងអំពីការរៀបចំរបបអាហារបែបវិទ្យាសាស្ត្រ និងការជ្រើសរើសអាហារដែលសមស្របសម្រាប់សុខភាពបេះដូង។

បរិមាណអាហារដែលត្រូវបានណែនាំ គឺពាក់កណ្តាលជាបន្លែ និងផ្លែឈើចម្រុះពណ៌ មួយភាគបួនជាគ្រាប់ធញ្ញជាតិ និងមួយភាគបួនទៀតជាប្រូតេអ៊ីន ដូចជា ត្រី ស៊ុត និងសណ្តែក។

សៀវភៅណែនាំនេះមានបញ្ចូលនូវមុខម្ហូបល្អសម្រាប់សុខភាពបេះដូង ដែលអ្នកអាចចម្អិនញុំាបានក្នុងជីវិតប្រចាំថ្ងៃ។
ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភនៃមុខម្ហូបដែលល្អសម្រាប់សុខភាពបេះដូង ការជ្រើសរើសគ្រឿងផ្សំដែលត្រឹមត្រូវគឺជាកត្តាសំខាន់។ ខ្លាញ់នៅក្នុងរបបអាហារ គឺជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ទាំង ៤ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ ហើយប្រេងសម្រាប់ចម្អិនអាហារគឺជាប្រភពដ៏សំខាន់នៃខ្លាញ់នេះ។ អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់អាទិភាពដល់ការជ្រើសរើសប្រេងឆា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពបេះដូង ដូចជាប្រេងឆា Simply សណ្តែកសៀង (សម្បូរ Omega 3-6-9) Simply ប្រេងកន្ទក់ (សម្បូរសារធាតុ Gamma Oryzanol) Simply ប្រេងផ្កាឈូករ័ត្ន (សម្បូរ Vitamin E) ដែលរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។

ការជ្រើសរើសប្រេងឆាជារឿងសាមញ្ញប៉ុន្តែនេះជាការរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ក្នុងរបបអាហារ។
ការធ្វើចលនា ១០ នាទីជារៀងរាល់ថ្ងៃ ដើម្បីបេះដូងមានសុខភាពល្អ
ការធ្វើចលនាត្រឹម ១០ នាទីជារៀងរាល់ថ្ងៃ គឺជាវិធីដ៏សាមញ្ញមួយ ដើម្បីបង្កើត និងរក្សាទម្លាប់ល្អសម្រាប់សុខភាពបេះដូង។ សៀវភៅណែនាំនេះ ណែនាំលំហាត់ប្រាណខ្លីៗ ដែលមានចលនាសាមញ្ញចំនួន ១០ ដោយចលនានីមួយៗចំណាយពេលប្រហែល ៣០ វិនាទីប៉ុណ្ណោះ។

លំហាត់ប្រាណសាមញ្ញៗ ដែលគ្រប់គ្នាអាចអនុវត្តបានយ៉ាងងាយស្រួល នៅផ្ទះ ឬក្នុងពេលសម្រាកនៅកន្លែងធ្វើការ។
រក្សារបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង
មនុស្សជាច្រើនទើបតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសុខភាពបេះដូង នៅពេលដែលមានរោគសញ្ញារួចហើយ ខណៈដែលមានកត្តាហានិភ័យមួយចំនួនដូចជា ជម្ងឺលើសសម្ពាធឈាម ឬកម្រិតកូឡេស្តេរ៉ូលខ្ពស់ តែងតែវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលជាច្រើនឆ្នាំ។ ដូច្នេះ ការថែរក្សាសុខភាពបេះដូង គួរចាប់ផ្តើមពីការកសាងរបៀបរស់នៅដែលមានសុខភាពល្អ ចាប់ពីថ្ងៃនេះតទៅ។
សៀវភៅណែនាំនេះ ណែនាំទម្លាប់សាមញ្ញៗ ដែលជួយពង្រឹងសុខភាពបេះដូង ដូចជា កាត់បន្ថយការជក់បារី និងការពិសាគ្រឿងស្រវឹង គ្រប់គ្រងភាពតានតឹង ពិនិត្យសុខភាពជាប្រចាំ និងតាមដានសូចនាករសំខាន់ៗ ដូចជា សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការអនុវត្តទម្លាប់ទាំងនេះជាប្រចាំ អាចរួមចំណែកថែរក្សាសុខភាពបេះដូងក្នុងរយៈពេលវែង។

សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI) គឺជាសូចនាករសំខាន់ ៣ ដែលគួរតែត្រូវបានតាមដានជាប្រចាំ ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំ។
បេះដូងដែលមានសុខភាពល្អ ចាប់ផ្តើមពីទម្លាប់ល្អៗ ដែលត្រូវបានរក្សាជារៀងរាល់ថ្ងៃ។ ស្វែងយល់បន្ថែមអំពីគន្លឹះថែរក្សាសុខភាពបេះដូង នៅក្នុងសៀវភៅណែនាំនេះ ហើយចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីបេះដូងរបស់អ្នកចាប់ពីថ្ងៃនេះ។


