គ្រោះថ្នាក់ណាស់! នេះជាក្បួនបោកថ្មីតាមទូរស័ព្ទ ជនខិលខូចអាចHackលុយពីកុងធនាគារអ្នកគ្មានសល់
Toeuy HongFEBRUARY 9 20266.2 K views

ថ្មីៗនេះមានបងប្អូនមួយចំនួនអាចជួបការឆបោកតាមស៊ីមទូរស័ព្ទឬលេខទូរស័ព្ទ ភាសាអង់គ្លេសហៅថា Sim Card Hack Sim Swap Scam ដែលជនខិលខូចអាចយកលេខទូរស័ព្ទរបស់អ្នកមកគ្រប់គ្រងហើយអាចបំបែកចូលទៅប្រើប្រាស់គណនីបណ្ដាញសង្គមក៏ដូចជាចូលទៅកុងធនាគារយកលុយពីកុងខ្ទេចគ្មានសល់។

 

ក្បួនបោកថ្មីបែបនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ព្រោះក្បួនមួយនេះជនខិលខូចមិនទាមទារបច្ចេកខ្ពស់នោះទេក្នុងការឆបោកលុយពីជនរងគ្រោះ។ ខាងក្រោមនេះគឺដំណើរការទាំងមូលនៃក្បួនឆបោកតាមស៊ីមទូរស័ព្ទ។

 

. ជនខិលខូចប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

ហ៊ានដំបូងជនខិលខូចធ្វើការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីងាយស្រួលឆបោក ហើយព័ត៌មានវាប្រមូលមានដូចជា ឈ្មោះពេញរបស់អ្នក លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត អត្តសញ្ញាណបណ្ណជាដើម។ ហើយពួកវាអាចប្រមូលព័ត៌ពីបណ្ដាញសង្គមឬតាមវិធី Phishing Scam ជាដើម។

 

. ជូនខិលខូចទាក់ទងទៅក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដើម្បីបន្លំជាអ្នក

ជូនខិលខូចទាក់ទងទៅក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដែលអ្នកកំពុងប្រើប្រាស់ ដោយបន្លំធ្វើជាអ្នករួចប្រាប់ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទថា” ខ្ញុំបាត់ទូរស័ព្ទឬបាត់ស៊ីម សូមប្ដូរស៊ីមថ្មីឲ្យខ្ញុំ”។ ត្រង់នេះបើជនខិលខូចធ្វើបានជោគជ័យនោះ លេខទូរស័ព្ទរបស់អ្នកនឹងត្រូវបានជនខិលខូចប្រើប្រាស់ឬស៊ីមរបស់អ្នកបានក្លាយជាស៊ីមរបស់ជនខិលខូចអាចយកទៅប្រើប្រាស់ដើម្បីhackចូលគណនីបណ្ដាញសង្គមនិងគណនីធនាគររបស់អ្នក។ ត្រង់នេះដែរពេលជនខិលខូចអាចយកលេខទូរសព្ទទៅគ្រប់គ្រងហើយនោះ ស៊ីមរបស់អ្នកលែងដំណើរការ ហើយទូរស័ព្ទរបស់អ្នកលែងមានសេវាតែម្ដង។

 

ត្រង់នេះដែរ អ្នកប្រើប្រាស់eSIM ក៏អាចនឹងមានគ្រោះថ្នាក់ដែរ ព្រោះជនខិលខូចអាចផ្ញើសារមកអ្នកដើម្បីបោកបញ្ចោតយកលេខOTP ហើយអាចចូលប្ដូររស៊ីមរបស់អ្នកទៅជាស៊ីមរបស់គេរួចអាចគ្រប់គ្រងលេខទូរស័ព្ទរបស់អ្នកបានតែម្ដង។

 

. ជូនខិលខូចអាចចូលប្រើប្រាស់បណ្ដាញសង្គមនិងកុងធនាគាររបស់អ្នក

បន្ទាប់ពីជនខិលខូចយកលេខទូរស័ព្ទរបស់អ្នកបានហើយនោះគឺវាមានគ្រោះថ្នាក់ណាស់ ព្រោះគេអាចចូលទៅដូរលេខសម្ងាត់ Email ឬកុងធនាគាររបស់អ្នកបាន។ ត្រង់នេះគេអាចចូលទៅកុងធនាគាររបស់អ្នកហើយប្ដូរលេខសម្ងាត់កុងធនាគាររបស់អ្នក បន្ទាប់ពីទទួលបានលេខOTPដែលផ្ញើទៅលេខទូរស័ព្ទដែលជាលេខទូរសព័ព្ទដែលពួកគេទើបតែយកបានពីអ្នក។

 

ជាធម្មតា ធនាគារមួយចំនួនតែងតែផ្ញើសារជាលេខOTP ពេលអ្នកចង់ប្ដូរលេខសម្ងាត់កុងធនាគារ ដូច្នេះបើគេយកអាចគ្រប់គ្រងលេខទូរស័ព្ទអ្នកបានហើយនោះ គេទទួលបានលេខOTP រួចប្ដូរលេខសម្ងាត់កុងធនាគារ ហើយនោះ គេអាចធ្វើការដកលុយ វេរលុយចេញពីកុងធនាគាររបស់អ្នកគ្មានសល់ឡើយ

 

 ចុះបើល្បិចឆបោកមួយនេះវាមានគ្រោះថា្នក់ដល់កុងធនាគាររបស់ តើអ្នកត្រូវការពារដូចម្ដេច?

ខាងក្រោមនេះគឺជាវិធីការពារ ដើម្បីកុំឲ្យជនខិលខូចអាចឆបោកលុយរបស់អ្នកចេញពីកុងធនាគាររបស់អ្នកបាន៖

. សូមកុំចែករំលែកលេខOTP ឬលេខសម្ងាត់កុងធនាគារទៅឲ្យអ្នកណាឲ្យសោះ!

. បង្កើតលេខសម្ងាត់សុវត្ថិភាពសម្រាប់ស៊ីមទូរស័ព្ទរបស់អ្នក

. សូមទាក់ទងទៅក្រុមហ៊ុនប្រើសេវាទូរស័ព្ទ បើសិនសេវាទូរស័ព្ទអ្នកបាត់សេវាភ្លាមៗ

. បើកមុខងារNotification នៃកុងធនាគារេបស់អ្នកដើម្បីទទួលបានដំណឹងពីការប្រតិបត្តិការក្នុងកុងធនាគារបស់អ្នក។

 

សូមបញ្ជាក់ផងដែរថា ចំណុចការពារទាំង៤ដែលបានរៀបរាប់ខាងលើគឺត្រូវបានណែនាំដោយធនាគារនិងអ្នកជំនាញសន្ដិសុខសុវត្ថិភាព ដូច្នេះបើអ្នកធ្វើតាមការណែនាំនោះកុងធនាគារមិនងាយគេhackបានស្រួលៗឡើយ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia