លុយពិបាករកណាស់ បើអ្នកមានលុយកុំចេះតែឲ្យគេខ្ចីដោយមិនមើលពីស្ថានភាពរបស់អ្នកខ្ចីទេនោះ អ្នកអាចនឹងខាតបង់លុយដោយសារតែអ្នកខ្ចីមិនគេចវេសមិនព្រមសងលុយរបស់អ្នកមកវិញតាមការសន្យាពេលសុំគេខ្ចីលុយ។
១. ដល់ថ្ងៃកំណត់តែមិនសង
អ្នកខ្ចីលុយខ្លះដល់ថ្ងៃកំណត់ត្រូវសងលុយគេហើយតែមិនព្រមសងតាមពេលកំណត់ តាមការសន្យារបស់ខ្លួន។ ត្រង់នេះ អ្នកខ្ចីមួយចំនួនមានបំណងគេចវេសមិនព្រមសងលុយរបស់អ្នក ហើយចេះតែយកលេសនេះយកលេសនោះថែមទាំងលើកថ្ងៃជាបន្តបបន្ទាប់ឥតឈប់។ សញ្ញាលើកថ្ងៃជាបន្ទាប់បន្តនេះអាចបង្ហាញថាអ្នកខ្ចីលុយមានបញ្ហាលុយកាក់ហើយក៏គ្មានលទ្ធភាពសងលុយអ្នកវិញឡើយ។
២. ជាប់បណុលច្រើនកន្លែង
ពេលខ្លះអ្នកខ្ចីលុយយើងគឺខ្ចីដើម្បីទៅសងអ្នកដទៃដែលខ្លួនកំពុងជំពាក់។ ដូច្នេះមុននឹងអ្នកឲ្យលុយគេខ្ចីត្រូវមើលពីស្ថានភាពរបស់អ្នកខ្ចីឬសាកសួរថាតើខ្ចីលុយអ្នកយកទៅធ្វើអ្វីឲ្យប្រាកដ។ ការឲ្យលុយទៅអ្នកជំពាក់បំណុលច្រើនខ្ចី អ្នកនឹងពិបាកក្នុងការទារលុយមកវិញ ជាពិសេសបើអ្នកជាមនុស្សស្លូតទៀតនោះគេមិនខ្វល់ខ្វាយគិតគូសងឡើយ ដោយគេដាក់អាទិភាពសងតែម្ចាស់បំណុលកាចៗតែប៉ុណ្ណោះ។
៣. គ្មានប្រភពចំណូលទៀតទាត់
ការឲ្យលុយខ្ចីទៅអ្នកដែលគ្មានចំណូលទៀតទាត់គឺមានហានិភ័យខ្ពស់ ព្រោះចំណូលពួកគាត់មិនទៀតមួយថ្ងៃកាត់មួយថ្ងៃកោរ ហើយជួនកាលពួកគាត់ជួបបញ្ហាលុយកាក់ខ្លួនដូច្នេះអាចនឹងមិនមានលទ្ធភាពសងលុយរបស់អ្នកឡើយ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នលុយពិបាករកដោយសារតែសេដ្ឋកិច្ចមិនល្អ ដូច្នេះមុននឹងឲ្យអ្នកណាខ្លីលុយអ្នកត្រូវកំណត់ថាតើគួរឲ្យគេខ្ចីប៉ុន្មានដែលមិនធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នក ហើយមួយវិញទៀតតើអ្នកដែលសុំខ្ចីលុយនោះអាចគេនឹងមានលទ្ធភាពបង់សងអ្នកវិញឬអត់ដើម្បីចៀសវាងបញ្ហាឲ្យលុយគេខ្ចីហើយគេមិនសងឬមិនមានលទ្ធភាពសងធ្វើឲ្យយើងជាម្ចាស់លុយត្រូវខាតបង់និងបាត់បង់មិត្តភាព៕