មនុស្សមានអត្តចរិតទាំងនេះ អាចរកស៊ីកសាងទ្រ.ព្យពីបាតដៃទទេ និងក្លាយជាអ្នកមា.ននាពេលអនាគត
Ping Chou EngFEBRUARY 25 20244.5 K views

វាសនាមនុស្សមើលមិនឃើញ ពេលនេះមានឧបសគ្គច្រើន តែឱ្យយើងប្តូរផ្តាច់ ជាមួយអ្វីដែលយើងចង់បាន គ្មានអ្វីដែលថាទៅមិនរួចនោះទេ។ បើយោងតាមការស្រាវជ្រាវរបស់ទស្សន្តាវដ្តី Forbes បានបង្ហាញថាក្រុមមនុស្សទាំងនេះនឹងអាច​កសាងទ្រព្យសម្បត្តិពីបាតដៃទទេនិងទទួលបានជោគជ័យតូច-ធំ ក្លាយជាអ្នកមាននាពេលអនាគត ខណៈអ្នកមានចំនួន ២០% ដែលកើតចេញពីការខិតខំដោយខ្លួនឯង ច្រើនតែជាមនុស្សមានអត្តចរិត៥យ៉ាងដូចខាងក្រោមនេះ៖

 

. ​មានចំណូលចិត្តខ្លាំងជាមួយការរកស៊ី៖ អ្នកមានទ្រព្យចេញងើបចេញពីភាពលំបាក​ ភាគច្រើនគឺជាពូកែអ្នករកស៊ីទិញដូរ ឬជាសហគ្រិនដែលបង្កើតអ្វីថ្មីមួយដើម្បីដោះស្រាយបញ្ហាមនុស្សបាន។​ មនុស្សប្រភេទនេះ ភាគច្រើនជាបុគ្គល ដែលចូលចិត្តធ្វើការងារដោយខ្លួនឯង ព្រមទាំងពូកែគ្រប់គ្រងលុយក្នុងអាជីវកម្ម មានអត្តចរិតជាអ្នករកស៊ីពិតៗច្បាស់លាស់និងម្មត់ចត់ចំពោះការងារ។

 

. មិនចាយខ្ជាះខ្ជាយ៖ ជាប្រភេទមនុស្សដែលចូលចិត្តរស់នៅឱ្យតិចជាងចំណូលដែលរកបាន រកបានតិចក៏ចាយតិច រកបានច្រើនក៏ចាយតិច។ ជំនួសឱ្យការរស់នៅចាយវាយលើសចំណូល ក្រែងវិលវល់ជាប់អន្ទាក់ប្រាក់ ដូច្នេះលុយដែលរកបានពួកគេនឹងសន្សំលុយទុកខ្លះ និងយកទៅវិនិយោគបង្កើតទ្រព្យថ្មីៗបន្ថែមទៀត ទោះតិចតួចក៏ដោយ។

 

. ចេះវិនិយោគត្រឹមត្រូវ៖ ជាមនុស្សចេះវិនិយោគ លើអ្វីដែលគេមានជំនាញនិងយល់ដឹងពីវាច្បាស់ហើយ ជាធម្មតាផ្តល់អាទិភាពលើការវិនិយោគរយៈពេលវែងជាងការចំណាយរយៈពេលខ្លី ដោយមិនលោភលន់ពេកនោះទេ។ ពួកគេផ្តោតលើការកសាងទ្រព្យសម្បត្តិរយៈពេលវែងដូចជាអចលនទ្រព្យ និងរយៈពេលខ្លីដូចជាការយកលុយទៅរៀនជំនាញថ្មីៗដើម្បីអភិវឌ្ឍន៍ការរកស៊ីបន្ថែមទៀត។

 

. ប្រឹងប្រែងនិងចូលចិត្តរៀនសូត្រ៖ ការអប់រំពីសាលា អប់រំពីសង្គម និងការអប់រំបូកផ្សំជាមួយ ការខិតខំប្រឹងប្រែង និងការលះបង់ក្នុងអាជីពនិង ការងារ គឺជាកត្តាសំខាន់ក្នុងការប្រមូលទ្រព្យ ។ ជាមនុស្សពូកែតស៊ូប្រឹងប្រែងជាបុគ្គលដែលឱ្យតម្លៃពេលវេលា និងប្រើពេលច្នៃជាចំណូលនិងបង្កើតប្រយោជន៍ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

 

. ពូកែធ្វើទំនាក់ទំនងនិងយល់ដឹងពីសង្គម៖ ការកសាងបណ្តាញទំនាក់ទំនងគឺជាការគាំទ្រដ៏សំខាន់លើភាពជោគជ័យ ក្នុងការរស់នៅ។ បុគ្គលដែលចេះប្រើទំនាក់ទំនងជាមួយមនុស្ស យល់ដឹងពីសង្គម ភាគច្រើនតែងតែជោគជ័យក្នុងអាជីពការងារ ការរកស៊ី និងការកសាងទ្រព្យសម្បត្តិរបស់ខ្លួន ព្រោះគេអាចធ្វើយល់ច្បាស់ពីការរស់នៅរបស់មនុស្សទូទៅនិងរឿងរ៉ាវសង្គ​ម​ ដូចជាសេដ្ឋកិច្ច និន្នាការ និងការអភិវឌ្ឍន៍ថ្មីៗរបស់ពិភពលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia