ដំណឹង! រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីប្រភេទសេវាសាធារណៈ ៣ប្រភេទ ដែលមិនតម្រូវឱ្យបង់កម្រៃសេវា
ធី ស្រីល័ក្ខJUNE 4 20261.7 K views

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអំពីប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ ព្រមទាំងជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

 

បើយោងតាម មាត្រា៤ ប្រភេទសេវាសាធារណៈលើការងារអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវារួមមាន៖

 

.សេវាអត្រានុកូលដ្ឋាន

. ការចុះបញ្ជី និងផ្តល់សំបុត្រកំណើត ឬសំបុត្រមរណភាព ឬសំបុត្រអាពាហ៍ពិពាហ៍ដំបូង។

. ការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីអត្រានុកូលដ្ឋាន។

. ការចុះបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

 

. សេវាស្ថិតិប្រជាពលរដ្ឋ និងគ្រប់គ្រងការស្នាក់នៅ

. ការផ្តល់សៀវភៅស្នាក់នៅដំបូង។

. ការកែតម្រូវទិន្នន័យក្នុងសៀវភៅស្នាក់នៅ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។

. ការបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ។

. ការផ្តល់សៀវភៅគ្រួសារដំបូង។

. ការកែតម្រូវទិន្នន័យក្នុងសៀវភៅគ្រួសារ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រីចុះបញ្ជី។

. ការបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅគ្រួសារ។

 

. សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

. ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង។

. ការកែតម្រូវទិន្នន័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលជាកំហុសបច្ចេកទេសដោយមន្ត្រី ចុះបញ្ជី។

 

គួរបញ្ជាក់ ការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ក្នុងវិស័យយុត្តិធម៌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលស្នើសុំដោយអាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ៕

272829303132

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia