ប្រយ័ត្នអត់ដឹង! ពីពេលនេះទៅអ្នកប្រើ ប.ស.ស នឹងទទួលបានសេវាសុខភាពទាំង ៦នេះ ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខOCTOBER 10 202513.7 K views

មែនទែនទៅ ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាព នៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់ សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។

 

ជាមួយគ្នានោះដែរ បើអ្នកជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានសេវាបង្ការសុខភាព ដែលរួមមាន៖

១. សេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត

២. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺឆ្កែឆ្កួត

៣. សេវាចាក់សេរ៉ូម ប្រឆាំងជំងឺតេតាណូស

៤. សេវាចាក់សេរ៉ូម ប្រឆាំងពិសពស់

៥. សេវាពិនិត្យឈាមរកជំងឺពក ក

៦. សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីក ដោយបាញ់កាំរស្មីអ៊ិច។

43f6442e B549 4c1b 8eda 41d2ce751ad6

គួរជម្រាបថា សេវាបង្ការដែលបានកំណត់ខាងលើនេះត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈតែប៉ុណ្ណោះ។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូម ទំនាក់ទំនងមកលេខ ១២៩៧ ឬ ១២៨៦៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia