អង្ករខ្មែរឡើងកូដ! រាជនីសែនក្រអូប ពូជដំបូងរបស់អង្ករសែនក្រអូប ០១ ឈ្នះពាន់រង្វាន់មាសកម្រិតពិភពលោក
Kan DaraFEBRUARY 13 2026

ក្លិនក្រអូបនៃអង្ករសែនក្រអូបកម្ពុជា គឺជាមោទនភាព និងជាសក្ខីភាពនៃញើសឈាមកសិករខ្មែរ។ នេះជាជំហានដំបូងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជម្រុញការគាំទ្រកសិផលជាតិ ព្រោះការលើកកម្ពស់អង្ករសែនក្រអូប មិនត្រឹមតែជួយសេដ្ឋកិច្ចគ្រួសារកសិករនោះទេ ប៉ុន្តែវាបង្ហាញពីស្មារតីសាមគ្គីភាពរបស់កូនខ្មែរក្នុងការប្រើប្រាស់ និងផ្តល់តម្លៃដល់អ្វីដែលជារបស់ខ្លួនឯង។

 

សែនក្រអូប ០១ គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលត្រូវបានបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងឆ្នាំ២០១៩។ ក្នុងនាមជាអង្ករប្រណិតខ្មែរ ពូជស្រូវនេះបានទទួលស្គាល់ជាអន្តរជាតិ ដោយបានឈ្នះ «ពានរង្វាន់មាស» ពីសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងឆ្នាំ២០២៣ កន្លងទៅ តាមរយៈលក្ខណៈពិសេសលើសគេដូចជា ក្លិនក្រអូបឈ្ងុយ គ្រាប់វែងរលូនល្អ និងបាយទន់ឆ្ងាញ់ពិសា។

  

13

 

ដើម្បីរក្សាបាននូវគុណភាពដ៏ល្អឯកកម្រិតពិភពលោកនេះ ការជ្រើសរើសប្រើប្រាស់ «ជីសរីរាង្គ» គឺជាកត្តាចម្បងដែលពុំអាចខ្វះបាន។ ជីសរីរាង្គក្នុងស្រុកមិនត្រឹមតែជួយកសិករកាត់បន្ថយចំណាយដើមទុន និងបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាគុណភាពដីឱ្យមានជីជាតិយូរអង្វែង។ ការងាកមកប្រើប្រាស់ជីធម្មជាតិបែបនេះ គឺជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃក្នុងការកាត់បន្ថយការនាំចូលអង្ករ និងជីគីមីពីប្រទេសជិតខាង ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ និងជួយទប់ស្កាត់ការបង្ខូចតម្លៃពីឈ្មួញកណ្តាល។

 

កក

 

អ្វីដែលកាន់តែពិសេស និងទាក់ទាញចំណាប់អារម្មណ៍សាធារណជនខ្លាំងនោះ គឺការចូលរួមចំណែកពីសំណាក់សិល្បការិនីល្បីឈ្មោះ កញ្ញា នី មុនីនាថ។ ក្នុងនាមជាតារាសម្តែងដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មហាជន កញ្ញាបានក្លាយជាតួអង្គសំខាន់ក្នុងរឿងអប់រំខ្លីមួយ ដែលមហាជនបានប្រសិទ្ធនាមឱ្យកញ្ញាថាជា «រាជនីសែនក្រអូប»។ ឈ្មោះដ៏ពីរោះនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសម្រស់ និងទឹកចិត្តរបស់កញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យពូជស្រូវដំបូងបង្អស់នៃ «អង្ករសែនក្រអូប ០១» ដែលកញ្ញាកំពុងជួយជ្រោមជ្រែងយ៉ាងសកម្ម។

 

Pp 

 

បច្ចុប្បន្ន កញ្ញា នី មុនីនាថ និងក្រុមការងារ កំពុងអនុវត្តយុទ្ធនាការសប្បុរសធម៌ក្នុងសហគមន៍កសិករខេត្តសៀមរាប ដើម្បីនាំយកចំណេះដឹងកសិកម្មដល់ដៃបងប្អូនកសិករផ្ទាល់។ យើងសូមលើកទឹកចិត្តយ៉ាងមុតមាំដល់ប្រជាកសិករទាំងអស់ ឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប ០១ ដោយប្រើជីសរីរាង្គ ព្រោះវាផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់លើទីផ្សារជាតិ និងអន្តរជាតិ។ ការផ្សារភ្ជាប់សិល្បៈទៅនឹងសប្បុរសធម៌បែបនេះ គឺជាការកសាងកេរ្តិ៍ឈ្មោះកសិផលខ្មែរឱ្យកាន់តែល្បីសុះសាយលើឆាកពិភពលោក ក្រោមស្មារតី «ខ្មែរដើម្បីខ្មែរ»

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia