បងប្អូនជាច្រើនប្រឡូកនៅក្នុងវិស័យអនឡាញច្រើនណាស់នាពេលបច្ចុប្បន្ន ប៉ុន្តែមិនមែនសុទ្ធតែជោគជ័យទាំងអស់នោះទេ បងប្អូនមួយចំនួនលក់យូរៗទៅបាត់ភ្ញៀវអស់ ហើយក៏ឈប់លក់វិញ ចំណែកឯ មួយចំនួនទៀតជោគជ័យដោយសារតែគេឆ្លាតនៅក្នុងការលក់ ហើយខាងក្រោមនេះជាចំណុចមួយ ចំនួនដែលបងប្អូនចង់ចេញរកស៊ីវិស័យអនឡាញត្រូវគិតឱ្យខ្លាំងមុនឈានជើងចូល ៖
១ កាត់ស្តុកច្រើនលក់មិនដាច់៖
មានបងប្អូនអ្នកលក់មួយចំនួនគិតថា កាត់ស្តុកច្រើនគឺជាឱកាស ដឹងតែចំណេញច្រើន តែតាមពិតទៅមិនដូច្នេះទេ ជួនកាលយើងថ្មីថ្មោងពេក មិនដឹងទីផ្សារច្បាស់ លាស់ឡើយ ពោលគឺអាចនឹងមានហានីភ័យច្រើនណាស់ ដូច្នេះដំបូងៗកុំទាន់កាត់ស្តុកច្រើនពេក ទោះបីជាយើងមានទុនច្រើនក៏ដោយ ។
២. លក់តាមគ្នា
ពាក្យចាស់ពោលថា កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ មានបងង្អូនមួយចំនួនឃើញគេលក់ លក់ផលិតផលនោះដាច់ ចង់លក់តាមគេដែរ ហើយពេលដែលលក់តាមគេទៅមិនដាច់ ក៏ឈប់លក់វិញ អ្នកលក់បែបនេះចង់តែមួយឆាវៗគ្មានគោលដៅច្បាស់ឡើយ ដូច្នេះងាយនឹងហានីភ័យខ្លាំងណាស់ ។
៣. រើសផលិតផលមិនត្រូវ
មានគ្នាយើងមួយចំនួនចេះតែលក់ផលិតផលគ្រប់យ៉ាង លក់នេះបន្តិច លក់នោះបន្តិច រកសាច់ការអ្វីមួយគ្មានឡើយ អ្វីដែលសំខាន់នោះរើសក្រុមហ៊ុនយកផលិតផលមកលក់ បន្តខុសទៀត ជាក្រុមហ៊ុនគ្មានប្រវត្តិច្បាស់លាស់ គ្មានការបង្រៀនតំណាងចែកចាយ ហើយនេះជាបញ្ហា ដែលអ្នកលក់គួរតែប្រយ័ត្នខ្លាំងបំផុត ។
៤ ខ្សោយការធ្វើទីផ្សារ
នេះជាចំណុចសំខាន់បំផុតនៅក្នុងការលក់ ទោះបីជាទាំងអស់គ្នាមានដើមទុន មានផលិតផលល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានចំណុចមួយនេះគឺស្មើនឹងសូន្យតែម្តង ការធ្វើទីផ្សារ កន្លែងនោះគឺសំដៅទៅលើ ការដែលយើងជាអ្នកលក់ ឬតំណាងចែកចាយត្រូវចេះធ្វើទីផ្សារឱ្យផលិតផល ខ្លួនឯងបន្ថែមទៀត មិនមែនឃើញមេធំផុសរូបភាព នាំគ្នាយករូបភាពទាំងនោះមកផុសដែរនោះទេ តែត្រូវចេះច្នៃខ្លួនឯង ទាំងរូបភាពក៏ដូចជាការផលិតវីដេអូផ្សេងៗ ៕