ស្ងាត់ពីសិល្បះតែ Selena Gomez បែរជាសំងំបង្កើតជំនួញ១នេះ កំពុងតែល្បីពេញពិភពលោក
ធី ស្រីល័ក្ខAUGUST 28 2024750 views

Selena Gomez គឺជាកំពូលតារាចម្រៀងដ៏ល្បីមួយលំដាប់ពិភពលោក ដែលនាងគឺជាតារាដ៏មានប្រជាប្រិយភាពខ្លាំងមែនទែន ហើយបើគិតត្រឹមឆ្នាំ២០២៤ នាងមានទ្រព្យសម្បត្តិ ប្រមាណជិត ៨០០លានដុល្លារឯណោះ។ ហើយមួយរយៈចុងក្រោយនេះបងប្អូនប្រាកដជាឃើញហើយថាតារាស្រីលំដាប់ពិភពលោក១រូបនេះ គឺហាក់បីដូចជាខានចេញបទចម្រៀងថ្មីៗមួយរយៈមកហើយ។

 

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ Selena Gomez កំពុងតែមមាញឹកយ៉ាងខ្លាំងជាមួយជំនួញរបស់នាងដោយនាងបានបង្កើតជំនួញដ៏ល្បីមួយគឺគ្រឿង Make up ដែលមានឈ្មោះថា Rare Beatuy ដោយផលិតផលនេះកំពុងរកចំណូលបានកប់ពពក ហើយល្បីខ្លាំងណាស់លើពិភពលោករហូតអាចរកបាន ប្រាក់ចំណេញដល់ទៅ ៤០០លានដុល្លារត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។

១២

ចំពោះមុខជំនួញរបស់ Selena វិញ គឺនាងទើបតែបង្កើត Rare Beatuy ក្នុងឆ្នាំ២០២០ នេះតែប៉ុណ្ណោះ ប៉ុន្តែបើគិតត្រឹមឆ្នាំ២០២៤នេះ Rare Beatuy គឺមានតម្លៃដល់ទៅ ២ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។

 

យ៉ាងណាមិញ ក្រោយពីបង្កើតជំនួញនេះបានជោគជ័យ Selena តែងតែដកចំណែក១% ពីលុយចំណេញពីការលក់ Rare Beatuy ទៅបរិច្ចាគជូនមូលនិធិ Rare Impact Fund ដែលអង្គការនេះគឺជាអង្គការមួយ "ពង្រីកលទ្ធភាពទទួលបានសេវាសុខភាពផ្លូវចិត្ត និងការអប់រំសម្រាប់មនុស្សវ័យក្មេងនៅជុំវិញពិភពលោក" ។

១៣

Selena ក៏បាននិយាយដែរថា នាងពិតសប្បាយចិត្តខ្លាំងណាស់ដែលនាងអាចបង្កើតប្រេន Rare Beatuy ឱ្យមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ ហើយនេះជាអ្វីដែលធ្វើឱ្យនាងតែងតែសប្បាយចិត្តរាល់យប់នៅពេលនាងចូលគេង។

16

លើសពីនេះទៅទៀត កាលនៅឆ្នាំ២០២២ នៅពេលដែល Selena បានបង្ហាញផលិតផលប្រភេទ blush នៅលើ​Tik Tok ប៉ុណ្ណោះផលិត១ប្រភេទនេះដែលញ៉ុមបានបង្ហាញឱ្យបងប្អូនមើលក្នុវីដេអូនេះគឺលក់ដាច់បានចូលដល់ ៧០លានដុល្លារឯណោះ។ ហើយពេលនេះ Rare Beatuy គឺមានលក់ផលិតផលច្រើនជាខ្លាំងហើយផលិតផលដែល Selena ចេញនីមួយៗសុតតែមានគុណភាពល្អរហូតមនុស្សទូទាំងពិភពលោកទ្រាំទិញមិនចង់បានឡើយ។

 

សូមជម្រាបថា Selena Gomez មិនត្រឹមតែជាកំពូលតារាចម្រៀងដែលមានកិត្តិនាមល្បីល្បាញលំដាប់ពិភពលោកប៉ុណ្ណោះទេ នាងថែមទៀតជាតារាចិត្តធម៌ និងមានបេះដូងដ៏កក់ក្តៅជាអ្នកជួយសង្រោះសម្រាប់មនុស្សជាតិផងដែរ។ នាងបានបរិច្ចាកប្រាក់ជាច្រើនលានដុល្លារក្នុងបុព្វហេតុមនុស្សធម៌ តែងតែជួយដល់មនុស្សដែលត្រូវការជំនួយផងដែរ។ ចុះបងប្អូនណាខ្លះជាហ្វេនរបស់គាត់អាចខមិនខាងក្រោមវីដេអូនេះបាន៕

1415

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia