តើអ្នកកំពុងស្វែងរកលំនៅឋានផ្ទាល់ខ្លួនក្នុងរាជធានីភ្នំពេញមែនទេ?
គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ វិនិយោគ១០០% ដោយវិនិយោគជនជាតិជប៉ុន ផ្ដល់ជូននូវលក្ខខណ្ឌដ៏ល្អដែលមិនធ្លាប់មាន សម្រាប់អ្នកធ្វើការ គ្រួសារតូច គូស្រករថ្មីថ្មោង និងសិស្សនិស្សិត ។

អគារលំនៅឋានអារ៉ាខាវ៉ា ២ ត្រូវបានរចនាតាមបែបស្ថាបត្យកម្មសាមញ្ញ តែត្រូវបានបំពាក់ដោយប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យស្តង់ដា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញ-ចូលអគារ និងចំណត។ ការសាងសង់អគារបែរមុខចូលគ្នា ដោយមានលំហចំហនៅកណ្តាល ដែលអាចឱ្យលំហូរខ្យល់ធម្មជាតិ និងពន្លឺគ្រប់យូនីត ដែលជួយកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី ។ ការគ្រប់គ្រងអគារ ត្រូវបានប្រតិបត្តិដោយក្រុមការងារដែលមានបទពិសោធន៍ ជំនាញ និងវិជ្ជាជីវៈ ដែលធ្វើឱ្យការរស់នៅនៅលំនៅឋានអារ៉ាខាវ៉ា ប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពសុខដុមរមនា។

គម្រោងមានពីរប្រភេទគឺ យូនីតស្ទូឌីយោ (ជាង ២៤ ម៉ែត្រការ៉េ) និងយូនីតបន្ទប់គេងមួយ (ជាង ៣០ ម៉ែត្រការ៉េ) ។ អតិថិជនអាចកាន់សោចូលរស់នៅបាននៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។
សូមរួសរាន់ឡើង! តម្លៃគម្រោងនឹងត្រូវកែសម្រួលឡើងវិញ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុង។ សូមទំនាក់ទំនងផ្នែកលក់៖ 012 582 999 / 098 999 598 / 098 999 589៕










