កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន BYD បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដអគ្គិសនីរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ខណៈរោងចក្រថ្មីដំឡើងរថយន្ដអគ្គិសនីដំបូងរបស់ក្រុមចិននៅកម្ពុជានេះ គឺមានទីតាំងស្ថិតនៅខេត្ដព្រះសីហនុ ។
តាមការបញ្ជាក់ពីក្រុមហ៊ុន BYD Cambodia បានឲ្យដឹងថា ក្រុមហ៊ុនបានបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ចំពោះរថយន្ដដែលត្រូវបានជ្រើសរើសយកមកដំឡើងនៅក្នុងរោងចក្រថ្មីនេះ គឺមានចំនួន ២ ម៉ូដែលគឺ៖ រថយន្ត 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 𝗦𝘂𝗽𝗲𝗿 𝗛𝘆𝗯𝗿𝗶𝗱 និង 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮។
សូមជម្រាបផងដែរថា រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី BYD អាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេសប៊ុកផេក BYD Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត៕