នរណាៗក៏ស្គាល់! មកដឹងពីតម្លៃ សិក្សារបស់សាលាល្បីៗទាំង៣ នៅខ្មែរ ដែលសម្បូរដោយកូនអភិជនទៅរៀន
ធី ស្រីល័ក្ខ•OCTOBER 27 2026•765 views

នៅពេល និយាយទៅដល់វិស័យអប់រំឯកជននៅកម្ពុជាគឺមានសាលាអន្តរជាតិល្បីៗជាច្រើនដែលសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុន្តែលោកអ្នកមានដឹងទេថា តើសាលាទាំងនោះមានលក្ខខណ្ឌពិសេសអ្វីខ្លះហើយតើសាលាល្បីៗទាំង៣ នោះមានតម្លៃប៉ុន្មានទៅទើបសម្បូរកូនអភិជនភាគច្រើនទៅរៀនច្រើនម្លេះ។ ជាមួយគ្នានោះដែរ នៅពេលនេះយើងនឹងនាំលោកអ្នកមកស្វែងយល់ពីចំណុចពិសេសរបស់សាលាទាំង ៤នេះទាំងអស់គ្នា៖

 

១. សាលាអន្តរជាតិ International School of Phnom Penh (ISPP)៖ គឺជាសាលាលំដាប់ស្រុកខ្មែរមួយ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងហើយសាលាមួយនេះភាគច្រើនគឺសម្បូរទៅដោយអភិជនរៀនខ្លាំងមែនទែន។ ជាពិសេសនោះសាលាអន្តរជាតិ ISPP គឺនៅតែរក្សាតំណែងជាសាលាដ៏កំពូលមួយ ដែលបានប្រើប្រាស់កម្មវិធី IB (International Baccalaureate) ពេញលេញ។ នៅក្នុងនោះ បើនិយាយអំពីតម្លៃសិក្សារបស់ ISPP នៅក្នុងឆ្នាំ ២០២៦-២០២៧ សម្រាប់ថ្នាក់ទី ១១-១២ គឺចន្លោះខ្ទង់ ៣០,៨៥២ ដុល្លារផ្អែកតាមកម្រិតសិក្សារបស់សិស្សនិងបូកបញ្ចូលតម្លៃរដ្ឋបាលផ្សេងៗ ខណៈ ISPP មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសញ្ញាប័ត្រ ដែលមានថ្នាក់ភាសា សកម្មភាពសិក្សានិងកីឡាជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 023 425 088 / 023 213 103 ។

Dji 20240311092233 0015 D 2 Qplc0mwqvlbv9vjyy9cw690ytnsrgz3wz3atcgcj9k

២. AUPP University៖ ជាសាកលវិទ្យាល័យស្តង់ដារអាមេរិកាំងនៅភ្នំពេញ ដោយរាល់និស្សិត​ដែល​បញ្ចប់បរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ​​នេះ នឹង​ទទួលបាន​សញ្ញាបត្រ ចំនួន​​​ពីរ​ក្នុងពេលតែមួយ គឺសញ្ញាបត្រ​ទី១​ បានពីសាកលវិទ្យាល័យ​អាមេរិកាំង​​ភ្នំពេញនេះផ្ទាល់តែម្ដង និងសញ្ញាបត្រ១ទៀត គឺទទួលបានបានពីសាកលវិទ្យាល័យនៅសហរដ្ឋ​អាមេរិក​​។​ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលា​បានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ AUPP គឺចន្លោះពី ៣០០០ដុល្លារឡើងទៅ។ សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩០ ០២៣។

Students Life

៣. Paragon International University៖ ជាសាកលវិទ្យាល័យឯកជនមួយដែលមានសាកលវិទ្យាល័យបរទេសជាដៃគូ ច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈសាកលវិទ្យាល័យនេះគឺបង្រៀនជាភាសាអង់គ្លេសលើមុខជំនាញច្រមុះ។ ដូច្នេះបើតាមរយៈគេហទំព័រផ្លូវការសាលាបានឱ្យដឹងថា សម្រាប់តម្លៃសិក្សានៅ Paragon គឺ​ចន្លោះពី៣៥០០$ ដល់៤៥០០$ តាមមុខជំនាញនិងកម្រិតសញ្ញាបត្រ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៦ ១១១/០១៧ ៩៩៦ ១១១/០១៥ ៩៩៦ ១១១ ។

 

គួរជម្រាបថា ចំពោះតម្លៃសិក្សាខាងលើនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពនិងការផ្លាស់ប្តូរនានារបស់សាលានីមួយៗ។ ដូច្នេះប្រសិនជាត្រូវការព័ត៌មានលម្អិត​ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាឬសាកសួរព័ត៌មានដោយផ្ទាល់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia