រៀនចប់ ចេញរកស៊ីក៏បាន ធ្វើការក៏បានប្រាក់ខែខ្ពស់! ខេត្តមួយនេះ ប្រកាសផ្តល់អាហារូបករណ៍ ១០០% លើមុខជំនាញ ៥ ទៅសិក្សានៅក្រៅប្រទេស
Chan SophonSEPTEMBER 4 2026103 views

ថ្មីៗនេះ តាមរយៈការប្រកាសរបស់រដ្ឋបាល ខេត្តស្វាយរៀង បានឲ្យដឹងថា តាមរយៈ សមាគមនិស្សិតកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ខាងរដ្ឋបាលខេត្ត បានជួបពិភាក្សាការងារជាមួយលោក Nguyen Minh Duc សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Van Hein នៃទីក្រុង ហូជីមិញ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក្នុងការផ្ដល់ឪកាសសិក្សាជូនសិស្ស និស្សិតកម្ពុជា។

 

ក្នុងនោះ លោកសាកលវិទ្យាធិការ ក៏នឹង​មានការផ្ដល់ជូនអាហារូបករណ៍រហូតដល់ ១០០% ចំនួន ១០០កន្លែង សម្រាប់សិស្ស និស្សិតកម្ពុជាឲ្យទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំសិក្សា ២០២៦ ដល់ ២០២៧ ជាពិសេសបំផុត គឺផ្ដល់អាទិភាពជូនដល់សិស្ស-និស្សិតក្នុងខេត្តស្វាយរៀងផ្ទាល់តែម្ដង។

 

ចំពោះ អាហារូបករណ៍ចំនួន ១០០ កន្លែងនេះ មានជម្រើសមុខជំនាញសិក្សាសរុបចំនួន ៤៣ មុខជំនាញ។ ហើយខាងសាកលវិទ្យាល័យក៏បានកំណត់ ៥ មុខជំនាញជាវិស័យអាទិភាព រួមមាន វិស្វកម្មបរិស្ថាន វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យាអាហារ ជីវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រថែទាំ (គិលានុបដ្ឋាក)។ បើនិយាយឲ្យមែនទែនទៅ មុខជំនាញទាំងនេះ សុទ្ធតែជាមុខជំនាញ ដែលអាចមានភាគរយ និងរកចំណូលបានច្រើននាពេលអនាគត ដូច្នេះ ប្រសិនបើពុកម៉ែបងប្អូន មានចំណាប់អារម្មណ៍ សូមរួសរាន់ទាក់ទងដាក់ពាក្យឲ្យបានទាន់ពេល៕

សម្រាប់ព័ត៌មានលម្អិត សូមអានក្នុងរូបភាពខាងក្រោម៖

Photo 2026 09 04 12 07 18

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia