ចំណាយលើការបង់ថ្លៃសាលាបានក្លាយជាបន្ទុកដ៏ធ្ងន់មួយ ក្នុងដំណើរជីវិតជាបញ្ញាវន្ត។ ខាងក្រោនេះ គឺជាសាកលវិទ្យាល័យ ៤ បានប្រកាសផ្តល់អាហារូបរកណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញបត្រ និងបរិញ្ញាបត្ររង ជាច្រើនរយកន្លែងក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ខណៈជិតដល់ថ្ងៃផុតកំណត់ហើយ៖
១/. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)៖ ស្ថិតក្នុងនាមជាដៃគូសហការរបស់ ស.ស.យ.ក. សាកលវិទ្យាល័យនេះ បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង ថ្នាក់បរិញ្ញាបត្រ Single Degree និងផុតកំណត់ទទួលពាក្យថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈ QR code ដើម្បីបំពេញ បន្ទាប់មក Upload ឯកសារទាំងអស់នេះ តាមរយៈតំណភ្ជាប់ដាក់ពាក្យ។
២/. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ ស្ថិតក្នុងនាមជាដៃគូសហការរបស់ ស.ស.យ.ក. សាកលវិទ្យាល័យនេះ បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ២០កន្លែង និងផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈ QR code ដើម្បីបំពេញ បន្ទាប់មក Upload ឯកសារទាំងអស់នេះ តាមរយៈតំណភ្ជាប់ដាក់ពាក្យ។
៣/. សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា (IIC)៖ ផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង សម្រាប់កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យពាណិជ្ជកម្ម, មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ, មហាវិទ្យាល័យសេដ្ឋកិច្ច, មហាវិទ្យាល័យសង្គមសាស្ត្រ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្នើសុំពាក្យអាហារូបករណ៍ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលសម្ពន្ធយុវជនអាហារូបករណ៍ (ស២) រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរសព្ទ ០៩៨ ៧៧១ ១១៧ / ០៧៧ ២៨៧ ១៧៤ / ០៩៥ ៩៥៦ ៥៩០ / ០៩៨ ២៣៥ ១៩២។ ឈប់ទទួលពាក្យនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
៤/. វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)៖ ផ្តល់អាហារូបករណ៍ចំនួន ១៥០កន្លែង ក្នុងកម្រិតបរិញ្ញាបត្ររង លើមុខជំនាញចំនួន៦ គឺ ជំនាញវិស្វកម្មលោហៈ (ក្រឡឹង), វិស្វកម្មរថយន្ត, អគ្គិសនី, វិស្វកម្មលោហៈបន្ទះបន្សារ, គ្រប់គ្រងបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្នើសុំពាក្យអាហារូបករណ៍ដោយផ្ទាល់នៅទីស្នាក់ការកណ្តាលសម្ពន្ធយុវជនអាហារូបករណ៍ (ស២) រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរសព្ទ ០៩៨ ៧៧១ ១១៧ / ០៧៧ ២៨៧ ១៧៤ / ០៩៥ ៩៥៦ ៥៩០ / ០៩៨ ២៣៥ ១៩២។ ឈប់ទទួលពាក្យនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥៕