ធនាគារ SBI Ly Hour Bank ដែលជាធនាគារដ៏ធំមួយនៅប្រទេសកម្ពុជាពេលនេះបានប្ដូរឈ្មោះថ្មីហើយ ដោយឈ្មោះថ្មីរបស់ធនាគារនេះត្រូវបានប្ដូរមកជា” ធនាគារ អេស ប៊ី អាយ ( ខេមបូឌា) ម.ក” ដែលឈ្មោះជាអង់គ្លេសគឺ SBI Bank ( Cambodia)។
បើយោងតាមសេចក្ដីប្រកាសរបស់ធនាគារ SBI Bank(Cambodia) បានឲ្យដឹងថាការផ្លាស់ប្តូរនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀត ដើម្បីនាំយកនូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ទំនើប សុវត្ថិភាព និងស្តង់ដារជូនដល់អតិថិជនទាំងអស់។
តាមពិតទៅធនាគារ SBI Bank( Cambodia) គឺជាធនាគារដែលបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារ ដោយនៅឆ្នាំ២០១២ត្រូវបានបង្កើតឡើងជាគ្រឹះស្ថាននីក្រូហិរញ្ញវត្ថុ លី ហួរ។
បន្ទាប់មកនៅអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុន SBI Group របស់ជប៉ុនបានចាប់ផ្ដើមវិនិយោគនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ហើយតាមរយៈការវិនិយោគរបស់ SBI Group នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ បានទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជដែលមានឈ្មោះថា ធនាគារ SBI LY Hour។ ហើយនៅថ្ងៃទី២៥ខែឧសភានេះបានប្ដូរឈ្មោះថ្មីមកជាធនាគារ SBI Bank( Cambodia) ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថាគិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លែងទៅ ធនាគារ SBI bank( Cambodia) មានទ្រព្យសកម្មសរុបប្រមាណជា១ពាន់លានដុល្លារ ជាមួយនឹងប្រាក់បញ្ញើររបស់អតិថិជនប្រមាណជា៨២៨លានដុល្លារអាមេរិក។ ហើយបច្ចុប្បន្នក្រុមហ៊ុន SBI Group របស់ជប៉ុនគឺជាម្ចាស់ភាគហ៊ុនទាំងស្រុងរបស់ធនាគារ SBI Bank( Cambodia)។
សម្រាប់បងប្អូនដែលចង់ប្រើប្រាស់សេវាធនាគារ SBI Bank (Cambodia) ដូចជាសេវាបញ្ញើសន្សំនិង សេវាកម្មផ្សេងៗ អាចទាក់ទងទៅលេខទូរស័ព្ទ 093 671 111៕


