ធនាគារជាតិ សាទរចំពោះក្រុមហ៊ុនយក្សជប៉ុន បញ្ចប់ការទិញភាគហ៊ុន១០០%នៃធនាគារ SBI Ly Hour និងប្ដូរឈ្មោះមកជា SBI Bank (Cambodia)
Toeuy HongJUNE 11 202697 views

 ធនាគារជាតិនៃកម្ពុជាតាមរយៈលោក ជំទាវ ជា សិរី ដែលជាទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអបអរសាទរចំពោះក្រុមហ៊ុន SBI Holdings ដែលជាក្រុមហ៊ុនយក្សរបស់ជប៉ុនក្នុងការបញ្ចប់ការទិញភាគហ៊ុន១០០% នៃធនាគារ SBI Ly Hour Bank និងការប្ដូរឈ្មោះទៅជា SBI Bank(Cambodia)

 

កាលពីពេលថ្មីៗនេះលោក​ ជំទាវ បានជួបប្រជុំជាមួយលោក Katsumi Hatao អនុប្រធានប្រតិបត្តិ ក្រុមហ៊ុន SBI Holdings នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីវត្តមាននិងការវិនិយោគរបស់ក្រុមហ៊ុននេះនៅកម្ពុជា។

 Mrwg

នៅក្នុងជំនួបនេះផងដែរ លោកជំទាវក៏បានអបអរសាទរ SBI Holdings ចំពោះការបញ្ចប់ការទិញហ៊ុន ១០០% នៃ SBI Ly Hour Bank ការប្តូរឈ្មោះ ទៅ SBI Bank (Cambodia) ដោយលោកជំទាវបានសង្កត់ធ្ងន់ថា នេះជាសមិទ្ធផលសំខាន់មួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននេះចំពោះទីផ្សារកម្ពុជា។

 B1

លោក ជំទាវ ទេសាភិបាលធនាគារជាតិបង្ហើបផងដែរថារ SBI Holdings បានកសាងផលបត្រវិនិយោគរបស់ខ្លួនដ៏អស្ចារ្យជាសកលនៅក្នុងក្រុមហ៊ុនបច្ចេកវទ្យានិងហិរញ្ញវត្ថុ ហើយលោកជំទាវក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនSBI Holdings ធ្វើការស្រាវជ្រាវដ៏ដូចជានាំយកនូវសមត្ថភាពនិងភាពជាដៃគូរមកកាន់តែទីផ្សារកម្ពុជាកាន់តែច្រើន ខណៈពេលនេះប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមានភាពលេចធ្លោហើយហេដ្ឋានរចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជាក៏ភាពរីកចម្រើនឆាប់រហ័សដែលផ្ដល់ឱកាសច្រើនសម្រាប់ការវិនិយោគ។

 

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុន SBI Holdings គឺជាក្រុមហ៊ុនរកស៊ីក្នុងសេវាកម្មហិរញ្ញវត្ថុដ៏ធំរបស់ជប៉ុនដែលបានពង្រីកការវិនិយោគជាង២០ប្រទេសនៅលើពិភពលោកជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៦៣៥ផងដែរ។ នៅត្រឹមដំណាច់ឆ្នាំ២០២៥កន្លងទៅក្រុមហ៊ុន SBI Holdings មានទ្រព្យសកម្មសរុបប្រមាណ២២៣ពាន់លានដុល្លារ៕ 

Srtbs

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia