ធនាគារ អេស ប៊ី អាយ លី ហួរ ផ្តល់ការបញ្ចុះតម្លៃពិសេស ៥០ដុល្លារអាមេរិកលើការទិញសំបុត្រយន្តហោះ តាមរយៈ Trip.com សម្រាប់អ្នកប្រើប្រាស់បណ្ណវីសារបស់ធនាគារ
Sreymom ChaSEPTEMBER 3 2025
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ មានសេចក្តីសោមនស្សរីករាយសូមប្រកាសពីកម្មវិធីប្រូម៉ូសិនពិសេស ផ្តល់ជូនអតិថិជនប្រើប្រាស់បណ្ណវីសាឥណពន្ធ និងបណ្ណវីសាឥណទាន របស់ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលនូវការបញ្ចុះតម្លៃលើការទិញសំបុត្រយន្តហោះ។ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥០ ដុល្លារអាមេរិក សម្រាប់ការកក់សំបុត្រយន្តហោះ រាល់ពេលចំណាយយ៉ាងតិច ៣០០ដុល្លារអាមរិក ដោយប្រើបណ្ណវីសាឥណទាន ឬឥណពន្ធណាមួយ របស់ធនាគារ អេស ប៊ី អាយ លី ហួរ គ្រាន់តែបញ្ចូល Promo Code: SBI50 នៅពេលទូទាត់ តាមរយៈក្រុមហ៊ុន Trip.com ដ៏ពេញនិយម។
 
អ្នកប្រើប្រាស់បណ្ណវីសារបស់ធនាគារ អេស ប៊ី អាយ លី ហួរ អាចទទួលបានការបញ្ចុះតម្លៃពិសេសនេះបាន រហូតដល់ ៣ដងក្នុងម្នាក់ អំឡុងពេលប្រូម៉ូសិននេះ។ អ្នកធ្វើដំណើរអាចកក់ជើងហោះហើរ សម្រាប់ការធ្វើដំណើរនៅពេលណាមួយរហូតដល់ ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្តល់ភាពបត់បែនក្នុងការរៀបចំគម្រោងធ្វើដំណើរនាពេលអនាគត។
 
លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ “យើងពិតជារីករាយណាស់ដែលបានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស សម្រាប់ការធ្វើដំណើរដល់អតិថិជនប្រើបណ្ណវីសារបស់យើង តាមរយៈការសហការជាមួយក្រុមហ៊ុន Trip.com។ ការផ្តល់ជូនពិសេសនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងជាក់ស្តែង ដើម្បីលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជន។ ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនទាំងអស់ ឱ្យមកទទួលយកអត្ថប្រយោជន៍ពិសេសនេះដែលមានរយៈពេលកំណត់ ដើម្បីធ្វើឱ្យក្តីសុបិននៃការធ្វើដំណើររបស់អ្នកក្លាយជាការពិត”។
 
កុំឱ្យកាសនេះកន្លងផុតទៅឱ្យសោះ! កម្មវិធីផ្តល់ជូនពិសេសនេះមានសុពលភាពចាប់ពី ថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី៣០        ខែវិច្ឆិកា ឆ្នាំ២០២៥ ឬរហូតដល់ការផ្តល់ជូនពិសេសនេះអស់ ផ្អែកលើគោលការណ៍អ្នកមកមុនបានមុន។ ការផ្តល់ជូននេះ គឺសម្រាប់តែអតិថជនរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ដែលកំពុងប្រើប្រាស់បណ្ណវីសាឥណពន្ធ និងបណ្ណវីសាឥណទាន អេស ប៊ី អាយ លី ហួរ តែប៉ុណ្ណោះ។
 
លើសពីនេះទៀត ធនាគារ អេស ប៊ី អាយ លី ហួរ បានសម្រេចអត្រាកំណើនដ៏ច្រើនរហូតដល់ ១.០៣២% លើការលក់       បណ្ណវីសា ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន។ កំណើននេះបានបន្តរហូតដល់ឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ១០៥%។ ហើយគិតត្រឹមដើមឆ្នាំ ២០២៥ នេះ ធនាគារទទួលបានអត្រាកំណើនលក់បណ្ណវីសា ២៩% រួចជាស្រេច ដែលបង្ហាញពីការរីកចម្រើនឥតឈប់ឈរ និងភាពទាក់ទាញយ៉ាងខ្លាំងក្នុងការប្រើប្រាស់បណ្ណវីសាគ្រប់ប្រភេទរបស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើនលើសលុបបន្ថែមទៀតដូចជា៖ (១) ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ១% រាល់ការចំណាយក្នុងរយៈពេលឥតកំណត់ និង (២) ៥% (ច្រើនបំផុត ៥០ដុល្លារ   អាមេរិក) សម្រាប់ប្រតិបត្តិការទូទាត់លើកដំបូងក្នុងរយៈពេល ៦០ថ្ងៃ (៣) ទទួលបានទឹកប្រាក់ធានារ៉ាប់រងធ្វើដំណើររហូតដល់ ១លានដុល្លារអាមេរិក (៤) ការចូលទៅកាន់បន្ទប់រង់ចាំនៅអាកាសយានដ្ឋានអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងផាសុកភាពជាង ១.៣០០ កន្លែង ឬ ទទួលបានទិន្នន័យអ៊ីនធឺណិត15GB ដោយឥតគិតថ្លៃ សម្រាប់ការធ្វើដំណើរនៅទូទាំងពិភពលោក (៥) ទទួលបានការបញ្ចុះតម្លៃពិសេស នៅតាមដៃគូរបស់ក្រុមហ៊ុនវីសានៅជុំវិញពិភពលោក និងកាន់តែពិសេសទៀតនោះគឺ (៦) មិនគិតថ្លៃសេវាប្រចាំឆ្នាំ។
 
អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក៖
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។
 
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ រាជធានី និងខេត្ត ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៣០កន្លែង និងមានការសហការដៃគូដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរ វេរលុយ ចំនួនជាង ៣.០០០កន្លែង នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជន។ ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណែត (iBanking) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅប្រទេស តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram ព្រមទាំងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងស្របទៅតាមតម្រូវការរបស់អតិថិជន៕
 
សម្រាប់ព័ត៌មានបន្ថែម៖
• លោក ផេង ភីនិត្យ
• នាយក នាយកដ្ឋានសេវាហិរញ្ញវត្ថុ
• អេឡិចត្រូនិច៖ phynith.pheng@sbilhbank.com.kh 
• ទូរសព្ទលេខ៖ (855) 69 555 580
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia