រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីថា ពលរដ្ឋខ្មែរភាគច្រើនមានលទ្ធភាពទិញផ្ទះតម្លៃត្រឹម ២ ម៉ឺនដុល្លារ
Bunthoeun KoemFEBRUARY 18 202610 views

ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជាភាគច្រើនមានលទ្ធភាពនៅក្នុងការទិញផ្ទះតម្លៃសមរម្យ ពោលតម្លៃត្រឹម ២ ម៉ឺនដុល្លារប៉ុណ្ណោះ ដោយសារកត្ដាប្រាក់ចំណូលនៅមានកម្រិត។ ក្នុងនោះឯកឧត្ដមក៏បានលើកសរសើរពី គម្រោងខុនដូរបស់អ្នកឧកញ៉ា ហុង ពីវ ដែលបានសាងសង់នូវលំនៅឋានតម្លៃសមរម្យ ហើយឯកឧត្ដមក៏បានលើទឹកចិត្ដដល់អ្នកអភិវឌ្ឍលំនៅឋានផ្សេងៗទៀតឲ្យសាងសង់លំនៅឋានបែបនេះផងដែរ។

 

480698313 1168732077956919 7909697829891756103 N

ជាមួយគ្នានេះដែរឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា នៅពេលខាងមុខឯកឧត្ដមអាចនឹងជម្រាបជូនអ្នកវិនិយោគ និងអ្នកអភិវឌ្ឍលំនៅឋានថា មួយឆ្នាំត្រូវធ្វើផ្ទះប៉ុន្មាន ហើយតម្លៃប៉ុន្មាន? ការណ៍នេះគឺដើម្បីការចូលរួមរៀបចំក្រុង និងទីប្រជុំជន ដើម្បីការរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង ចៀសវាងការសាងសង់ហើយត្រូវទុកចោល។

475852079 1186484239501723 807374600278048164 N

 

យោងតាមសម្រង់សំដីនៅក្នុងវីដេអូ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្នកឧកញ៉ា ហុង ពីវ ធ្វើត្រូវ ប្រជាជនខ្មែរជាទូទៅមានលទ្ធភាពផ្ទះតម្លៃត្រឹមតែ ២ ម៉ឺនដុល្លារទេរាល់ថ្ងៃនេះ។ មានអ្នកអាចលើហ្នឹង តែទូទៅប៉ុណ្ណឹង ព្រោះចំណូលនិងប្រាក់សន្សំរបស់យើងត្រឹម ១ ពាន់ជាង ថា ១ ៥០០ ចោះ ប៉ុណ្ណឹងទេក្នុង ១ ឆ្នាំ។ អ៊ីចឹងផ្ទះ ១ ម៉ឺន ២ ម៉ឺនគឺសមល្មម ចាំប្រាំឆ្នាំដប់ឆ្នាំទៀតនឹងដូរ។ អ៊ីចឹងល្បឿនរបស់យើងពីនេះទៅមុខ ជំហានរបស់យើងគឺជាជំហានដ៏ត្រឹមត្រូវ និងល្បឿនដ៏ត្រឹមត្រូវ"។ 

 

គួរជម្រាបថា កន្លងមកនេះ ក្រុមហ៊ុន បុរី ពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏លេចធ្លោនៅកម្ពុជាបានបើកលក់គម្រោងថ្មីរបស់ខ្លួន គឺគម្រោងពិភពថ្មី ខុនដូ សែនសុខ  គម្រោងពិភពថ្មី ខុនដូ កួរស្រូវ គម្រោងពិភពថ្មី ខុនដូ មានជ័យ។ ដោយគម្រោងគម្រោងខុនដូទាំងនេះគឺជាប្រភេទលំនៅឋានថ្មីសមរម្យ៕ 

 

480688719 1165877558242371 9128671708731117598 N

Photo 2025 03 04 13 20 06

481197723 1168732061290254 4771809611019821859 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia