២០២៦ ហើយ វាក៏ដល់ពេលដែលមនុស្សគ្រប់គ្នាគួរតែផ្លាស់ប្ដូរទម្លាប់ចាស់ៗចោលដែរ កាលពីមុនមនុស្សមានទម្លាប់រក្សាប្រាក់សុទ្ធនៅផ្ទះ ដោយគិតថាងាយស្រួលក្នុងការចំណាយ តែមិនបានគិតដល់ហានិភ័យដែលអាចកើតឡើងនោះទេ។ ជាក់ស្តែង ការសន្សំប្រាក់ក្នុងគណនីធនាគារ គឺជាជម្រើសល្អបំផុតសម្រាប់សន្សំ និងទុកដាក់ប្រាក់ មិនត្រឹមតែមានសុវត្ថិភាពជាង តែប្រាក់ទាំងនោះក៏អាចរកចំណូលដល់អ្នកបានដែរ។
១. មានសុវត្ថិភាពខ្ពស់៖ មិនថាប្រាក់នោះតិចឬច្រើន តែការដែលទុកប្រាក់សុទ្ធនៅក្នុងផ្ទះគឺប្រៀបដូចជាការដាក់ "បន្ទុកផ្លូវចិត្ត" ឱ្យខ្លួនឯង ព្រោះអាចប្រឈមនឹងហានិភ័យជាច្រើនកើតឡើងដោយអ្នកនឹងស្មានមិនដល់ដូចជា ត្រូវចោរលួច ភ្លេចភ្លាំង ឬក៏អាចមានគ្រោះមហន្តរាយណាមួយដូចជា ភ្លើងឆេះផ្ទះ ជាដើម នោះទ្រព្យសម្បត្តិទាំងអស់នឹងត្រូវបាត់បង់។ ខណៈដែលធនាគារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាថាប្រាក់របស់អតិថិជនត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។
២. ទទួលបានការប្រាក់លើប្រាក់សន្សំ៖ យកប្រាក់របស់អ្នកទៅសន្សំនៅធនាគារ ក្រៅពីសុវត្ថិភាព អ្នកក៏អាចឱ្យវាធ្វើការឱ្យអ្នកបានដែរ។ នេះមានន័យថា នៅរាល់ខែ ឬរាល់ឆ្នាំ ប្រាក់សន្សំនឹងកើនឡើងតាមអត្រាការប្រាក់ដែលធនាគារកំណត់។ ប្រសិនបើអ្នកសន្សំក្នុងរយៈពេលវែង ការប្រាក់អាចកើនឡើងទៅតាមនោះ។
៣. ស្រួលក្នុងការប្រើប្រាស់៖ គណនីសន្សំធនាគារផ្តល់ភាពងាយស្រួលក្នុងការដកប្រាក់ និងផ្ទេរប្រាក់តាមទូ ATM ឬកម្មវិធីអនឡាញណាមួយរបស់ធនាគារ។ ដែលអ្នកអាចគ្រប់គ្រងប្រាក់របស់ខ្លួនបានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយមិនចាំបាច់យកប្រាក់សុទ្ធច្រើនតាមខ្លួន។
៤. ត្រៀមសម្រាប់ស្ថានភាពបន្ទាន់៖ ជីវិតមនុស្សយើងមិនអាចទស្សន៍ទាយមុនបានទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង អ្នកអាចនឹងមានបញ្ហាសុខភាព បាត់បង់ការងារ ឬត្រូវការចំណាយបន្ទាន់ផ្សេងៗ ហើយពេលនោះអ្នកនឹងដកប្រាក់សន្សំក្នុងធនាគារមកដោះស្រាយបានភ្លាមៗដោយមិនបាច់ខ្ចីពីអ្នកដទៃ។
៥. សម្រាប់គោលដៅអនាគត៖ មនុស្សគ្រប់គ្នាសុទ្ធតែមានគោលដៅអនាគតដូចជាចង់ ទិញផ្ទះ ទិញឡាន បើកអាជីវកម្ម ឬរៀបចំជីវិតនៅវ័យចាស់។ ដូច្នេះការសន្សំប្រាក់នៅធនាគារគឺជាជម្រើសដ៏ល្អបំផុតមួយ វាអាចធ្វើឱ្យគោលដៅទាំងនេះក្លាយជាការពិតបាន។
បច្ចុប្បន្ននៅកម្ពុជា មានធនាគារជាច្រើនបានសេវាគណនីសន្សំ និងមានការប្រាក់ខុសៗគ្នា។ ហើយប្រសិនបើអ្នក មិនមានគម្រោងប្រើប្រាស់ក្នុងពេលឆាប់ៗនេះទេ ខ្ញុំសូមណែនាំបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ PPC ដែលនឹងអនុញ្ញាតឱ្យប្រាក់របស់អ្នកកើនឡើងជាមួយនឹងអត្រាការប្រាក់ខ្ពស់ក្នុង ១ឆ្នាំ រហូតដល់ 5.00% ទៅ 5.20% (សម្រាប់ប្រាក់រៀល) និង 4.50% ទៅ 4.70% (សម្រាប់ប្រាក់ដុល្លារ) ឬអាចខ្ពស់ជាងនេះជាមួយលក្ខខណ្ឌផ្សេងៗ។ កាលណាអ្នកដាក់ប្រាក់របស់អ្នកទៅក្នុងគណនីកាន់តែយូរ អត្រាការប្រាក់នឹងកាន់តែខ្ពស់។ ដូច្នេះសម្រាប់ព័ត៍មានលម្អិត និងចង់ដឹងពីលក្ខខណផ្សេងៗសូមទាក់ទងតាមលេខ៖ 0963 909 909/ 023 909 909 ៕


