ធនាគារ ស្ថាបនា និង Henly & Partners សហការដើម្បីលើកកម្ពស់សេវាធនាគារព្រីមារណ៍ ឱ្យលើសពីសេវាហិរញ្ញវត្ថុបែបប្រពៃណី
Bunthoeun KoemSEPTEMBER 19 2026

 ភ្នំពេញ ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2026៖ ធនាគារ ស្ថាបនា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Henley & Partners ដែលជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់គុណតម្លៃបន្ថែមដល់អតិថិជនស្ថាបនាព្រីមារណ៍ ឱ្យលើសពីសេវាហិរញ្ញវត្ថុបែបប្រពៃណី។ តាមរយៈកិច្ចសហការនេះ អតិថិជនស្ថាបនាព្រីមារណ៍ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ នឹងទទួលបានដំណោះស្រាយឯកទេសសម្រាប់រៀបចំផែនការស្នាក់នៅ និងសញ្ជាតិនៅក្រៅប្រទេស ស្របតាមផែនការផ្ទាល់ខ្លួន ផែនការគ្រួសារ បែបបទនៃការរស់នៅ និងផែនការអនាគតសម្រាប់អ្នកជំនាន់ក្រោយ។

 

814785682 1035759342847543 8457843670866935742 N

 


សម្រាប់ធនាគារ ស្ថាបនា សេវាធនាគារព្រីមារណ៍ គឺផ្តោតលើការយល់ដឹងអំពីមហិច្ឆតា និងគោលដៅរបស់អតិថិជនម្នាក់ៗ ហើយផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុតាមតម្រូវការ និងតែងផ្សារភ្ជាប់អតិថិជនទៅកាន់អ្នកជំនាញដែលអាចទុកចិត្តបានគ្រប់ពេល។ ក្រុមការងារជំនាញប្រឹក្សាឯកទេសរបស់ Henley & Partners នឹងអនុញ្ញាតឱ្យអតិថិជនដែលមានលក្ខខណ្ឌសមស្រប អាចស្វែងយល់ពីឱកាសក្នុងការទទួលបានសិទ្ធិស្នាក់នៅ និងសញ្ជាតិនៅក្រៅប្រទេស ជាមួយការណែនាំប្រកបដោយវិជ្ជាជីវៈ ដែលផ្តល់ជូននូវឱកាសក្នុងការផ្លាស់ប្តូរទីលំនៅ ឱកាសទទួលបានការអប់រំ ការវិនិយោគ និងការរៀបចំផែនការរយៈពេលវែងសម្រាប់គ្រួសារ។

 


ក្នុងនាមជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ធនាគារ ស្ថាបនា បានរួមបញ្ចូលនូវការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក វប្បធម៌ដ៏រឹងមាំពីប្រទេសជប៉ុន សេវាធនាគារឌីជីថលទំនើប ការគ្រប់គ្រងទំនាក់ទំនងអតិថិជនប្រកបដោយប្រសិទ្ធភាព និងវត្តមានយ៉ាងទូលំទូលាយទូទាំងប្រទេស។ តាមរយៈការសហការជាមួយដៃគូដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត ធនាគារបន្តផ្តល់នូវដំណោះស្រាយប្រកបដោយទំនុកចិត្ត ស័ក្តិសម និងស្របតាមតម្រូវការរបស់អតិថិជនគ្រប់រូប ទាំងសហគ្រិន និងម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា។

 


អនុស្សរណៈនៃការយោគយល់នេះ គឺលើសពីកិច្ចព្រមព្រៀងផ្លូវការ ដោយវាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការបន្តពង្រឹង និងលើកកម្ពស់សេវាធនាគារព្រីមារណ៍របស់ខ្លួន ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូដែលគួរជាទីទុកចិត្ត ដើម្បីផ្តល់នូវបទពិសោធសេវាធនាគារ និងរបៀបរស់នៅប្រកបដោយប្រណីតភាព ឧត្តមភាព និងផ្តោតលើអតិថិជនជាចម្បង។

 

Img 2295


 
អំពីធនាគារ ស្ថាបនា​



គិតចាប់ពីឆ្នាំ 2016 មក ធនាគារ ស្ថាបនា ភីអិលស៊ី បានដំណើរប្រតិបត្តិការក្នុងនាមជាធនាគារពាណិជ្ជ ក្រោមស្ថាប័នហិរញ្ញវត្ថុ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ហើយបានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។​ ជាមួយទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក បុគ្គលិកច្រើនជាង 3,000 នាក់ សាខាចំនួន175 ទូទាំងប្រទេស ស្ថាបនាព្រីមារណ៍ ចំនួន4  និងម៉ាស៊ីនអេធីអឹមជាង 250កន្លែង ធនាគារ ស្ថាបនា ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសម្បូរបែប ជឿនលឿន និងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត ទូទាំងប្រទេស។

    
 
ដោយមានការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការច្នៃប្រឌិតថ្មី ធនាគារ ស្ថាបនា បានទទួលពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ រួមមាន វិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន ពានរង្វាន់ឆ្នើម «Best Retail Banking» និងពានរង្វាន់ឧត្តមភាពជាច្រើនពី VISA និង Mastercard។

 

815187765 1622708112782471 8157884934501018555 N

814785673 1110945788286727 5534854523686460776 N

795132721 1424371552984849 927023389087738816 N

Img 2291

Img 2290

817191765 1515099920674370 6809713202890608397 N

Img 2294

Img 2292

Img 2293

 

ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សុវត្ថិភាពពីស្ថាប័នអន្តរជាតិដើម្បីពង្រឹងខ្លួនឱ្យទៅជាធនាគារពាណិជ្ជឈានមុខគេ និងគួរឱ្យទុកចិត្តជាងគេនៅកម្ពុជា
Daneth MechJUNE 27 2022

ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ទើបតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១ និងវិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN កម្រិត ៣.១ ពីក្រុមហ៊ុន ControlCase សហរដ្ឋអាមេរិកដែលធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារដែលមានសុវត្ថិភាពខ្ពស់ និងគួរឱ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅខែមេសា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រ PCI-DSS ក្រោយពីបានបំពេញតាមលក្ខខណ្ឌនៃស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១។

នៅក្នុងខែឧសភា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលវិញ្ញាបនបត្រមួយទៀត PCI PIN ក្រោយពីបានបំពេញតាមលក្ខខណ្ឌស្ដង់ដារសុវត្ថិភាពនៃលេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI PIN កម្រិត៣.១។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា យើងចាត់ទុកសុវត្ថិភាព គឺជាចំនុចដ៏សំខាន់បំផុត។ ការវាយតម្លៃទទួលស្គាល់នេះមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការពង្រឹងសុវត្ថិភាពធនាគារ និងការពារអតិថិជនរបស់យើង។ យើងមានមោទនភាពជាខ្លាំង ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ដែលបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសុវត្ថិភាពទិន្នន័យអ្នកកាន់ប័ណ្ណ ការពារលេខកូដសម្ងាត់របស់អតិថិជន និងកសាងទំនុកចិត្តអតិថិជន។» លោកបានបន្ថែមថា៖ «សមិទ្ធផលនេះ គឺមិនអាចកើតមានឡើង ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានខិតខំបំពេញតាមលក្ខខណ្ឌចាំបាច់ដើម្បីធ្វើឱ្យសេវាទូទាត់កាតរបស់យើងកាន់តែល្អប្រសើរឡើង​ និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងសាធារណជន»។  

Photo 2022 06 27 13 14 20

លោក Suresh Dadlani នាយកក្រុមហ៊ុន ControlCase International Pvt. Ltd., បានមានប្រសាសន៍ថា៖ «ControlCase មានមោទនភាពយ៉ាងខ្លាំងដែលបានសហការ និងបានជូនដល់ធនាគារ​ ស្ថាបនា នូវវិញ្ញាបនបត្រ PCI-DSS កម្រិត ៣-២-១ ក្នុងរយៈពេលក្រោម៨ខែ និងវិញ្ញាបនបត្រ PCI PIN កម្រិត ៣.១ ក្នុងរយៈពេលប្រមាណជា៩ខែ។» លោកបានបន្ថែមថា៖ «កិច្ចការនេះអាចធ្វើទៅបាន ដោយសារតែមានការប្តេជ្ញាចិត្ត និងការសម្រេចចិត្តទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយការអនុវត្តគម្រោងទាំងពីរនេះ។» PCI-DSS កម្រិត១ គឺជាលក្ខខណ្ឌតម្រូវដែលបានរចនាឡើង ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាជីវកម្ម​ ដែលរក្សាទុក បញ្ជូន ឬដំណើរការទិន្នន័យកាតឥណទាន។ វាជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលត្រូវរក្សាទុកទិន្នន័យកាតនៅក្នុងប្រព័ន្ធរបស់ពួកគេ និងក្រុមហ៊ុនទាំងអស់ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនផ្សេងទៀតក្នុងនាមជាអ្នកផ្តល់សេវា។  PCI-PIN កម្រិត ៣.១ គឺជាតម្រូវការផ្នែកសុវត្ថិភាព និងការវាយតម្លៃចំពោះពាណិជ្ជករ ដែលទទួលយក ដំណើរការ ឬបញ្ជូនលេខអត្តសញ្ញាណប័ណ្ណទូទាត់ផ្ទាល់ខ្លួន (PIN)។ ស្ដង់ដារសុវត្ថិភាព PCI DSS និងPCI-PIN ត្រូវ​បាន​បង្កើត​ឡើង ​ជាមួយនឹង​វិធានការ​សុវត្ថិភាព​ដែល​បាន​ព្រមព្រៀង​ជា​សាកល​ ដោយ​ធានា​បាននូវសុវត្ថិភាព​ទិន្នន័យ​ និង​ទំនុកចិត្ត​របស់​ម្ចាស់​ប័ណ្ណ។ វាផ្ដល់នូវខ្សែបន្ទាត់មូលដ្ឋាន មិនត្រឹមតែធានាបាននូវតម្រូវការបច្ចេកទេស និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធនាបាននូវស្ថានីយដំណើរការ និងសម្ភារៈបរិក្ខារសម្រាប់ដំណើរការកាតបង់ប្រាក់ផងដែរ។

Certificate Tax 04            

អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ 

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង

  • កញ្ញា បាន វិច្ឆិកា
  • ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងឧបត្ថម្ភកម្មវិធី
  • អ៊ីម៉ែល vecheka@sathapana.com.kh
  • លេខទូរសព្ទ +855 87 700 803
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia