សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ
Bunthoeun KoemMAY 29 202695 views

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។ ការជំរុញនេះត្រូវបានលើកឡើងនៅក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ កាលពីថ្ងៃទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦។

 

705522297 1615404356608012 3811554123834017285 N

 

សម្តេចតេជោ ហ៊ុន សែន បានរំលេថា ភាពយឺតយ៉ាវនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីនេះ បាននាំឱ្យ​ប្រជា​ពល​រដ្ឋមានភាពថ្នាំងថ្នាក់។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ឱ្យបន្តយកចិត្តទុកដាក់ពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

 

សម្តេចតេជោ បានស្នើឱ្យដាក់សេវាផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជាសេវាចាំបាច់ ដើម្បីពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ ក៏បានកោតសរសើររាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានប្រឹងប្រែងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាពេលកន្លងទៅ។

 

សម្តេចតេជោ បានលើកឡើងថា ការចាប់ផ្តើមអាណត្តិថ្មី អាណត្តិទី៧ មានប្រជាពលរដ្ឋមិនទាន់​បាន​ចេញ​បណ្ណកម្មសិទ្ធិដីធ្លីប្រមាណជា ៤លានបណ្ណ។ តែក្នុងរយៈពេលជាង២ឆ្នាំមកនេះ បណ្ណជាង ៣លាន​សន្លឹកហើយ ត្រូវបានចេញជូនប្រជាពលរដ្ឋ៕

 

Photo 2024 10 31 11 18 32

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia