សម្តេចធិបតី ស្នើឱ្យក្រសួងអប់រំនិងក្រសួងសេដ្ឋកិច្ចសិក្សាពង្រីកម៉ោងរៀនរបស់សិស្សពី ៤ ម៉ោងទៅ ៦ ម៉ោងក្នុង ១ ថ្ងៃ
Bunthoeun Koem•OCTOBER 28 2026•82 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សាលើផែនការបន្ថែមម៉ោងសិក្សារបស់សិស្សពី ៤ ម៉ោងក្នុង ១ ថ្ងៃឡើងដល់ ៦ ម៉ោងក្នុង ១ ថ្ងៃ ដើម្បីឆ្លើយតបនឹងបរិមាណមេរៀនដ៏ច្រើន និងជួយពង្រឹងមូលដ្ឋានគ្រឹះរបស់សិស្ស។

 

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគារ OCIC រាជធានីភ្នំពេញ សម្តេចធិបតីបានមានប្រសាសន៍ថា «ឡូវយើងមិនទាន់ដាក់ទិសដៅរៀនរយៈពេល៨ម៉ោងដូចខ្ញុំពេលមុនទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅរៀនរយៈពេល៦ម៉ោងក្នុងមួយថ្ងៃជាស្វ័យប្រវត្តិនៅក្នុងឆ្នាំនេះដើម្បីឲ្យគាត់មានឱកាសរៀនបន្ថែមទៀត»។

 

Img 1316

 

សម្តេចបានបញ្ជាក់ថា៖«អីចឹងខ្ញុំគិតថា យើងត្រូវពង្រីកម៉ោងសិក្សាស្នើឲ្យក្រសួងអប់រំ ធ្វើផែនការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ ថាអ្វីដែលត្រូវធ្វើចំណាយតិចហើយមានអាទិភាពធំ។ ម៉ោងសិក្សាគឺចំណេញដោយផ្តល់ឲ្យសិស្សបានសួរឬបន្ថែម មេរៀនឲ្យសិស្ស ដោយពេលនេះយើងផ្តោតលើមុខវិជ្ជាគណិតវិទ្យា និងភាសាខ្មែរឲ្យរឹងមាំ»។

 

សម្តេចធិបតីបានបន្ថែមថា ការបន្ថែមម៉ោងសិក្សានេះ មិនត្រឹមតែជួយដល់កម្រិតចំណេះដឹងរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសម្រាលបន្ទុកឪពុកម្តាយ និងការពារក្មេងៗពីការប្រមូលផ្តុំគ្នា ឬប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាការលេងល្បែងកង់ម៉ូតូ ឬគ្រឿងញៀនជាដើម ដោយសារពួកគេមានពេលសិក្សាច្រើនជាងមុន។

 

សូមជម្រាបថា ជាគោលការណ៍ គម្រោងបន្ថែមម៉ោងសិក្សានេះគ្រោងនឹងចាប់ផ្តើមអនុវត្តនៅ ឆ្នាំក្រោយ ដោយក្រសួងពាក់ព័ន្ធនឹងធ្វើការវិភាគលើថវិកា ការបង្កើតសាលារៀន និងការជ្រើសរើសគ្រូបង្រៀនឱ្យបានហ្មត់ចត់ជាបន្តបន្ទាប់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia