សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ពីចំនួនទឹកប្រាក់ ដែលរដ្ឋាភិបាលបានចំណាយដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី
ធី ស្រីល័ក្ខ•NOVEMBER 19 2026•4.1 K views

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ១៥លានដុល្លារ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រុង់កូហ្វូនី កាលពីកន្លងទៅនេះ។ ការលើកឡើងរបស់សម្ដេច ត្រូវបានបញ្ជាក់នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

 906735731 960450233558631 4597960521911561174 N

ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future)។ ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ៗក្នុងការ៖ចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍, ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ,ផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហគមន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។

905989628 1427015706085902 7367789076210851225 N

គួរជម្រាបថា គិតត្រឹមថ្ងៃបើកព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ទទួលបានការចុះឈ្មោះចូលរួមសរុបចំនួន ២៨ ១២៤ នាក់ មកពី ១០៦ ប្រទេស ហើយត្រូវបានរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៣០ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃការប្រព្រឹត្តទៅ៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia