ការលក់ជាចំណុចស្លា.ប់រស់របស់អាជីវកម្ម! អ្នកជំនាញ បង្ហើបពីក្បួនលក់៣ ដែលប្រើបានផលច្រើន
នារី AUTOJUNE 5 2023958 views

មែនទែនទៅ ជីវកម្មមួយអាចមានដង្ហើមដកឬក៏អត់គឺគេមើលពីរបៀបនៃការលក់របស់អាជីវកម្មនោះ ព្រោះបើការលក់ល្អនឹងនាំមកនូវម៉ូយ តែបើលក់អន់វិញមិនយូរទេអាជីវកម្មនោះនឹងស្លា.ប់។ ទាក់ទងទៅនឹងបញ្ហានេះ លោក សំ កុសល បានបង្ហើបគន្លឹះក៏ដូចជាក្បួនលក់៣ ដែលប្រើបានផលច្រើន។ ដោយក្នុងនោះរួមមាន៖

ក្បួនរ្តមេអំបៅ៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា នៅពេលណាដែលសួនយើងមានផ្កាច្រើន មានទឹកច្រើន មានលម្អងច្រើន​​ នៅពេលនោះមេអំបៅនឹងស្គាល់សួនរបស់យើងកាន់តែច្រើនលោកបានបន្តទៀតថា ក្នុងអាជីវកម្មដូចគ្នា ដើម្បីថែសួនបានល្អ​ យើងត្រូវមានយីហោមួយដ៏ទាក់ទាញ ជាជីហោដែលមានសាច់រឿងនៅក្នុងហ្នឹង ហើយចេះបញ្ចូលអារម្មណ៍នៅក្នុងហ្នឹងផងដែរ។

ហើយចំណុចមួយទៀតដែលលោកបានបន្ថែមនោះគឺ ផលិតផលឬសេវាកម្មរបស់យើងត្រូវតែមានចំណុចពិសេស ពោលខុសពីគេ ឡូយជាងគេ ហើយល្អជាងគេ ហើយភ្ញៀវត្រូវការ ពេលនោះមេអំបៅពិតជាហោះមកហើយ។

ក្បួនរ្តមេដែក៖ ​យុទ្ធសាស្រ្តនេះខុសត្រង់​ទីមួយត្រង់ថា ទី១ ផ្តោតសំខាន់ទៅលើផលិតផល តែយុទ្ធសាស្រ្តមេដែកគឺផ្តោតសំខាន់លើខ្លួនឯង ពោលជាអ្នកមានមានគំនិត ជាអ្នកគិត ធ្វើយ៉ាងណាឱ្យអាជីវកម្មទាន់សម័យការ មានគំនិតអាប់ឌែតថ្មីជាប្រចាំ។

មួយវិញទៀតអ្នកត្រូវធ្វើខ្លួនជាកំពូលអ្នកលក់ កុំធ្វើអ្នកលក់ធម្មតា បើកំពុងលក់កាហ្វេ ត្រូវបណ្តុះជំនាញឱ្យខ្លាំង បើជាអ្នកឡេត្រូវធ្វើជាកំពូលអ្នលក់ឡេ បើអ្នកធ្វើធម្មតា កុំសង្ឃឹមថាអាចលក់ដាច់ខ្លាំងឱ្យសោះ​​ ហើយពេលយើងដល់កំពូលហើយនោះយើងនឹងក្លាយជាមេដែកស្របភ្ញៀវហើយ។ ដូច្នេះអ្នកត្រូវជួបភ្ញៀវឱ្យខ្លាំងជាងមុន ជំនាញនិយាយឱ្យពូកែរជាងមុន ពោលគ្រប់ជំនាញទាំងអស់ត្រូវតែខ្លាំងជាងមុន។

ក្បួនជប់សាច់រឿងរបស់យីហោ ៖ ត្រង់ចំណុចនេះលោក សំ កុសល ក៏ធ្លាប់បានលើឡើងដែរនៅក្នុងវីដេអូ យូធ្យូ ប្រមាណជា ៣នាទី ទាក់ទងទៅនឹងការបង្កើតសាច់រឿងឱ្យយីហោខ្លួនឯង មានន័យថាចង់ធ្វើជាអ្នកលក់ពូកែ និងលក់ដាច់ជាងមុន ទាំងអស់គ្នាត្រូវតែស្គាល់ខ្លួនឯង និងយីហោខ្លួនឯងឱ្យច្បាស់ជាងភ្ញៀវ ជាពិសេសនោះគឺសាច់រឿងរបស់យីហោផ្ទាល់ទាញភ្ញៀវឱ្យស្គាល់ពីយីហោ និងដើរចូលហាងកាន់តែច្រើនឡើង ។

ឧទាហរណ៍ជាក់ស្តែងដូចជា យីហោម៉ាត Walmart  មូលហេតុដែលយីហោមួយនេះលក់ដាច់ ហើយមានប្រជាជនអាមេរិកស្ទើរតែ៩៥ភាគរយស្គាល់នោះ គឺដោយសារតែយីហោមួយនេះ មានសាច់រឿងច្រើន សាច់រឿងទីមួយនោះគឺ ទំនិញទាំងអស់នៅក្នុងហាងលក់ក្នុងតម្លៃធូរថ្លៃ សាច់រឿងទីពីរនោះជាយីហោម៉ាតដែលឈរជើងលើទីផ្សារបានយូរ សាច់រឿងទីបីទិញទំនិញបោះដុំ និងប្រើបច្ចេកវិទ្យាក្នុងការគ្រប់គ្រង ទាំងនេះសុទ្ធសឹងតែជាសាច់រឿងរបស់យីហោ ដែលអ្នករកស៊ី គួរតែមាននៅក្នុងដៃឱ្យបានច្រើន ទើបអាចជម្រុញការលក់បានកាន់តែច្រើន និងមានអ្នកស្គាល់ជាងមុន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia