ប៊ូសឱ្យលក់ដាច់ ហ្វេសប៊ុកប្រាប់ពីរបៀបធ្វើ សម្រាប់អ្នកចូលចិត្តប៊ូស
នារី AUTODECEMBER 26 2022388 views

ហ្វេសប៊ុកគឺជាបណ្តាញសង្គមមួយដែលអាចឱ្យបងប្អូនទាំងអស់គ្នា ចូលទៅលក់ដូរផលិតផល ឬសេវាកម្មក្នុងនោះបាន ដោយសេរី ប៉ុន្តែអ្នកលក់ដូរមិនមែនសុទ្ធតែបានផលទាំងអស់នោះទេតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន ហ្វេសប៊ុកក៏ទុក ផ្លូវក្រោយឱ្យខ្លួនឯងដែរ ដែលផ្លូវក្រោយមួយនោះគឺ បើទាំងអស់គ្នាចង់លក់ដាច់ និងចង់ផ្សព្វផ្សាយពីផលិតផល ឱ្យមានគេ ស្គាល់ច្រើន ទាំងអស់គ្នាត្រូវតែចាយលុយ Boost ជាមួយនឹងហ្វេសប៊ុក ។

យ៉ាងណាមិញ ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើនេះ ខាងក្រុមហ៊ុន Meta បានបង្កើត Facebook Inspiration ដែលជាកន្លែងប្រមូលផ្ដុំជាគំនិតច្នៃប្រឌិត សម្រាប់ជាជំនួយដល់អ្នកធ្វើទីផ្សារនៅលើ Facebook ថាតើទម្រង់រូបភាព និងវីដេអូប្រភេទណាខ្លះទាក់ទាញ និងត្រឹមត្រូវតាមទ្រង់ក្បួនខ្នាត​ មិនថាតែការធ្វើមាតិកាពាណិជ្ជកម្មរូបភាព វីដេអូ ផ្សព្វផ្សាយនៅលើ Facebook Story , Messenger ឬ Audience Network នោះឡើយ។

ក្រៅពី Facebook Inspiration អ្នកក៏អាចទៅសិក្សាពីទិកនិកធ្វើទីផ្សារលើ Facebook នៅក្នុង Meta Blueprint ទាំងការរៀបចំផែនការយុទ្ធសាស្រ្ដទីផ្សារ និងការ Boost ឱ្យមានប្រសិទ្ធិភាពផ្សេងៗ។ បន្ថែមពីនេះទៀត ក្រៅតែពីការសិក្សាពីកន្លែងទាំងពីរខាងលើ អ្វីដែលអ្នកគួរធ្វើនោះ គឺគួរតែចំណាយពេលសង្កេតតាមដាន របៀបដែលផេកធំៗ ឬផេកដែលគេលក់ដាច់នៅលើ Facebook ថាតើគេមានសកម្មភាពអ្វីខ្លះ? គេផុសអ្វីខ្លះ? គេឌីហ្សាញយ៉ាងមិចញ? ហើយគេសរសេរ Caption បែបណាទើបទាក់ទាញជាដើម ។

 

ដូច្នេះទាំងអស់គ្នាជាអ្នកលក់អនឡាញ ត្រូវរៀនមើល ហើយរៀនសង្កេតឱ្យបានច្រើនចំពោះជើងខ្លាំងលក់នៅលើហ្វេសប៊ុក មួយចំនួន ពោលគឺប្រាកដណាស់គេនឹងមានវិធីសាស្រ្តនិងតិចនិកមួយចំនួនហើយ ទាំងការឡាយ ពេលវេលាផុស ឬការឌីហ្សាយរូបភាពផលិតផលផ្សេងៗ ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia