ធ្វើការ៥ឆ្នាំ ប្រា.ក់ខែក្រោម៥០០ដុ.ល្លារ! នេះជាក្បួនធ្វើការទាំង៥ កើនចំ.ណូល ជាងមុនទ្វេដង
Ping Chou EngFEBRUARY 28 2024318 views

ធ្វើការ៥-៦ឆ្នាំឥឡូវហើយ ប្រាក់ខែក្រោម៥០០ដុល្លារ ប្រាក់ខែមិនកើនៗ​តែធៀបការ សងតែបំណុល អ្នកធ្វើការជាមួយអាយុដំណាលគ្នាគេការមានកូន២-៣អស់ហើយ តែសម្លឹងមកខ្លួនឯងវិញចេះតែបារម្ភរឿងដាច់លុយចុងខែ រួចត្រូវបេះពីមាត់ពីកផ្ញើពុកម៉ែនៅឯស្រុកទៀត ត្បិតមានបន្ទុកធ្ងន់ ចំណូលតិចទប់មិនចង់ជាប់ម្តងៗហើយ។ ទាំងនេះជាបញ្ហានិងប្រធាទបទពេញនិយមមួយដែលមនុស្សជាច្រើននិយមជជែកគ្នានៅលើបណ្តេញសង្គម។

 

ពាក់ព័ន្ធនឹងប្រធានបទនេះចាបក្រហម សូមលើកយកដំណោះស្រាយនិងជាក្បួនធ្វើការទាំង៥ ជួយឱ្យចំណូលកើនជាងមុនទ្វេដង ជៀសវាងធ្វើការយូរហើយសល់តែបំណុល កើតស្រ្តេស ខណៈក្បួនទាំងនេះជាការចម្រាញ់ច្បិចយកគំនិត ប្រមូលបទពិសោធន៍មកពីការសម្ភាសន៍ បុគ្គលចាស់វស្សាជាច្រើនរូបលើវិស័យការងារ៖

 

. មានប្រសិទ្ធិភាពហើយ ចំណេញដល់ខ្លួនឯង៖ តាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុន​ ម៉ុង ឬទ្ធីគ្រុប បានឱ្យដឹងថាបុគ្គលិកយល់ថាការធ្វើការដើម្បីបានបើកប្រាក់ខែគឺជាការយល់ច្រឡំមួយ តែការពិតដើម្បីទទួលបានប្រាក់ខែគឺជាការធ្វើការងារឱ្យមានប្រសិទ្ធិភាព មានលទ្ធផលល្អ ទៅតាមការកំណត់គោលដៅប្រចាំខែរបស់ក្រុមហ៊ុនចង់បាន ។ ហើយដើម្បីខ្លួនឯងរីកចម្រើនដែរ យើងត្រូវទទួលបានផលអ្វីមួយពីការងារនោះត្រឡប់មកវិញ ដូចជាសន្សំឱ្យសល់ជំនាញមុតស្រួច បានប្រាក់ប្រយោជន៍បន្ថែមពីលើប្រាក់ខែ ថ្ងៃក្រោយមានឱកាសចេញធ្វើថៅកែខ្លួនឯង កុំទុកពេលឱ្យកន្លងទៅដោយមិនបានខិតខំអស់ពីលទ្ធភាព។

 

60 E5 E E41 45 Ca 49 B1 a B20 F71590069 Fbe

 

. មានគោលដៅជាប់ជាប្រចាំ៖ មានគោលដៅធំសម្រាប់អនាគតគឺជារឿងល្អមួយ តែការមានគោលដៅប្រចាំថ្ងៃ ប្រចាំខែ គឺជារឿងមួយផ្សេងទៀត ដូច្នេះដើម្បីឱ្យគោលដៅធំរបស់ក្រុមហ៊ុនបានសម្រេច គឺត្រូវផ្តើមចេញពីខ្លួនឯងជាមួយការងារប្រចាំថ្ងៃរបស់យើង។ ជាក់ស្តែងការងារប្រចាំថ្ងៃមាន JD យើងមានទំនួលខុសត្រូវធ្វើតាម ដូច្នេះបើធ្វើហើយលទ្ធផលមិនទាន់កើតទេកុំព្រលែងដៃ ព្រោះក្រុមហ៊ុនមានប្រាក់ខែឱ្យយើងបានលុះត្រាតែយើងបង្រ្គាប់លទ្ធផលឱ្យគេ។  

 

ជាក់ស្តែងឆ្លងកាត់តាមបទពិសោធន៍ ពីបុគ្គលិកធ្វើការឱ្យគេរហូតបានបើកអាជីវកម្មដោយខ្លួនឯង លោកស្រី លី ផល្លី ម្ចាស់ក្រុមហ៊ុនដែកស្មិត រចនា វីនហេង ក៏បានបង្ហើបថានេះជាក្បួនដែលលោកស្រីធ្វើហើយបានផលពិតមែន ព្រោះនៅពេលធ្វើការឱ្យគេលោកស្រីធ្វើការមិនខ្វល់ថាម៉ោងប៉ុន្មាននោះទេ បើការងារមួយថ្ងៃនោះមិនបានលទ្ធផលដូចអ្វីដែលគេចង់បានគឺលោកស្រីមិនប្រលែងដៃឡើយ ដូច្នេះហើយទើបធ្វើឱ្យទឹកដៃការងារ និងសមត្ថភាពលោកស្រីកើនឡើងពីមួយកម្រិតទៅមួយកម្រិត​ ​ប្រាក់ចំណូលក៏កើនឡើងតាមនោះ។

 

D5d59bf4 26fd 47a2 Bd3c A5279287c6c8

 

៣. មានដំណោះស្រាយជានិច្ច៖ ជាការពិតទៅទំហំប្រាក់ខែនិងមុខតំណែង​នឹងដើរទន្ទឹមគ្នាទៅតាមលទ្ធភាពដែលយើងអាចដោះស្រាយបញ្ហាក្នុងក្រុមហ៊ុនបាន។ ​ ម្ចាស់ក្រុមហ៊ុនដែកស្មិតខាងលើក៏បានបញ្ជាក់ផងដែរថា ចំពោះលោកស្រីកាលនៅជាបុគ្គលិកពេលក្រុមហ៊ុនមានបញ្ហាលើផ្នែកណាមួយ លោកស្រីតែងតែមានដំណោះស្រាយ៣លើបញ្ហានោះ ទៅជួបមេ និងឱ្យមេជាអ្នកសម្រេចចិត្ត ហើយលោកស្រីចាំទទួលរ៉ាប់រងធ្វើជានិច្ច។ 

 

 

. កសាងស្នាដៃល្អ ជាក្បួនមិនហួសសម័យការធ្វើការងារឱ្យមានស្នាដៃល្អជាក្បួនក្លាយជាបុគ្គលិកឆ្នើមដែលមិនចេះហួសសម័យ តែការធ្វើការងារឱ្យមានស្នាដៃល្អ មិនសំដៅដល់ត្រឹមតែធ្វើឱ្យខ្លួនឯងមានតម្លៃនិងរីកចម្រើនប៉ុណ្ណោះទេ តែជាការជំរុញឱ្យមនុស្សជុំវិញខ្លួនរីកចម្រើនដែរ។

 

យ៉ាងណាមិញផ្អែកតាម អ្នកស្រី យូ បូរី  ម្ចាស់ក្រុមហ៊ុននិងជានាយកប្រតិបត្តិនៃ TEDP ក្រុមហ៊ុនឯកទេសរៀបចំសមិទ្ធកម្មគន្លឹះ KPI ធ្លាប់បានចែករំលែកថាអ្នកស្រីអាចធ្វើការឡើងតំណែងតាំងពីបុគ្គលិកថ្នាក់ទាបរហូតដល់ក្លាយជាប្រធានសាខាធនាគារធំ១ គឹអ្នកស្រីតែងតែខិតខំបំពេញការងារខ្លួនឱ្យលឿនរហ័ស មានប្រសិទ្ធិភាព និងយកពេលវេលាដែលសេសសល់ រៀនសូត្រពង្រឹងសមត្ថភាពបន្ថែម ដុសខាត់ជំនាញ និងជួយជំរុញមនុស្សជុំវិញខ្លួនឱ្យរីកចម្រើនដែរ។

 

318090164 5259133764189076 5147652745706777755 N

 

. រៀនឆ្ងល់ រៀនស្វែង​ បើតាម​បទពិសោធន៍របស់លោក ឡុង អេងឃីម ពីបុគ្គលិកប្រាក់ខែ៣០ដុល្លារក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុនធំ១ បានចែករំលែកថានៅពេលចាប់ផ្តើមធ្វើការដំបូងៗ លោកបានប្រាក់ខែតិច លោកបានចាប់ផ្តើមរៀនឆ្ងល់និងសួរសំណួរលើខ្លួនឯងថា តើគេធ្វើម៉េចទើបបានប្រាក់ខែ៣00$ ក្នុង១ខែ? ពេលបាន ៣០០​ដុល្លារហើយ គាត់ឆ្ងល់​ថាគេធ្វើម៉េចទើបបានប្រាក់ ​១០០០​ដុល្លារ​ក្នុង១ខែ?

 

បន្ទាប់មកលោកចាប់ផ្តើមរៀនស្វែងយល់ពីមនុស្សជុំវិញខ្លួន និងការងារឱ្យកាន់តែស៊ីជម្រៅជាងមុន ហើយលោកព្យាយាមអភិវឌ្ឍន៍ខ្លួនជាប្រចាំនិងសង្កេតមើលថាអ្នកប្រាក់ខែច្រើនគេធ្វើអ្វីខ្លះ គេចេះជំនាញអ្វីខ្លះ? តើការងារនោះ ទាមទារឱ្យយើងមានអាកប្បកិរិយាបែបណា? មាន​ទម្លាប់អ្វីខ្លះ? ពោលគឺនៅពេលដែលគាត់ជាកូនចៅគេ គាត់តែងតែរៀនសង្កេតមើលពីរបៀបរបបការងាររបស់មេជានិច្ច ទើបលោកអាចរីកចម្រើននិងមានមុខតំណែងខ្ពស់បាន។

 

359726046 6702163079844427 6659020628260158087 N

 

ជាការពិតណាស់សង្គមនិងបរិយាកាសការងារ គួបផ្សំនឹងជំនាញបស់មនុស្សម្នាក់ៗអាចនឹងមិនដូចគ្នាមែន ប៉ុន្តែការអភិវឌ្ឍន៍ខ្លួនឯង ជំនាញ អត្តចរិត គឺជារឿងសំខាន់ក្នុងការធ្វើឱ្យចំណូលឬប្រាក់ខែកើនទ្វេដង។ ​ដួច្នេះតាមរយៈការចែករំលែករបស់បុគ្គលចាស់វស្សាខាងលើគឺជាបទពិសោធន៍ល្អៗដែលយើងអាចធ្វើការស្វែងយល់នឹងរៀនសូត្រតាមបានដើម្បីជាប្រយោជន៍ដល់ខ្លួនឯងក្នុងអាជីពការងារ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia