ឱកាសចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានមកដល់ទៀតហើយ ពេលនេះមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត កំពុងប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាចូលបម្រើការងារចំនួន ៣៦នាក់ ទៅលើឯកទេសចំនួន ៤ រួមមាន ៖
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការដាក់ប្រវត្តិរូប មានបិទរូបថត និងពាក្យសុំចូលបម្រើការងារ (CV និង Cover Letter) ដោយភ្ជាប់ជាមួយនឹងឯកសារថតចម្លង រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រដែលពាក់ព័ន្ធនឹងជំនាញ លទ្ធផលប្រឡងថ្នាក់ជាតិ គណៈវិជ្ជាជីវៈ និង វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗ ទៅដាក់នៅការិយាល័យរដ្ឋបាលនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ ។
ដោយឡែកសម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បងប្អូនអាចធ្វើការអានលម្អិតបន្ថែមខាងក្រោម ៖