កាលពីពេលថ្មីៗនេះ លោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានធ្វើការដំឡើងពន្ធនាំចូលថ្មីទៅកាន់ប្រទេសដែលជាដៃគូអាជីវកម្មរបស់ខ្លួនចំនួន៦០ប្រទេសដោយក្នុងនោះប្រទេសកម្ពុជាយើងក៏ត្រូវបានអាមេរិកដំឡើងពន្ធនាំចូលថ្មីផងដែរ។
សម្រាប់ពន្ធនាំចូលថ្មីដែលអាមេរិកបានដំឡើងគឺមានអត្រាពី១០%ទៅ១២.៥% ហើយសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានចំនួន១០ប្រទេសគឺមានប្រទេសចំនួន៧ដែលត្រូវបានអាមេរិកដំឡើងពន្ធនាំចូលថ្មីនេះ។
ខាងក្រោមនេះគឺជាអត្រាពន្ធដែលអាមេរិកដំឡើងពន្ធនាំចូលថ្មីខណៈប្រទេសហ្វីលីពីន ថៃ វៀតណាមនិងសិង្ហបុរី ត្រូវបានដំឡើងពន្ធនាំចូលខ្ពស់ជាងគេបំផុត៖
១. ប្រទេសកម្ពុជាដំឡើងពន្ធនាំចូលថ្មី១០%
២. ប្រទេសឥណ្ឌូនេស៊ីដំឡើងពន្ធនាំចូលថ្មី១០%
៣. ប្រទេសម៉ាឡេស៊ីដំឡើងពន្ធនាំថ្មី១០%
៤. ប្រទេសហ្វីលីពីនដំឡើងពន្ធនាំចូលថ្មី១២.៥%
៥. ប្រទេសសិង្ហបុរីដំឡើងពន្ធនាំចូលថ្មី១២.៥%
៦. ប្រទេសវៀតណាមដំឡើងពន្ធនាំចូលថ្មី១២.៥%
៧. ប្រទេសថៃដំឡើងពន្ធនាំចូលថ្មី១២.៥%
ដូច្នេះ ប្រទេសថៃ វៀតណាម សិង្ហាបុរីនិងហ្វីលីពីនគឺជាប្រទេសនៅអាស៊ានដែលត្រូវអាមេរិកដំឡើងពន្ធថ្មីបន្ថែមច្រើនបំផុត។ ចំណែកប្រទេស ឡាវ មីយ៉ាន់ម៉ា និងប្រទេសព្រុយនេមិនត្រូវបានបញ្ចូលក្នុងប្រទេសដែលត្រូវដំឡើងពន្ធថ្មីឡើយ។
គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានដំឡើងពន្ធនាំចូលថ្មីទៅកាន់ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួនចំនួន៦០ប្រទេសបន្ទាប់ពីមានការស៊ើបអង្កេតពីការិយាល័យតំណាងពាណជ្ជកម្មនៃសហរដ្ឋអាមេរិក៕


