បណ្ឌិត គីម ហ៊ាង ប្រាប់ក្បួនចិញ្ចឹមកូនបែប ឥន្ទ្រី ឲ្យកូនធំឡើងមានឯករាជ្យ និងរឹងមាំបំផុត
Kan DaraFEBRUARY 26 2026505 views

"ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប។ ដោយមើលឃើញពីសារៈសំខាន់នេះ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន KW Cambodia និងជាអគ្គនាយកនៃក្រុមហ៊ុន Khmer Real Estate ថែមទាំងជាសហគ្រិនដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានប្រាប់ពីក្បួនចិញ្ចឹមកូនបែប ឥន្រ្ទី ឲ្យកូនធំឡើងមានឯករាជ្យ និងរឹងមាំបំផុត។

 

លោកបណ្ឌិត មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia យ៉ាងដូច្នេះថា៖ «តាំងពីក្មេងខ្ញុំបង្រៀនកូនឲ្យមានឯករាជ្យភាព ខ្ញុំប្រើពាក្យថាជាកូនឥន្ទ្រី។ ឥន្ទ្រីមិនមែនហើរទាំងវូងទេ ជាឥន្ទ្រីហើរតែឯង ហើយហើរកាន់តែខ្ពស់»។ ខាងក្រោមនេះ គឺជាក្បួនចិញ្ចឹមកូនតាមបែប ឥន្ទ្រី

 

១/. កំណត់ស្តង់ដារអប់រំ៖ លោកបណ្ឌិត បានលើកឡើងថា៖ «កូន! ឪពុករបស់ប៉ា រៀននៅសម័យដើមបានត្រឹមឌីផ្លូមទេ ប៉ុន្តែឪពុកកូនឯងបណ្ឌិតណា។ ដូច្នេះកូនត្រូវត្រៀមខ្លួន បើមិនបានប៉ុណ្ណឹង ក៏ត្រូវប្រហែលហ្នឹងដែរ អន់ណាស់ក៏ចប់ថ្នាក់អនុបណ្ឌិតដែរ»។ នេះមិនមែនជាការដាក់សម្ពាធដែលគ្មានមូលដ្ឋានទេ ប៉ុន្តែជាការដាស់តឿនឱ្យកូនដឹងថា ពួកគេមានឱកាស និងធនធានល្អជាងសម័យមុន ដូច្នេះលទ្ធផលត្រូវតែល្អប្រសើរ។

 

២/. ចេះយ៉ាងហោចឲ្យបាន ៣ភាសា៖ នេះគឺជាយុទ្ធសាស្ត្រដ៏មុតស្រួចបំផុត ក្នុងការចិញ្ចឹមកូនក្នុងសម័យសកលភាវូបនីយកម្ម។ លោកបានប្រាប់កូនចំៗថា៖ «បើមិនចេះ ៣ ភាសាទេ ទ្រព្យសម្បត្តិមួយរៀលក៏មិនចែកឲ្យដែរ»។ លោកផ្តល់ជូននូវសាលាល្អៗ ពេលវេលា និងថវិកាគ្រប់គ្រាន់ ប៉ុន្តែលទ្ធផលគឺស្ថិតលើកូនខ្លួនឯង។

 

៣/. ដើរឲ្យបាន ៥០ ប្រទេស ការរៀនមិនមែនមានតែក្នុងសៀវភៅ ឬក្នុងសាលាឡើយ។ លោកលើកទឹកចិត្តឱ្យកូន «ដើរឱ្យបាន ៥០ ប្រទេស»។ ការធ្វើដំណើរគឺជាសាលារៀនជីវិត ដែលបង្រៀនឱ្យកូនស្គាល់ពិភពលោក ស្គាល់មនុស្ស និងចេះដោះស្រាយបញ្ហានៅចំពោះមុខ។

 

៤/. កំណត់អាយុប្រើប្រាស់ទូរស័ព្ទ៖ ក្នុងសម័យឌីជីថល លោកមានវិន័យតឹងរឹងលើការប្រើទូរស័ព្ទ។ កូនធំដល់អាយុក្រោម ១២ឆ្នាំ ទើបឱ្យកាន់ទូរស័ព្ទនៅផ្ទះ ហើយរៀនដល់ថ្នាក់វិទ្យាល័យ អាយុខ្ទង់ ១៥-១៦ឆ្នាំ ទើបអនុញ្ញាតឱ្យមានទូរស័ព្ទផ្ទាល់ខ្លួន។ នេះគឺជាការការពារកូនពីការងប់ងល់នឹងបច្ចេកវិទ្យាខ្លាំង រហូតភ្លេចការទំនាក់ទំនងផ្ទាល់មាត់ និងការរៀនសូត្រ។

 

/. កសាងមនោសញ្ចេតនាគ្រួសារ ទោះបីជាតឹងរឹងលើរឿងរៀនសូត្រ ប៉ុន្តែលោកជ្រើសរើសយកភាពទន់ភ្លន់ក្នុងមនោសញ្ចេតនាគ្រួសារ ក្នុងមួយសប្តាហ៍ កូនៗត្រូវមកគេងក្នុងបន្ទប់ជាមួយឪពុកម្តាយមួយយប់ ទោះបីជាកូនធំពេញក្រមុំកំលោះក៏ដោយ។ មិនតែប៉ុណ្ណោះ រៀងរាល់ឆ្នាំ ត្រូវតែមានការដើរលេងលក្ខណៈគ្រួសារ។ វាជាពេលវេលាដែលឪពុកម្តាយអាចសង្កេតមើលសមត្ថភាពកូន ហើយកូនក៏អាចមើលឃើញពីភាពខ្លាំងរបស់ឪពុកម្តាយផងដែរ។

 

យ៉ាងណាមិញ ក្រៅពីការអប់រំកូនដោយផ្ទាល់ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។

 

ជាក់ស្តែង សាលារៀន CIA FIRST International School មានកម្មវិធីសិក្សាអន្តរជាតិគ្របដណ្តប់ចាប់ពីកម្រិតបឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ហើយត្រូវបានទទួលស្គាល់ដោយ Western Association of Schools and Colleges (WASC) ដែលជាអង្គភាពត្រួតពិនិត្យគុណភាពអប់រំរបស់សហរដ្ឋអាមេរិក។ ការទទួលស្គាល់នេះ បង្ហាញថាវិញ្ញាបនបត្ររបស់សិស្សអាចប្រើប្រាស់បានទូទាំងពិភពលោក។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក CIA FIRST International School ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៩ ២០០ ០១១៕

 

Screenshot 2026 02 26 at 4.11.13 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia