កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុនចូលរួមដេញថ្លៃ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្តក្រចះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ឯកឧត្តមនាយករងគម្រោង ឯកឧត្តមប្រធានគ្រប់គ្រង សមាជិក មន្ត្រីបច្ចេកទេស និងតំណាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលភាពត្រឹមត្រូវនៃលក្ខខណ្ឌបច្ចេកទេស និងធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព ក្នុងការជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ មកអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ដើម្បី ជំរុញការអនុវត្តលើគម្រោងកំណាត់ផ្លូវជាតិលេខ៧ ខាងលើនេះ ឱ្យលេចរូបរាងឡើងប្រកបដោយគុណភាព និងនិរន្តរភាព។
សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧ (ភាគខាងជើង) នេះប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ ចាប់ពីចំណុចភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ)៕


